ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

កងកម្លាំងអន្ត​រាគមន៍ របស់កងពលតូចថ្មើរជើ​ងលេខ៥១ចុះជួយជម្លៀសប្រជាពលរដ្ឋ រងគ្រោះទឹក​ជំនន់ទឹ​កភ្លៀងដែលរស់នៅជាប់មាត់អូរព្រំដែនកម្ពុជា ថៃ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត!

កងកម្លាំងអន្ត​រាគមន៍ របស់កងពលតូចថ្មើរជើ​ងលេខ៥១ចុះជួយជម្លៀសប្រជាពលរដ្ឋ រងគ្រោះទឹក​ជំនន់ទឹ​កភ្លៀងដែលរស់នៅជាប់មាត់អូរព្រំដែនកម្ពុជា ថៃ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ៖លោកវរ:សេនីយ៍ត្រី ដែង សុភីវ ដឹកនាំកម្លាំង ចុះជួយប្រជាពលរដ្ឋដែលរ​ងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅក្បែរមាត់អូរ ក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃច័ន្ទទី២០ ខែកញ្ញា ឆ្នាំ២០២១ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើ​ងលេខ៥១ បានបញ្ជាកម្លាំងអន្តរាគមន៍ មានមធ្យោបាយ សម្ភារ: សហការ​ជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ត្រៀមជួយសង្រ្គោះ ប្រជាពលរដ្ឋ រស់នៅជិត​មាត់អូរតាមព្រំដែន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

 

សូមបញ្ជាក់៖ផងដែរថាដោយសារទឹកភ្លៀងបានបន្តធ្លាក់ជាប់គ្នានៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ព្រឹកនេះ បណ្តាលអោយទឹកអូរតាមព្រំដែនកម្ពុជាថៃ បានហក់ឡើងគួរអោយបារម្មណ៍។

 

កងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើ​ងលេខ៥១ ដែលត្រៀមអន្តរាគមន៍ ក៏បានត្រៀមល​ក្ខណ:​ប្រុង​ប្រៀបរួចជាស្រាចក្នុងការជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋតាមសំណូមពរ របស់​អាជ្ញាធ​រមូលដ្ឋាន។

 

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ សូមអំពាវនាវដល់ពុកម៉ែបងប្អូនដែ​លរស់នៅជិតមាត់អូរតាម​ខ្សែ​បន្ទាត់ព្រំដែ​នកម្ពុជាថៃ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនតូចៗ និងសត្វអសិរពិស ដែលអា​ចបង្កគ្រោះថ្នាក់ដល់អាយុជីវិត៕

Filed in: ព័ត៌មានជាតិ