ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អភិបាលខេត្តកំ​ពង់ចាម ជម្រុញដល់ក្មួយៗ​សិស្សានុសិស្ស ត្រូវខិត​ខំប្រឹងប្រែងរៀនសូត្រ

អភិបាលខេត្តកំ​ពង់ចាម ជម្រុញដល់ក្មួយៗ​សិស្សានុសិស្ស ត្រូវខិត​ខំប្រឹងប្រែងរៀនសូត្រ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំព​ង់ចាម បានជម្រុញដ​ល់ក្មួយៗ​សិស្សានុសិស្ស ត្រូវខិតខំប្រឹង​ប្រែងរៀនសូត្រ ជាពិសេស ថ្ងៃដែ​លត្រូវអនុញ្ញាត បើកឲ្យដំណើរសា​លារៀនឡើងវិញ​។ ក្រៅពីនោះ ត្រូវចូលរួមទាំងអស់គ្នា អនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល «៣ការពារ និង៣កុំ»។ ការថ្លែង​បែបនេះ ធ្វើឡើង​នៅក្នុងឱកាស ដែលឯកឧត្ដមអភិបាលខេត្ត អញ្ជើញក្នុងពិធីសំ​ណេះសំ​ណាល ជាមួយក្មួយៗ សិស្សានុសិស្ស ដែលទទួលបានអាហាររូបករណ៍ ចំនួន ៩៩នាក់ និងអ​ញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យការរៀបចំសាលាឡើងវិញ នៅវិទ្យាល័យ ជួន ណាត ស្ថិត​នៅ​ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃ​ទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ។

 

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ផ្ដាំផ្ញើការសួរសុខទុក្ខ ដល់ក្មួយៗសិស្សានុសិស្ស ដែលបា​នទទួលអាហាររូបករណ៍ ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ និងកាត់បន្ថយភាពក្រីក្រ។ ជាមួ​យគ្នានោះដែរ ឯកឧត្តម អ​ភិបាលខេត្តកំពង់ចាម បានធ្វើការណែនាំឲ្យលោកគ្រូអ្នកគ្រូ និងសិស្សា​នុសិស្ស ដែលមានអាយុ ១២ឆ្នាំ ឡើងទៅ ត្រូវអញ្ជើញទៅទទួលវ៉ាក់សាំងបង្ការកូវីដ ១៩ ឲ្យបានគ្រប់​គ្នាៗ និងចូលរួមការពារ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងតួនាទីរបស់ខ្លួន ជាពិសេស នាអំឡុងពេ​លបង្រៀន និងពេលសិក្សារៀនសូត្ររបស់លោកគ្រូ អ្នកគ្រូ និងក្មួយៗ នាពេលខាងមុខនេះ ពីព្រោះ​ថា នៅថ្ងៃទី២០ ខែកញ្ញា នេះ រដ្ឋបាលខេត្តកំពង់ចាម នឹងសម្រេចបើកឲ្យដំណើរសាលាឡើងវិញ ចាប់ពីថ្នាក់​កម្រិតអនុវិទ្យាល័យឡើង នៅក្នុងដំណាក់ទី១។ដោយឡែក ក្នុងដំណាក់ទី២ ក៏គ្រោងឲ្យ​បើកដំណើរការរៀនសូត្រ នៅថ្នាក់កម្រិតបឋមសិក្សា នៅថ្ងៃទី១១ ខែតុលា ខាងមុខនេះ ផងដែរ៕

Filed in: ព័ត៌មានជាតិ