ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សុន្ទរកថា សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលសកលស្តីពីជំងឺកូវីដ-១៩៖ «ការបញ្ចប់ការរាតត្បាត និង ការកសាងឡើងវិញ ឱ្យកាន់តែប្រសើរ» ថ្លែងពីរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

សុន្ទរកថា សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលសកលស្តីពីជំងឺកូវីដ-១៩៖ «ការបញ្ចប់ការរាតត្បាត និង ការកសាងឡើងវិញ ឱ្យកាន់តែប្រសើរ» ថ្លែងពីរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២១
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

រាជធានីភ្នំពេញ:ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុង កិច្ចប្រជុំកំពូលសកលស្តីពីជំងឺកូវីដ-១៩ : “ការបញ្ចប់ការរាតត្បាត និង ការកសាងឡើងវិញ ឱ្យកាន់តបសើរ ”

ឯកឧត្តម ប៊ូ បៃដិន (Joe Biden), ប្រធានាធិបតីសហរដ្ឋអាមេរិក;
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ គឺជាវិបត្តិរួម ។ហេតុនេះ កម្ពុជាយល់ស្របនឹងទស្សនៈ ថា «មិនមានប្រទេសណាអាចបញ្ឈប់វិបត្តិនេះតែម្នាក់ឯងបាននោះទេ ។យើងត្រូវធ្វើការរួមគ្នា, គាំទ្រគ្នា ទៅវិញទៅមក, ហើយត្រូវចងចាំថា មិនមាននណារម្នាក់អាចមានសុវត្ថិភាពនោះទេ ដ៏រាបណាទាំងអស់គ្នា មិនទាន់មានសុវត្ថិភាព» ។

ជាមួយគ្នានេះ, ខ្ញុំសូមសង្កត់ធ្ងន់បន្ថែមថា : «យើងត្រូវរួមគ្នាធ្វើកិច្ចការនេះ តាម សមត្ថភាព និង លទ្ធភាពរៀងខ្លួន ក្នុងទឹកចិត្តស្មោះសរ, ការទទួលខុសត្រូវខ្ពស់, សប្បុរសធម៌ និង មិនមាន បង្កប់នូវរបៀបវារៈនយោបាយ» ។ក្នុងស្មារតីនេះ, កម្ពុជាសូមចូលរួមជាមួយនឹងសហគមន៍អន្តរជាតិ ក្នុង ការប្តេជ្ញាផ្សារភ្ជាប់ខ្លួនជាមួយនឹង «សេចក្តីព្រាងគោលដៅ» ដែលជាលទ្ធផលដ៏សំខាន់នៃកិច្ចប្រជុំកំពូល សកលស្តីពីជំងឺកូវីដ-១៩ នេះ ។

ជាការពិត, ស្ថានភាពនៃជំងឺកូវីដ-១៩ ឈានមកដល់ត្រីមាសទី ៣ នៃឆ្នាំ ២០២១ នេះ នៅបន្ត ប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារហានិភ័យពីរលកនៃការបំប្លែងខ្លួនថ្មីៗរបស់វីរុសកូរ៉ូណា ដែលមានសភាពកាន់តែកាចសាហាវ និង បន្តរំខានដល់សកម្មភាពសង្គម-សេដ្ឋកិច្ចទូទៅ ។

ជាមួយនឹង សេចក្តីរីករាយចំពោះគំនិតផ្តួចផ្តើមក្នុងការដាក់ចេញនូវ «សេចក្តីព្រាងគោលដៅ», កម្ពុជាស្នើសុំឱ្យប្រទេស ចូលរួមទាំងអស់ ប្រែក្លាយសេចក្តីព្រាងគោលដៅនេះ ទៅជាសកម្មភាពជាក់លាក់ និង ប្រាកដនិយម ។ លើសពីនេះទៀត, កម្ពុជាយល់ថា ប្រទេសទាំងអស់ត្រូវប្រឹងប្រែង និង រួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បី
សម្រេចគោលដៅដ៏ចម្បងនេះ ដោយមិនប្រកាន់ពូជសាសន៍, និន្នាការនយោបាយ និង ចៀសវាងឱ្យបាននូវ ការយកការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ធ្វើជារបៀបវារៈនយោបាយ ឬ បម្រើរបៀបវារៈនយោបាយរបស់ខ្លួន ។

ដោយសារវ៉ាក់សាំងជាទំនិញដ៏សំខាន់ក្នុងការជួយសង្គ្រោះជីវិតមនុស្ស, កម្ពុជាសូមស្វាគមន៍នូវ ការកំណត់គោលដៅចាក់វ៉ាក់សាំង ជាពិសេសការចាក់វ៉ាក់សាំងឱ្យបានយ៉ាងតិច ៧០% នៃប្រជាជនពិភព លោក ។ ដើម្បីសម្រេចគោលដៅនេះ, កម្ពុជាសូមអំពាវនាវឱ្យមានការកំណត់ វ៉ាក់សាំងកូវីដ-១៩ ទាំងអស់ ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) ជាទំនិញយុទ្ធសាស្ត្រគន្លឹះសកល ដោយគ្មានការរើសអើងទៅលើប្រភេទ និង ប្រភពនៃវ៉ាក់សាំង ព្រមទាំងអំពាវនាវឱ្យកំណត់វ៉ាក់សាំងកូវីដ ១៩ ជាទំនិញសាធារណៈដែលមានថ្លៃសមរម្យ និង អនុញ្ញាតឱ្យគ្រប់ប្រទេសទាំងអស់ អាចមានលទ្ធភាព ទទួលបាន និង ប្រើប្រាស់បានតាមតម្រូវការ ហើយលើសពីនេះទៀត បើកចំហការផលិតវ៉ាក់សាំងកូវីដ ១៩ យ៉ាងទូលាយទៅតាមតំបន់ និង ប្រទេសនានា ដែលមានលទ្ធភាព តាមរយៈការផ្តល់ហិរញ្ញប្បទាន និង ការលើកទឹកចិត្ត ដល់ការវិនិយោគលើការផលិតវ៉ាក់សាំង ។

ទន្ទឹមនេះ, កម្ពុជាក៏អំពាវនាវដល់រដ្ឋាភិ បាលទាំងអស់ សូមកុំប្រមូលទិញវ៉ាក់សាំងទុកសម្រាប់តែប្រទេសរបស់ខ្លួន ឬ រក្សាវ៉ាក់សាំងដែលខ្លួនផលិត បាន ទុកសម្រាប់ប្រើប្រាស់តែក្នុងប្រទេសផ្ទាល់ខ្លួន។

សូមអានទាំងស្រុងនូវសុន្ទរកថា ថ្លែងពីរាជធានីភ្នំពេញ, ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុង កិច្ចប្រជុំកំពូលសកលស្តីពីជំងឺកូវីដ-១៩ : “ការបញ្ចប់ការរាតត្បាត និង ការកសាងឡើងវិញ ឱ្យកាន់តបសើរ ”៕

Filed in: ព័ត៌មានជាតិ