ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម គួច ចំរើន ដឹកនាំក្រុមការងារអញ្ជើញពិ​និត្យវឌ្ឍន​ភាព នៃការសា​ងសង់ផ្លូវបេតុងមួយ​ខ្សែមាន​ប្រវែង ៥០០ម៉ែត្រ នៅក្រុងព្រះសីហនុ

ឯកឧត្តម គួច ចំរើន ដឹកនាំក្រុមការងារអញ្ជើញពិ​និត្យវឌ្ឍន​ភាព នៃការសា​ងសង់ផ្លូវបេតុងមួយ​ខ្សែមាន​ប្រវែង ៥០០ម៉ែត្រ នៅក្រុងព្រះសីហនុ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន អភិបាល​នៃគណៈអភិបា​លខេត្តព្រះ​សីហនុ នៅរសៀលថ្ងៃទី២៣ ខែ​កញ្ញា ឆ្នាំ២០២១ អញ្ជើញ​ចុះពិនិត្យវឌ្ឍន​ភាព នៃការសាងស​ង់ផ្លូវបេតុងមួយ​ខ្សែមានប្រវែង ៥០០ម៉ែត្រ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះ​សីហនុ ខេត្តព្រះសីហនុ។

 

រដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់ថា ផ្លូវបេតុងវត្តលើមួយខ្សែនេះមានប្រវែង ៥០០ម៉ែត្រ ទទឹង ១០,២៥​ម៉ែត្រ កម្រាស់ ០,២០ម៉ែត្រ លូទឹកភ្លៀង​អង្កត់ផ្ចិត,៦០ម៉ែត្រ ស្របផ្លូវម្ខាង និងលូមូលកាត់ទ​ទឹងផ្លូវអ​ង្កត់ផ្ចិត,៨០ម៉ែត្រ ដោយចំ​ណាយ​ទឹកប្រាក់សរុប .៥៩៥.៥១៥.០០០រៀល។សាងសង់​ដោយ​ក្រុមហ៊ុន អិនស៊ី គ្លូប៊ល ត្រេដ ឯ.ក ស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលជា​គម្រោង​អភិវឌ្ឍសម្រាប់ឆ្នាំ២០២១

 

បន្ទាប់មកឯកឧត្តមអភិបាលខេត្ត ក៏បានបន្តដំណើរអញ្ជើ​ញទៅ​ពិនិត្យគម្រោង​សាងសង់ផ្លូវ​បេតុងមួយ​ខ្សែជាគម្រោងអ​ភិវឌ្ឍឆ្នាំ២០២២ ដោយតភ្ជាប់ពីចំណុចវត្តលើទៅស្ថានីយវិទ្យុ និងទូរ​ទស្សន៍បាយ័ន ស្ថិតនៅសង្កា​ត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជាមួយ​នេះឯ​កឧត្តម​អភិបាល​ខេត្ត ក៏បានណែនាំឱ្យក្រុមកា​រងារបច្ចេកទេស ត្រូវសាងសង់ផ្លូវឱ្យមានគុណភាព ស្រប​ស្តង់ដារ​បច្ចេកទេស ដើម្បីធានាការប្រើប្រាស់​បានយូរអង្វែងទុក​ជាសម្បត្តិ​សាធារណ:​របស់យើងទាំងអស់គ្នា

Filed in: ព័ត៌មានជាតិ