ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ស្នងការន​គរបាលខេត្តបន្ទា​យមានជ័យ អញ្ជើញចុះ​ត្រួត​ពិនិត្យ​ស្ថាន​ភា​ពទឹកជំនន់ និ​ងកន្លែង​ឈ​រជើ​ង​កង​កម្លាំង​ជួរ​មុខ​នៅតាមព្រំដែនកម្ពុជា-ថៃ ក្នុង​ភូមិសាស្ត្រក្រុង​ប៉ោយ​ប៉ែត

ស្នងការន​គរបាលខេត្តបន្ទា​យមានជ័យ អញ្ជើញចុះ​ត្រួត​ពិនិត្យ​ស្ថាន​ភា​ពទឹកជំនន់ និ​ងកន្លែង​ឈ​រជើ​ង​កង​កម្លាំង​ជួរ​មុខ​នៅតាមព្រំដែនកម្ពុជា-ថៃ ក្នុង​ភូមិសាស្ត្រក្រុង​ប៉ោយ​ប៉ែត
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ៖នៅរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងកា​រ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បាន​អញ្ជើញចុះ​ពិនិត្យមើល​ស្ថានភាពទឹក​នៅក្នុងភូមិសាស្ត្រក្រុ​ងប៉ោយប៉ែត និងតាមគោ​លដៅ​ឈរជើងរបស់កម្លាំងនគរបាល រួមទាំង​វរសេនា​តូចការពា​រព្រំដែន​គោកលេខ៨៩១ ដែលកំពុង​រង​ការលិចលង់​ជន់លិច ដោយសារជំនន់ទឹកភ្លៀង​។

 

នាឱកាសនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បា​នដា​ក់បទបញ្ជាដល់កម្លាំង​ទាំងអស់ ត្រូវ​ត្រៀម​លក្ខណៈទាំងសម្ភារៈ កងកម្លាំ​ង ដើម្បីត្រៀមចុះ​ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីកើតមា​នទឹកជំន​ន់ធ្ងន់ធ្ងរជា​យថាហេតុ​ណាមួយកើតឡើង ត្រូវមា​នវិធាន​ការកាយបើ​កមុខ​ទឹករំដោះ​ទឹក​ភ្លៀងជ​ន់លិចកន្លែងធ្វើការរបស់ខ្លួន និងបានឱ្យកម្លាំងទាំអស់​មានការប្រុងប្រយ័ត្ន ទាំងសុខភាព ទាំង​នៅកន្លែងធ្វើការ ទាំងពេលចុះបេសកកម្ម ជៀសវាងមាន សត្វផ្សេងៗ បង្កររបួសស្នាម ជាពិ​សេស ខ្សែរភ្លើងកន្លែងធ្វើការ ទោះបីនៅក្នុងស្ថាន​ភាពបែបណាក៏ដោយ។

 

ក្នុងនោះលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បា​នអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងរ​ស់នៅតំប​ន់ប្រឈម នឹងទឹកជំនន់ខ្លាំង ត្រូវរា​យការណ៍មកអាជ្ញាធរ ឬសមត្ថកិច្ចដែលនៅជិតខ្លួន ដើម្បីស​មត្ថកិច្ច​ងាយក្នុងការចុះ​អន្តរាគមន៍បានទាន់ពេលវេលា។ពិសេសត្រូវ​បន្តអនុវត្តវិ​ធានការរប​ស់​សុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ ៣កុំ និង ៣ការពារ ​ឲ្យបានខ្ជាប់ខ្ជួន ដើម្បីគេច​ផុតពី​ជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ៕

Filed in: ព័ត៌មានជាតិ