ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយមានការយកចិត្តទុកដាក់ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ វេនប្រចាំបញ្ជារបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងប្រចាំបញ្ជា និងដើរល្បាតពេលយប់ ដើម្បីបង្ការ ទប់ស្កាត់ បទល្មើសគ្រប់ប្រភេទនឹងរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋទូទាំងខេត្ត បន្ទាយមានជ័យ។
ក្នុងឱកាសនោះដែរ៖លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ ក៏អំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋ ត្រូវ គោរពតាមការណែនាំ ក្រសួងសុខាភិបាល រក្សាគម្លាត មិនអោយមានការជួបជុំប្រមូលផ្ដុំគ្នា និងផឹកស៊ី និងដើម្បីទប់ស្កាត់ ការរីករាលដាលនាំជំងឺ កូវិដ១៩ ជាពិសេស ជំងឺបំម្លែង ប្រភេទថ្មីដែលតា (Delta)សូមពុកម៉ែ បងប្អូនទាំងអស់រក្សានូវវិធានការ(៣កុំ ៣ការពារ) ផងដែ៕