ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម អ៊ូច ភា អញ្ជើញប្រកាស​បើកដំណើរ​ការសាកល្បងសាលារៀន ដែលមាន​ហានិភ័យទាប ថ្នាក់ទី៩ និងថ្នាក់ទី១២ នៅទូទាំងខេត្តតាកែវ

ឯកឧត្តម អ៊ូច ភា អញ្ជើញប្រកាស​បើកដំណើរ​ការសាកល្បងសាលារៀន ដែលមាន​ហានិភ័យទាប ថ្នាក់ទី៩ និងថ្នាក់ទី១២ នៅទូទាំងខេត្តតាកែវ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តតាកែវ៖នៅវិទ្យាល័យសុខអាន​ ១ឧសភា ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបា​ល នៃគណៈអភិបាល​ខេត្តតាកែវ បានអញ្ជើញប្រកាសបើកដំណើរការសាកល្បងសាលា ថ្នា​ក់ទី​៩ និងថ្នាក់ទី១២ ដែលមានហា​និភ័យទាប នៅទូទាំងខេត្តតាកែវ ព្រមទាំងនាំយកម៉ាស់ដែ​លជា​អំណោ​យ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់សិ​ស្សានុសិស្ស។ពិធីនេះក៏​មានការ អញ្ជើញចូលរួមដោយ លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំ យុវជន និងកី​ឡាខេត្ត លោកប្រធាន​មន្ទីររៀប ចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត លោកប្រធានម​ន្ទីរព័ត៌​មានខេត្ត លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។

 

មានប្រសាស​ន៍នាស​ឱកាសបើកដំណើរការ សាកល្បងបើ​កសាលារៀនឡើងវិញនោះដែរ ឯកឧត្តម អ៊ូច ភា អភិ​បាលខេត្ត បានធ្វើការណែនាំអាជ្ញាធរមូលដ្ឋាន មាតាបិតាសិស្ស លោកគ្រូ អ្នកគ្រូ ត្រូវអ​នុវត្តន៍តាម សេចក្តីណែ​នាំរបស់ក្រសួងសុខាភិបាល ហើយលោកនាយក នាយិកាសាលា ដែល​ជាអ្នក​គ្រប់គ្រង សាលារៀននីមួយៗ ត្រូវសហការ​ជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវអនុវត្តឱ្យបាន​ខ្ជាប់ខ្ជួននូវគោល ការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ។

 

ឆ្លៀតក្នុងនោះផងដែរ អភិបាលខេត្តតាកែ​វ ឯកឧត្តម អ៊ូច ភា ក៏បាន​ធ្វើធ្វើការអំពាវ ដល់លោកគ្រូ អ្នកគ្រូ ​សិស្សានុសិស្សទាំ​ងអស់ សូមចូលរួមបន្តអនុវត្តតាមការណែនាំ របស់ក្រសួងសុខា ភិបាលក​ម្ពុជា របស់យើងជាពិសេសប្រសាស​ន៍ណែនាំដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃ​កម្ពុជា គឺ៣ការពារ និង៣កុំ ឲ្យបានត្រឹមត្រូវ ខ្ជាប់ខ្ជួនទាំងគ្នា ដើម្បីការពារខ្លួនយើង គ្រួសារ​យើង សហគមន៍យើង កុំឲ្យឆ្លងកូវីដ១៩ផងដែរ។

លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា នៅទូទាំងខេត្ត មានគ្រឹះ ស្ថាន​សិក្សារដ្ឋ និងឯកជន ថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលមានហានិភ័យទាប ដែលអាចឱ្យដំ​ណើ​រសិក្សា មានចំនួន ១១២សាលា ក្នុងអនុវិទ្យាល័​យ ៦៣សាលាវិទ្យារដ្ឋ ៤១សាលា និងសា​លាឯកជន ០៨។ លោកប្រធានម​ន្ទីរអប់រំខេត្ត បានបន្តថាក្នុងនោះដែរ ចំនួនសាលាមេត្តយ្យសិក្សា បឋម​សិក្សាទាំងអស់ និងមធ្យមសិក្សាមួយចំនួន ត្រូវសិក្សាតាម រយះពីចម្ងាយ ឬតាមប្រ​ព័ន្ធអេឡិច​ត្រូចនិច ឬការចែក សន្លឹកកិច្ចការ​ដល់សិស្ស ឬការសិក្សាតាម បែបចម្រុះ មានចំនួន ៨៣៧សាលា​/ថ្នាក់។ ដោយក្នុងនោះ មេត្តយ្យរដ្ឋ ២៩៧ថ្នាក់ និងមេត្តយ្យឯកជន និងមេត្តយ្យសហគម ១២៦​សាលា បឋមសិក្សា ចំនួន ៣៨១សាលា និងសាលាឯកជន ១៨ អនុវិទ្យាល័យរដ្ឋ ០៣សាលា និងវិទ្យាល័យរដ្ឋ ១២សា​លា៕

Filed in: ព័ត៌មានជាតិ