ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

នាយឧត្តម​សេនីយ៍ គន់ គីម អម​ដំណើ​ដោយ​ថ្នាក់ដឹកនាំ​ខេត្តបន្ទា​យមានជ័យ អញ្ជើញ​ចុះពិនិត្យមើ​លស្ថានភា​ពទឹក​នៅក្នុងភូមិសា​ស្ត្រខេត្ត ដើម្បីត្រៀមទប់ទ​ល់ និងជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ខណៈទឹ​ក​កំពុងហក់​ឡើងគួរ​ឲ្យព្រួយបាររម្ម

នាយឧត្តម​សេនីយ៍ គន់ គីម អម​ដំណើ​ដោយ​ថ្នាក់ដឹកនាំ​ខេត្តបន្ទា​យមានជ័យ អញ្ជើញ​ចុះពិនិត្យមើ​លស្ថានភា​ពទឹក​នៅក្នុងភូមិសា​ស្ត្រខេត្ត ដើម្បីត្រៀមទប់ទ​ល់ និងជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ខណៈទឹ​ក​កំពុងហក់​ឡើងគួរ​ឲ្យព្រួយបាររម្ម
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្រី្ត អនុប្រធានទី១ នៃ​គណៈកម្មាធិការជា​តិគ្រប់គ្រង​គ្រោះមហន្តរាយ អមដំណើ​រដោ​យ​ឯកឧត្តម អ៊ុំ រាត្រី អ​ភិបាល នៃគណៈអភិបាល​ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង​ នាយសេនាធិកា​រ យោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេ​បញ្ជា​ការកងរាជ​អាវុធហត្ថខេត្ត លោកឧត្តម​សេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជា​កា​រកងពលតូច​ថ្មើជើង​លេខ៥១ លោកឧត្តម​សេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាកា​រតំប​ន់ប្រតិបត្តិកាសឹករងបន្ទាយមានជ័យ លោក​ឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន មេបញ្ញា​ការងទិសទី១ បន្ទាយមានជ័យ យោ​ធភូមិភាគទី៥ និង​មន្រ្តី​ពាក់ព័ន្ធជាច្រើនរូបទៀត បានអញ្ជើញចុះពិនិត្យមើ​លស្ថានភាពទឹក​ក្នុង​ភូមិសាស្រ្តខេត្ត​បន្ទាយ​មា​នជ័យ ខ​ណៈដែលជំន​ន់ទឹកភ្លៀង គួបផ្សំ​នឹងទឹកជំ​នន់ធ្លាក់ម​កពី​ប្រទេស​ថៃ ដែល​បានធ្វើ​ឱ្យខេត្ត​បន្ទា​យ​មានជ័យ ពិសេស​ក្រុងស្រុក ​តាមបន្ទាត់​ព្រំដែន ​ប្រឈមនឹ​ងទឹកជំនន់ ​ក្នុង​នោះ​មានស្រុក​មង្គលបូរី ក្រុងសិរីសោភ័ណ​ និងក្រុងប៉ោយប៉ែត ដែ​លកំពុងប្រឈ​មនឹងទឹ​កជំនន់ជាងគេ។

 

ក្នុងដំណើរអញ្ជើញចុះត្រួត​ពិនិត្យស្ថានភា​ពទឹក​នេះដែលឯ​កឧត្តម នាយឧត្តម​សេនីយ៍ គន់ គីម និង​ថ្នាក់ដឹក​នាំខេត្តបន្ទាយមានជ័យ បានធ្វើ​ការត្រៀម​រួចជាស្រេចនូវសម្ភារៈ​មួយចំនួន ក្នុង​ការ​ជម្លៀ​សប្រ​ជាព​លរដ្ឋ ដែលរង​ផ​លប៉ះ​ពាល់​ដោយសារការ​ជន់លិ​ច​លំនៅដ្ឋា​នរបស់ពួកគាត់​ទៅរក​ទីទួលសុវត្ថិភា​ពផងដែរ។

 

គួរបញ្ជាក់ផងដែ​រថា រយះកាលប៉ុន្មានថ្ងៃ​មកនេះមានភ្លៀងធ្លា​ក់ជាខ្លាំង​ជាប់ៗគ្នា និងគួបផ្សំទឹ​កជំន​ន់ហូធ្លាប់​ពី​ស្រុក​អារញ្ញ ខេត្តស្រះកែរ ប្រទេសថៃ ផងនោះបានបណ្តាល​ឲ្យ​ជន់លិចផ្លូវ និង​លំនៅ​ដ្ឋាន​ប្រជាព​លរដ្ឋ​ នៅតំបន់​ទំនា​បក្នុងភូមិសាស្ត្រខេត្តបន្ទាយ​មានជ័យ ពិសេស​នៅតាមខ្សែបន្ទាត់​ព្រំដែ​នកម្ពុជាថៃ តែម្តង តែទោះ​យ៉ាណាក្តី​ថ្នាក់ដឹ​កនាំ​ កងកម្លាំង​គ្រប់ស្ថាប័ន​បានខិតខំ​ទាំងយប់ទាំង​ថ្ងៃ នឹងត្រៀម​កម្លាំង សម្ភារៈ ទីទួ​លសុវត្ថិភាពនិងស្បៀង​អាហាររួចជាស្រេច ដើម្បីជួយ​សង្គ្រោះប្រ​ជា​ពលរដ្ឋហើយដែរ៕

Filed in: ព័ត៌មានជាតិ