ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តមរដ្ឋមន្រ្តី វេង ​សាខុន បានទទួលជួបសំណេះសំណាលជាមួយក្មួយៗនិស្សិតដែល ទទួលបា​នអាហា​រូបករណ៍ទៅបន្តការសិក្សាប្រទេសជប៉ុន

ឯកឧត្តមរដ្ឋមន្រ្តី វេង ​សាខុន បានទទួលជួបសំណេះសំណាលជាមួយក្មួយៗនិស្សិតដែល ទទួលបា​នអាហា​រូបករណ៍ទៅបន្តការសិក្សាប្រទេសជប៉ុន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(ភ្នំពេញ)៖នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៩:០០ ព្រឹកថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋ​មន្រ្តី វេង សាខុន បានទទួលជួបសំណេះសំណាលជាមួយក្មួយៗនិស្សិតដែល ទទួលបានអាហារូបក​រណ៍​ទៅបន្តការសិក្សាប្រទេសជប៉ុន។

 

មានមតិសំណេះដំណាលនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបាន​ចូលរួមអបអរសាទរ​ចំពោះនិស្សិតដែល​ទទួលបានជ័យលាភីអាហារូបករណ៍ និងបានវាយតម្លៃខ្ព​ស់ចំពោះសមត្ថភាព​របស់ក្មួយៗដែលបាន​ឆ្លងកាត់ការធ្វើតេស្តយ៉ាងលំបាកដោយស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ លទ្ធផលនេះ បានបង្ហាញឲ្យឃើញ​អំពីការយកចិត្តទុក​ដាក់ខិតខំតស៊ូរៀនសូត្រដែ​លមានគុណតម្លៃសម្រា​ប់ធ្វើការ​កសាង និងអភិ​វឌ្ឍប្រទេសកំណើតរបស់ខ្លួននៅពេលអនាគត។

 

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋ​មន្រ្តីបាន​ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរប​ស់លោកទាក់ទង​នឹង​ការសិក្សារៀនសូត្រ បទពិសោ​ធន៍​ការងារ ការធ្វើជាមន្រ្តីល្អ បុគ្គលល្អ ពលរដ្ឋល្អ រហូតបាន​ក្លាយជាថ្នាក់ដឹកនាំម្នាក់ ស្ម័គ្រស្មោះ​បម្រើជាតិមាតុភូមិ និងប្រជាជនដើម្បីការកសាង និងអភិវឌ្ឍប្រ​ទេសឲ្យមា​នការរីកចម្រើន។ ដើម្បី​ទទួល​បានជោគជ័យតាមក្តីប្រាថ្នារបស់ក្មួយៗ និងជាពិសេស​ស្រប តាមគោល​នយោបាយអភិវឌ្ឍន​ធនធានមនុស្សរបស់រាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រីបាន​ផ្តាំផ្ញើក្មួយៗឲ្យយកឱ​កាសនៃការសិក្សារៀនសូត្រ ត្រូវខិតខំពង្រីកការរៀនសូត្រ សិក្សាស្រាវជ្រាវ​លើមុខជំនាញពីពីរទៅបីបន្ថែមទៀត និង រៀនធ្វើការអង្កេត ប្រៀបធៀប ការគ្រប់គ្រង សណ្តាប់ធ្នាប់​សង្គមរស់នៅរបស់គេ ទាំងការគ្រប់គ្រងបរិស្ថាន សេដ្ឋកិច្ច នយោបាយ ប្រពៃណី និងវប្បធម៌ ហើយ​ត្រូវ​គោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជូននូវវិន័យ និងច្បាប់ទម្លាប់របស់សាលា ក៏ដូចជារប​ស់ប្រទេស​ជាតិគេ។ ចំណេះដឹងទាំងអស់នោះគឺទុន និងជាមូលដ្ឋានគ្រឹះនៃពុទ្ធិសម្រាប់ក​សាងសមត្ថ​ភាពខ្លួនឲ្យកាន់​តែរឹងមាំ ជឿជាក់ និងច្បាស់លាស់។ល។ រួចនាំយកធាតុចូលដែលជាចំណេះ ជំនាញ និងបទពិ​សោ​ធន៍ល្អៗ ថ្មីៗទាំងនោះ យកមកមាតុភូមិវិញដើម្បីចូលរួមថែរក្សាការពារ កសាង និងអភិវឌ្ឍប្រ​ទេសយើងនាពេលអនាគត។ ទន្ទឹមនឹងនេះគឺត្រូវប្រកាន់ខ្ជាប់នូវវិន័យផ្ទាល់ខ្លួន ការថែរ​ក្សាសុខភាព សាមគ្គីគ្នាល្អ និងចៀសវាងប្រព្រឹត្តអំពើមិ​នគប្បីដែល​នាំឲ្យប៉ះពា​ល់ដល់​សុវត្តិភាព​ផ្ទាល់ខ្លួននិងការសិក្សា និងត្រូវចេះរក្សាបាននូវកិត្តិយសរបស់ជាតិ។

 

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានជូ​នពរក្មួយៗឲ្យទទួលបានសេចក្តីសុខ សុវត្ថិភាព និងជោគជ័​យក្នុងការ​សិក្សា ដើម្បីនាំយកចំណេះដឹង បទពិសោធន៍ល្អៗទាំងអស់នោះ មកចែករំលែក និងចូលរួ​មអភិវឌ្ឍប្រទេសក្រោមម្លប់សុខសន្តិភាព ក្រោមការដឹ​ងនាំប្រកប​ដោយគតិបណ្ឌិតរ​បស់សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

 

សូមអនុញ្ញាតជម្រា​បជូនថា សម្រាប់ឆ្នាំ២០២១២០២២ មាននិស្សិតចំនួន ២៦នាក់ (ស្រ្តី ១០) ត្រូវបានរាជរដ្ឋាភិបាលជប៉ុន តាមរយ:ស្ថានទូត ធ្វើការជ្រើសរើសផ្ត​ល់អាហារូបក​រណ៍ឲ្យទៅ​បន្តការសិក្សាថ្នាក់អនុបណ្ឌិតចំនួន ២៤នាក់ និងបណ្ឌិតចំនួន ២នាក់ ទៅតាមមុខជំនាញ និងសាក​ល​វិទ្យាល័យនានានៅទូទាំងប្រទេសជប៉ុន ដោយពួកគេនឹងត្រូវចេញដំណើរក្នុងពេលឆាប់ៗខាងមុខ នេះ

Filed in: ព័ត៌មានជាតិ