ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ខេត្តកែបសម្ពោធដាក់ឱ្យដំណើរការនូវឡដុតសំណល់រឹងគ្រោះថ្នាក់ដែលវេចខ្ចប់ចេញេពីមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩

ខេត្តកែបសម្ពោធដាក់ឱ្យដំណើរការនូវឡដុតសំណល់រឹងគ្រោះថ្នាក់ដែលវេចខ្ចប់ចេញេពីមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(ខេត្តកែប)៖ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឡដុតកម្ទេចសំណល់គ្រោះថ្នាក់ដែលវេចខ្ចប់ចេញពីមណ្ឌលចត្តាឡីស័ក និងមណ្ឌលសុខភាពផ្សេងទៀត ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម នេត ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម សោម ពិសិដ្ឋ​​ អភិបាល នៃគណៈអភិបាលខេត្តកែប។

ក្នុងឱកាសនោះ ឯកឧត្តម សោម ពិសិដ្ឋ បានលើកឡើងថា ខេត្តកែបរបស់យើងទទួលបាននៅសមិទ្ធផលដ៏សំខាន់មួយទៀតហើយ សម្រាប់បម្រើដល់ការសម្អាត និងដុតកម្ទេចនូវកាកសំណល់រឹងគ្រោះថា្នក់ដែលប្រើប្រាស់ដោយឧបករណ៍បច្ចេកវិទ្យាអេឡិចត្រូនិច។​

ឯកឧត្តម បានបន្តថា ឡនេះមានគម្រោងយូរឆ្នាំមកហើយ ដែលជាគម្រោងទីតាំងកោះទន្សាយ តែដោយសារស្ថានភាពជាក់ស្តែង និងតម្រូវការជាក់ស្តែង ទើមប្តូរគម្រោងនេះមកដាក់ទីតាំងនៅក្បែរទីលានចាក់សំរាមវិញ ដែលស្ថិតនៅ ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ហើយសមិទ្ធផលថ្មីនេះ គឺបានកើតឡើងដោយសារការខិតខំប្រឹងប្រែង សម្របសម្រួល ពីអាជ្ញាធរខេត្ត អាជ្ញាធរក្រុង និង មន្ទីរបរិស្ថាន ក្នុងការចំណាយធនធាន សម្ភារៈ ស្មារតី ទើបមានសមិទ្ធផលនេះកើតឡើងនាពេលនេះ។

ឯកឧត្តម នេត ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ការប្រើប្រាស់ឡដុតសំណល់រឹងគ្រោះថា្នក់ ដែលមានបច្ចេកវិទ្យាខ្ពស់ ដុតកម្ទេចសំណល់វេជ្ជសាស្ត្រ ដែលមកពីមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩
និងពីមណ្ឌលចត្តាឡីស័កនេះ ជាឡទី ៥៤ ហើយ ដែលក្រសួងបរិស្ថាន បានប្រគល់ជូនដល់រដ្ឋបាលខេត្ត ហើយក្នុងនោះមានតែខេត្ត ២០ ដែលទទួលបានឡបច្ចេកវិជ្ជានេះ។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា ការបំពាក់ឡដុតសំរាមសំណល់រឹងនេះ ជាផ្នែកមួយជួយបន្ថែមពីលើឡដែលមានស្រាប់តាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានា។ រីឯការគ្រប់គ្រងសំរាមសំណល់រឹងតាមលក្ខណបច្ចេកទេស ដែលមានធុងដាក់សំរាមត្រឹមត្រូវ មានមធ្យោបាយដឹកសំរាមគ្រប់គ្រាន់ និងទីលានចាក់សំរាមតាមខ្នាតបច្ចេកទេស ទើបជាវិធានការយុទ្ធសាស្ត្រនៃគោលនយោបាយ ស្តីពី ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្ថែមថា ក្នុងមួយថ្ងៃ កម្ពុជាបង្កើតសំរាមជាង ១ម៉ឺនតោន ហើយក្នុងមួយឆ្នាំប្រមាណជិត ​៤ លានតោន ដែលក្នុងនោះសំណល់សរីរាងប្រមាណ ៦៨% សំណល់ប្លាស្ទិកប្រមាណជាង ២០% និងសំណល់រឹងគ្រោះថ្នាក់ប្រមាណជាង ១០% ចំពោះឡដុតសំណល់រឹងគ្រោះថ្នាក់ដែលស្ថិតនៅទីតាំងខាងលើនេះក្នុងមួយថ្ងៃមានសមត្ថភាពដុតចន្លោះ ៤-៧តោនក្នុងមួយថ្ងៃ ហើយអាចដុតបានក្នុងកំម្រិតជិត ១,០០០ អង្សា ដើម្បីសម្លាប់មេរោគ។

ឯកឧត្តម បានរំលឹកថា ប្រជាពលរដ្ឋត្រូវប្រើប្រាស់ស្បោងធំៗដែលមានចំណុះ ១៥គីឡូក្រាម ដើម្បីផ្ទុកបរិមាណសំរាមឲ្យបានរយៈពេល៥ថ្ងៃយ៉ាងតិច ដើម្បីជៀសវាងបញ្ចេញសំរាមជារៀងរាល់ថ្ងៃ ហើយស្ថាប័នពាក់ព័ន្ធ ត្រូវបាញ់ថ្នាំ ឬបាញ់អាល់កុល សម្លាប់មេរោគកូវីដ-១៩ នៅលើសំរាមទាំងក្នុង និងក្រៅស្បោង ហើយទុកសំរាមដោយឡែកប្រហែលប្រាំថ្ងៃមុនពេលបញ្ចេញមកខាងក្រៅ៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ