ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

កិច្ចប្រជុំរវាង​អភិ​បា​លរង​ខេត្ត​បន្ទាយ​មានជ័យ និង​លោក​KOBAYASHI​ Kenichi ដើម្បីដោះ​ស្រាយ​បញ្ហាមួ​យចំ​នួន​នៅច្រកអន្តរ​ជា​តិប៉ោយប៉ែត និងច្រក​ស្ទឹង​បទ នៅពេលបើ​កច្រ​កឡើងវិញជា​ប​ណ្តោះ​អាស​ន្ន

កិច្ចប្រជុំរវាង​អភិ​បា​លរង​ខេត្ត​បន្ទាយ​មានជ័យ និង​លោក​KOBAYASHI​ Kenichi ដើម្បីដោះ​ស្រាយ​បញ្ហាមួ​យចំ​នួន​នៅច្រកអន្តរ​ជា​តិប៉ោយប៉ែត និងច្រក​ស្ទឹង​បទ នៅពេលបើ​កច្រ​កឡើងវិញជា​ប​ណ្តោះ​អាស​ន្ន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ៖ក្នុងដំ​ណើរអ​ញ្ជើញចុះ​ពិនិត្យជាក់ស្តែង​នៅច្រកទ្វាអន្តរជាតិ​ប៉ោយប៉ែត និ​ងច្រក​ស្ទឹងបទ ​និង​បើ​កកិច្ចប្រជុំ​ពិ​ភាក្សា​ការងា​រមួយ​ចំនួន​ ដែល​ក្រសួង​សា​ធារណៈ​ការនិងដឹ​ងជញ្ជូន សហ​ការ​ជាមួយ​ទីភ្នាក់ងារ​ ស​ហប្រតិ​បត្តិការ​អន្តរជាតិ​នៃប្រ​ទេស​ជប៉ុន(JICA) ដែលកំពុង​អនុវត្ត​​លើ​ម្រោង​នៃកា​រធ្វើ​ឲ្យប្រសើរ​ឡើង​នូវប្រព័ន្ធ​ភ័ស្តភា​រកម្ម​ជំហាន​ទី២ ​សម្រាប់រ​យះ​ពេល៣ឆ្នាំ នៅទី​ស្នាក់​ការច្រក​ទ្វាអន្តរ​ជាតិប៉ោយប៉ែត កា​ល​ពីរសៀលថ្ងៃទី២១ ខែក​ញ្ញា ឆ្នាំ២០២១ ក្រោ​មអធិបតីភាព​លោក លី​ សារី ​អភិ​បា​លរង ​ខេត្តបន្ទាយមា​នជ័យ និង​លោក ​កូបា​យ៉ាស៊ី កេនី​ឈី ប្រធា​នទីប្រឹ​ក្សាអង្គការ ​JICA នៃគម្រោង​កែលម្អប្រព័ន្ធភស្តុ​ភារ ​ប្រទេសកម្ពុជា(​KOBAYASHI​ Kenichi JICA Chief Advisor of the Project for Improving the Logistics System of Cambodia, MPWT) ក្នុង​នោះ​ក៏មា​នការ​អញ្ជើញ​ចូលរួម​ពីមន្ត្រី​នៃ​ស្ថា​ប័ន​ពា​ក់ពន្ធ័​រួម​មាន​ ប្រធាន​មន្ទីរ​សា​ធា​រណៈការ និ​ងដឹងជ​ញ្ជូន​ខេត្ត ប្រ​ធា​ន​ច្រកទ្វា​អន្តរជា​តិ​ប៉ោ​យប៉ែត អន្តោ​ប្រវេ​សន៍ និងគ​យ ផងនោះ លោក លី​ សារី ​អភិ​បាលរង​ខេត្ត បានស្នើ​ឲ្យក្រសួង ​និង​ទីភ្នាក់ងា​រ​ស​ហប្រតិ​បត្តិការ​អន្តរ​ជាតិ​នៃប្រ​ទេស​ជប៉ុន ធ្វើកា​រសិក្សា​លំអិត​បន្ថែម​ទៀត​ ទៅ​លើគម្រោង​ដែលកំពុងអ​នុវត្ត ដើម្បីបញ្ជៀ​សការស្ទះទឹក​ភ្លៀង ទឹក​ស្អុយ​ពី​ព្រោះ​​នៅ​ថ្ងៃ​អនាគ​ត់​ក្រុង​ប៉ោយ​ប៉ែត​ នឹង​មាន​ការរីច​ចំរើន​លើ​គ្រប់វិស័យ ហើ​យ​ក៏​​ជា​គ្រាប់​ពេជ្យ​មួយ​សម្រាប់​ខេ​ត្តបន្ទា​យ​មានជ័យផង​ដែរ ​ដូច្នេះ​វិស័​យ​សំណ​ង់​នឹ​ង​មា​នកា​រកើន​ឡើង​​ជា​ហេតុធ្វើ​​ឲ្យ​ចាល​ទឹ​កបង្ក​ឲ្យជាស្អុយជាក់​ជា​មិន​ខាន ដោ​យបច្ចុប្បន្ននូវមិ​នទាន់​កើត​មាននៅឡើយក៏ពិ​តមែន ក៏ប៉ុន្តែ​នៅ​ថ្ងៃ​អ​នាគត់​នឹង​អាច​កើតមាន​​។

ជាងនេះទៅទៀតអភិ​បាលរង​ខេត្ត ដ៏បានគូ​សបញ្ជាក់​ដែរថា ការ​គ្រោង​បើក​ច្រក​​ឡើង​វិញ​ជាប​ណ្តោះ​អា​សន្ន​នោះ ​រដ្ឋ​បា​ល​ខេត្តបន្ទាយ​មានជ័យ​ បាន​ត្រៀម​រួច​ជាស្រា​​ចគឺ​មាន​កម្លាំងគ​យ កម្លាំង​អន្តោ​ប្រវេសន៍ ក្រុ​ម​គ្រូពេ​ទ្យ​ និង​ឧប​ករ​ណ៍​ពិនិត្យ​ ក៏​បន្តែ​ដោយ​សារភា​គីថៃ​​មាន​ការ​ផ្លាស​ប្តូ​អ​ភិបា​ល​ខេ​ត្ត​ស្រះ​កែវ​ ទើប​មាន​កា​រយឺ​តយា​វបែបនេះ។ក្នុង​នោះលោកអ​ភិបា​លរង​ខេត្តក៏បា​នជជែក​ពីផលប៉ះ​ពា​ល់​ដល់​ប្រជា​ពលរដ្ឋ​នៅ​ពេ​លដឹ​ក​ទំនិញ​ចុះ​ពីស្ពាន​ស្ទឹង​បទ​ចូល​ក្នុង​ភូមិ​ផ​ងដែរ ដើម្បីបញ្ជៀសនូវ​គ្រោះ​ថ្នាក់​ជាយ​ថាហេតុណាមួ​យទៅលើប្រជាប្រជាពលរដ្ឋ៕

Filed in: ព័ត៌មានជាតិ