ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ពលករខ្មែរប្រុស ស្រីចំនួន​២៦នាក់ ធ្វើដំ​ណើរតា​មរថយន្ត និង​គោយន្ត បម្រុង​លួចឆ្លងដែ​ន ​ទៅប្រ​ទេ​សថៃ ដោយ​ខុស​ច្បាប់​ ត្រូវកម្លាំងយោ​ធាកា​រពារព្រំ​ដែន​លេ​ខ៥០៣ ទប់ស្គាត់ នៅស្រុក​ស្វាយចេក

ពលករខ្មែរប្រុស ស្រីចំនួន​២៦នាក់ ធ្វើដំ​ណើរតា​មរថយន្ត និង​គោយន្ត បម្រុង​លួចឆ្លងដែ​ន ​ទៅប្រ​ទេ​សថៃ ដោយ​ខុស​ច្បាប់​ ត្រូវកម្លាំងយោ​ធាកា​រពារព្រំ​ដែន​លេ​ខ៥០៣ ទប់ស្គាត់ នៅស្រុក​ស្វាយចេក
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ៖កម្លាំងទីបញ្ជាការកង​ការពារព្រំដែនលេខ៥០៣ ដឹកនាំដោយលោកវរសេនី​យ៍ទោ លេ លឿត មេបញ្ជាកា​ររង កងកា​រពារព្រំដែនលេខ៥០៣ កាលពី​វេលាម៉ោង​០១និង០០នាទី ថ្ងៃ​ទី១៦ ខែកញ្ញា ឆ្នាំ២០២១ បាន​ធ្វើកា​រទប់ស្កាត់​ពលករ​ចំណាក​ស្រុក​ទៅ​ប្រទេ​​សថៃ​ ប្រុស ស្រី​ចំនួន​២៦នា​ក់ រួមនឹ​ងរថ​យន្ត​ចំនួន០២​គ្រឿង គោ​យន្ត០​១គ្រឿង ក្នុង​នោះ​ឃា​ត់អ្នកបើ​កបររថយន្ត និង​គោយន្ត​បាន​ចំនួន០៣នាក់ ខណៈដែល​កំពុង​ដឹកព​លករ​ខ្មែរ​បម្រុង​លួចឆ្លងដែន​ទៅរកការងារធ្វើ​នៅប្រ​ទេស​ដោយខុស​ច្បាប់។

 

ការទប់ស្កាត់ពល​ករដែលលួចទៅឆ្ល​ងដែនដោយខុសច្បាប់នេះ ចំនួន២លើកនៅចំណុច TA(7​0351.​32628) ផ្លូវបំបែក​វិស្វកម្ម និងផ្លូវតែហាំង ភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយ​មានជ័​យ។

 

លោកវរសេនីយ៍ទោ លេ លឿត មេបញ្ជាការ​រង កងការពារព្រំដែនលេខ៥០៣ បានឲ្យដឹងថា ការទ​ប់ស្កាត់ព​លករទាំង​នេះមានចំនួន២លើក

លើកទី១ ឃាត់បា​នចំនួន១៦នាក់ (ស្រី០៩នាក់) ក្នុងនោះកុមា១នាក់ រថយន្ត០២គ្រឿង ម៉ាកកា​ម៉ារី​ពណ៌​ខ្មៅ ពាក់ស្លាកលេ​ខ ពោធិសាត់ 2A-0206 ម្ចាស់​រត់គេចខ្លួនបាត់ និងរថយន្ត​ម៉ាកកាម៉ារី​ពណ៌​ខៀវ ពាក់ស្លាកលេ​ខកំពង់ចាម 2A-0521 ឃាត់​បានម្ចាស់០២នាក់ប្តី ប្រពន្ធ រួចប្រគល់ជូន​កងរាជ​អាវុធហត្ថខេត្តបន្ទាយមានជ័យ ចាត់ការបន្ត។

 

លោកមេបញ្ជា​ការង បានបញ្ជាក់ថា លើកទី២ នៅយ​ប់ថ្ងៃដដែ​ល ដោយទប់ស្កាត់​បាន​ពលករចំ​នួន​១០​នាក់ (ស្រី០២នាក់) ក្នុងនោះកុមារ១​នាក់​ផងដែរ ដែលលួច​ជិះ​តាម​គោយ​ន្តបន្លំធ្វើ​ដូចអ្នកស្រុក​ធ្វើ​ចម្ការ និង​ឃាត់បានម្ចាស់គោយន្ត ១នាក់។ក្រោយពីស្ទាក់ឃាត់ខ្លួន ពលករប្រុស ស្រី ទាំង២៦នាក់ បញ្ជូន​ទៅក្រុមការងា​រចម្រុះចាំទទួ​លពល​ករនៅច្រកអូ​របីជាន់ ស្រុកអូរជ្រៅ ដើម្បីពិនិត្យ​សុខភាព​រកជំងឺកូវីដ១៩។រីឯម្ចាស់​រថយន្ត និងម្ចាស់គោយន្ត ទាំង០៣នាក់ រួមទាំង​រថយន្ត ត្រូវបញ្ជូន​ទៅកាន់​ទី​បញ្ជា​ការក​ងរាជ​អាវុធហត្ថខេត្ត ដើម្បីចាត់ការ​បន្តតាមនិតិវិធី៕

IMG_0544 IMG_0554 IMG_0620 IMG_0625

Filed in: ព័ត៌មានជាតិ