ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

តើលោកទូ ​សាភឿត រៀបគ​ម្រោងវាស់​ដីធ្វើប្លង់​បើ​ទោះជាបង់លុយអោយ ម្ចាស់ដីមិ​នគ្រប់​ក៏ដោយ…..!

តើលោកទូ ​សាភឿត រៀបគ​ម្រោងវាស់​ដីធ្វើប្លង់​បើ​ទោះជាបង់លុយអោយ ម្ចាស់ដីមិ​នគ្រប់​ក៏ដោយ…..!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តសៀមរាប៖លោកទូ សាភឿត និងលោកលុយ បញ្ញា ថៅកែក្រុមហ៊ុនបុរីអង្គរលែនម៉ាក្ស ដែល​មានទីតាំ​ងស្ថិតក្នុងភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប​បានរៀប​ចំគម្រោង​វាស់​វែងធ្វើប្លង់ដីដែលបានទិញពីលោកជំទាវឧកញ្ញាបណ្ឌិត( លី អ៊ុអេង )នៅថ្ងៃទី១៧ ខែ​កញ្ញា ឆ្នាំ២០២១នេះ បើទោះជាតំ​ណាងក្រុមហ៊ុន​ទាំងពីររូបខាងលើនេះ នៅជំពាក់លុយថ្លៃដី​ជាង​ប្រាំលាន​ដុល្លារអាមេរិកពុំទាន់បង់អស់ក៏ដោយ នេះបើយោង​តាមប្រសាស​ន៍របស់លោក​ជំទាវឧកញ្ញាប​ណ្ឌិត (លី អ៊ុអេង )តាមតេឡេក្រាមកាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២​០២១ម្សិ​លមិញនេះ។

 

លោកជំទាវ​ឧកញ្ញាបណ្ឌិត( លី អ៊ុអេង )បានបញ្ជាក់ប្រាប់ថា លោ( ទូ សាភឿន )និងលោក (លុយ បញ្ញា )បានទិញដីរបស់លោ​កជំទាវចំនួនជាងពីររយហិចតា ដែលមានចំនួនទឹកប្រាក់​សរុបប្រហែល​ជាង៧​លានដុល្លារអាមេរិក តែលោក (ទូ សាភឿត )និងលោក (លុយ បញ្ញា) បានបង់ប្រាក់ជូន​លោកជំទាវតែជាង២លានដុល្លារតែប៉ុណ្ណោះ ហើយនៅជំ​ពាក់ប្រាក់ជា​ងប្រាំលានដុល្លា​រទៀតមិ​នទាន់បានបង់។ លោកជំទាវបណ្ឌិតមានប្រសាសន៍បន្តទៀតថា កន្លងទៅលោក ទូ សាភឿត និងលោក​ លុយ បញ្ញា បានចេញសែកស្អុយអត់មានទឹកប្រាក់ជូនលោកជំទាវជាច្រើនសន្លឹក ដែលជា​ហេតុបណ្តាលអោយមានការប្តឹងផ្តល់គ្នាឡើងតុលាការ។ លោកជំទាវបានបន្ថែមថា លុយមិន​ទាន់បង់គ្រប់ផង បែរជាលោក( ទូ សាភឿត )និងលោក (លុយ បញ្ញា )រៀបគម្រោងអោ​យខាងសូរិយោដីខេត្តសៀមរាបទៅវាស់វែងដីធ្វើប្លង់កម្មសិទ្ធនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

 

លោកជំទាវបណ្ឌិត( លី អ៊ុអេង) ស្នើសុំទៅថ្នាក់ដឹក​នាំគ្រប់ជាន់ថ្នាក់​មេត្តាជួយរកយុត្តិធ​ម៌ជូនលោក​ជំទាវ​ផងពាក់ព័ន្ធករណីវិវាទដីធ្លីរវាងលោកជំទាវ និងលោក(ទូ សាភឿត) និងលោក (លុយ បញ្ញា)តំណាងក្រុមហ៊ុនបុរីអង្គរលេនម៉ាក្សាខាងលើនេះ។

អង្គភាពយើង​ខ្ញុំ មិន​អាចសុំការបំភ្លឺពី​លោក (ទូ សាភឿត) និងលោក (លុយ បញ្ញា )​ថៅកែក្រុ​មហ៊ុន​បុរីអ​ង្គរលែ​នម៉ាក្សខាង​លើនេះបានទេ ព្រោះ​គ្មានលេ​ខទូរស័ព្ទ​សម្រាប់ធ្វើ​ការទំនា​ក់ទំនង តែ​អង្គភាព​គេ​ហទំព័រយើង រងចាំរាល់​ការបំភ្លឺរ​បស់តំណាងក្រុមហ៊ុនបុរីអង្គរលែនម៉ាក្សនេះគ្រប់ពេលវេលា៕

Filed in: ព័ត៌មានជាតិ