ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

បក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹង របស់គណះកម្មាធិការរៀបចំការបោះឆ្នោត ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១

បក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹង របស់គណះកម្មាធិការរៀបចំការបោះឆ្នោត ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តប៉ៃលិន:នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ សមាជិកាគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ដល់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំ សង្កាត់ ភូមិ និងប្រធានសាខាបក្សមន្ទីរអង្គភាពជុំវិញខេត្ត នៅទីស្នាក់ការគណបក្សខេត្ត។

លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សខេត្តបានមានសប្រសាសន៍ថា៖ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាន​អនុវត្តន៍​នូវគោល​នយោ​បាយបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាម ផ្សះផ្សាជាតិ តាមរយៈគោលនយោបាយ​ឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន គឺធ្វើឱ្យ​ប្រទេសជាតិមានការរីចម្រើនលើគ្រប់វិស័យ ជាពិសេស​ហេដ្ឋា​រចនាសម្ព័ន្ធរូបវន្តនានា ត្រូវបានរីកដុះដាលឡើងនៅគ្រប់ទីកន្លែងទូទាំងប្រទេស ជា​ពិសេសការ​អនុវត្តនូវ​គោល​នយោ​បាយ​កំណែទម្រង់ស៊ីជំរៅពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ គឺយកចិត្តទុកដាក់បំរើ និងផ្តល់សេវា​សាធារណៈជូនដល់បងប្អូនប្រជាជន ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់របស់គណបក្ស​ប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍន៍សង្គមជាតិ។

លោកជំទាវប្រធាន បានមានប្រសាសន៍ផ្តាំផ្ញើដល់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំ សង្កាត់ ភូមិ និងប្រធានសាខាបក្សមន្ទីរអង្គភាពជុំវិញខេត្ត​ តាមផែន​នីមួយៗទាំងអស់ ត្រូវខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនអោយ ទទួលបានលទ្ធ​ផល​កាន់តែប្រសើរឡើង ដោយប្រកាន់ខ្ជាប់នូវគុណធម៌ សច្ចៈធម៌ មានការទទួលខុសត្រូវ មានស្មារតី​ សាម​គ្គីភាព ឯកភាព ហើយ​ត្រូវពិនិត្យតាមដានការរស់នៅ និងយល់ដឹងពីសុខទុក្ខរបស់បងប្អូន​ប្រជាពលរដ្ឋ​​នៅគ្រប់មូលដ្ឋានឱ្យបាន​ជាប់​ជាប្រចាំ ហើយត្រូវបង្កើនសមត្ថភាព លទ្ធភាព សុខភាព និងប្រជាប្រិយភាព ដែលជាគោលការសំខាន់ របស់យុវជនគណបក្សប្រជាជនកម្ពុជា៕

Filed in: ព័ត៌មានជាតិ