ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ដឹកនាំក្រុមការងារនាំយកអំណោយនិងសម្ភារ:មួយចំនួនឧបត្ថម្ភដល់កងទ័ពជួរមុខ ដែលបានចងសម្ព័ន្ធមេត្រីវរៈសេនាតូច ៣៩១

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ដឹកនាំក្រុមការងារនាំយកអំណោយនិងសម្ភារ:មួយចំនួនឧបត្ថម្ភដល់កងទ័ពជួរមុខ ដែលបានចងសម្ព័ន្ធមេត្រីវរៈសេនាតូច ៣៩១
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ:នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៦,០០នាទី ល្ងាចគណៈប្រតិភូរសម្ព័ន្ធមេត្រីបីខណ្ឌដឹកនាំដោយ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឬស្សកែវ លោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណកឌជ្រោយចង្វារតំណាងលោក ឃ្លាំង ហ៊ួត អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ និងសហការីបានដឹកនាំក្រុមការងារនាំយកអំណោយសំភារះមួយចំនួនមកឧបត្ថម្ភដល់កងទ័ពជួរមុខដែលបានចងសម្ព័ន្ធមេត្រីវរៈសេនាតូច ៣៩១ ។

តាមរបាយរាយការណ៍ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត ប៊ុនថាត ប្រធានវរៈសេនាតូច៣៩១ បានរាយការណ៍ថាក្នុងជួរវរៈកងទ័ពមិនមានកើតជំងឺកូវីដ១៩ទេ ។ក្នុងនោះដែរលោកក៍បានថ្លែងអំណរគុណចំពោះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានចាត់មន្ត្រីមកសួរសុខទុក្ខ និងនាំយកអំណោយមកឧបត្ថម្ភពួកគាត់ដែលកំពុងបំពេញកិច្ច។ លោក អភិបាល នៃគណៈអភិបាលខណ្ឌទាំងបី បាន មានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនសមរភូមិមុខ។

ក្នុងពិធីចែកអំណោយសម្ព័ន្ធខណ្ឌទាំងបី បាននាំយកនូវអំណោយ និងថវិកាមួយចំនួនរួមមានដូចខាងក្រោម៖១.ខណ្ឌដូនពេញ ថវិកា ១០លានរៀល មី៧០កេស អាល់កុល ២កានធំ ម៉ាស ១០០ប្រអប់ ជែលលាងដៃល្អ ៧០ដប។

២.ខណ្ឌឬស្សីកែវ ថវិកា ១០លានរៀល មី ៦៥កេស ម៉ាស ៧៥ប្រអប់ អាល់កុល២កានធំ និងថ្នាំពេទ្យមួយចំនួន។
៣.ខណ្ឌជ្រោយចង្វារ ថវិកា ១០លានរៀល មី ៦៥កេស ម៉ាស ៧៥ប្រអប់ ជែលលាងដៃដបតូចចំនួន ៦៥ដប៕

Filed in: ព័ត៌មានជាតិ