ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

កម្លាំងនគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ​ បង្ក្រាប​ និងឃាត់​ខ្លួន​ ជនសង្ស័យ​០១​នាក់​​ ពាក់ព័ន្ធ​នឹង​ករណី​ លួច​ (យក​សត្វ​ក្របី​)​

កម្លាំងនគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ​ បង្ក្រាប​ និងឃាត់​ខ្លួន​ ជនសង្ស័យ​០១​នាក់​​ ពាក់ព័ន្ធ​នឹង​ករណី​ លួច​ (យក​សត្វ​ក្របី​)​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបាត់ដំបង:ដោយ​អនុវត្តន៍​តាម​ ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ នៅ​ថ្ងៃទី​ ១៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១៨:៤៥​ នាទី​ នៅ​ចំណុច​ រង្វង់​មូល​ភ្ជាវ​ ស្ថិតក្នុង​ភូមិ​ភ្ជាវ​ ឃុំ​ត្រែង​ ស្រុក​រតនៈ​មណ្ឌល​ ខេត្តបាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​សហការ​ជាមួយ​កកម្លាំងអធិការដ្ឋាន​នគរបាល​ស្រុក​រតនៈ​មណ្ឌល​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ និង​បាន​ឃាត់​ខ្លួន​ ជនសង្ស័យ​ ០១​ នាក់​​ ឈ្មោះ​ អាន​ សំអាត​ ភេទប្រុស​ អាយុ​៣៩​ឆ្នាំ​ មានទីលំនៅ​ ក្រុមទី​០២​ ភូមិ​ព្រៃតូច​ ឃុំ​ព្រៃតូច​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ ដោយ​អនុវត្តន៍​តាម​ដីកាបញ្ជា​អោយ​ចូល​ខ្លួន​លេខ​ ៣២/២១​ ដ.ប.ខ​ ចុះ​ថ្ងៃទី​១៣​ ខែ​ កញ្ញា​ ឆ្នាំ​២០២១​ របស់​លោក​ជួង​ សារ៉ន​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង​ ដែល​ពាក់ព័ន្ធ​នឹង​ករណី​ អំពេី​លួច​ (​ យក​សត្វ​ក្របី​ )​ ដែល​កេីតឡេីង​កាលពី​ថ្ងៃទី​២១​ ខខែឧសភា​ ឆ្នាំ​២០២១​ វេលាម៉ោង​ ០៨:០០​ នាទី​ នៅ​ចំណុច​អូរ​ដៃ​អំពិលទឹក​ ស្ថិតក្នុង​ភូមិ​កំពង់ព្រះ​ ឃុំ​កំពង់ព្រះ​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​។

​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

Filed in: ព័ត៌មានជាតិ