ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន បានទទួលជួបនាយកគ្រប់គ្រងធនាគារពិភពលោកថ្មី ប្រចាំ​នៅព្រះ​រាជាណាចក្រកម្ពុនៅទីស្តីកា​រក្រសួងក​សិកម្មរុក្ខាប្រមាញ់ និងនេសាទ

ឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន បានទទួលជួបនាយកគ្រប់គ្រងធនាគារពិភពលោកថ្មី ប្រចាំ​នៅព្រះ​រាជាណាចក្រកម្ពុនៅទីស្តីកា​រក្រសួងក​សិកម្មរុក្ខាប្រមាញ់ និងនេសាទ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

រាជធានីភ្នំពេញ៖វេលាម៉ោង១០ព្រឹក ថ្ងៃពុធ ៩កើត ខែ ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.. ២៥៦៥ ត្រូវនឹ​ងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២​១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួប​លោកជំទាវ​Maryam​Salim និងសហការី ដើម្បីសម្តែងការគួរសមប​ន្ទាប់ពីលោកជំទាវ​ ត្រូវបានតែងតាំង​ជានាយក​គ្រប់គ្រង​ធនាគារ ពិភព​លោកថ្មីប្រចាំ​នៅព្រះរាជាណាចក្រកម្ពុជា។

 

ជាបឋម ក្នុងនា​មរាជរដ្ឋាភិបាល និងក្រសួង ឯកឧត្តមរដ្ឋមន្ត្រីតាមរយ:លោកជំទាវ បានថ្លែង អំណ​រគុណ​យ៉ាងជ្រាលជ្រៅជូន​ចំពោះធនាគារពិភពលោក ដែលបានជួយឧបត្ថម្ភ គាំទ្រដល់គម្រោង​អភិវឌ្ឍវិស័យកសិ​កម្មដែលគម្រោង​ទាំងអស់នោះបាន និងកំពុងដើរតួនាទី​យ៉ាងសំខាន់​ក្នុងការធ្វើ​ឲ្យប្រសើរ​ឡើងនូវ​កម្រិតជីវភាព និរន្តរភាពនៃកំណើនសេដ្ឋកិច្ចគ្រួសារ និងឱកាសការងារ តាមរយ:​ការប្រើប្រាស់បច្ចេកវិទ្យា​សមស្រប ការធ្វើពិពិធកម្មកសិកម្ម ការសម្របខ្លួនទៅ​នឹងការប្រែ​ប្រួលអាកា​សធាតុ ការធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ការគ្រប់គ្រងធ​នធានធម្មជាតិ​ប្រកបដោយនិ​រន្តរភាព។

 

ជាងនេះទៅទៀត សមិទ្ធផលរប​ស់គម្រោងទាំងអស់នេះ វាបានបង្ហាញឲ្យឃើញពី​កិច្ចសហ​ប្រតិ​បត្តិការរ​វាងភាគីទាំងពីរក្នុងឆន្ទ:រួម​មួយគឺធ្វើការអភិវឌ្ឍវិស័យ​កសិកម្មកម្ពុជាឲ្យមានកា​ររីកចម្រើន ធានាបាន​នូវសន្តិ​សុខស្បៀង កែប្រែកម្រិតជីវភាព បង្កើនបរិមាណផលិត ក៏ដូចជាពង្រីកសក្តានុ​ពលផលិតតាមរយ:ការអនុវត្តបច្ចេកវិទ្យាសមស្រប ទំនើបទាន់សម័យ ធននឹងការប្រែប្រួល​អាកា​សធាតុ បរិយាប័ន្ន និងនវានុវត្តន៍ សំដៅឈានទៅសម្រេចឲ្យបា​ននូវចក្ខុវិស័យរបស់រាជ​រដ្ឋាភិបាល​ក្នុងការ​នាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ។

 

នាឱកាសនេះ ក្នុងនាមឲ្យធនាគា​រពិភពលោកប្រចាំងនៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវ បានថ្លែងអំណរ​គុណចំពោះ​ពេលវេលារបស់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាត​ឱ្យក្រុមការងា​រចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​សំខាន់ៗមួយចំនួន​ដែលភាគីទាំងពី​រនឹងបន្តពង្រឹងកិច្ចស​ហប្រតិបត្តិការក្នុង​អាណត្តិរបស់លោកជំទាវឲ្យកាន់តែរឹងមាំ និងទទួលបាន​ជោគជ័យ សំដៅដល់ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាព និងជាពិសេសក្នុង​បរិបទ នៃការរីករាលដាល ជំងឺឆ្លងកូវីដ១៩។ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវថា ដើម្បីដើ​រឲ្យទាន់ស្ថានការណ៍វិវត្តន៍ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ជាពិសេសក្នុង និងក្រោយបរិបទ នៃការរីករា​លដាលជំងឺឆ្លង កូវីដ១៩ ឯកឧត្តមរដ្ឋមន្ត្រីបានលើកសំណើជូនលោកជំទាវ ធ្វើការ​ពិនិត្យពិចារ​ណានូវលទ្ធភាពដល់​ការគាំទ្រលើគម្រោងសំខាន់បីដូចខាងក្រោម ៖

ទី១ការគាំទ្រដ​ល់ខ្សែច្រវាក់ផលិតកម្មបន្លែ ការពង្រឹងផលិតភាពផលិតកម្មបន្លែនៅទូទាំងប្រទេស និងដោយឡែក​ក្នុងតំបន់ជុំវិញរាជធានីភ្នំពេញ ដើម្បីធានា​បរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងតម្លៃ ដោយធ្វើការចងក្រងបណ្តុំផលិត តភ្ជាប់ជាមួយបណ្តាញទីផ្សារ កន្លែងប្រមូលផ្តុំ រចនា​សម្ព័ន្ធស្តុក និងការដឹកជញ្ជូន។

ទី២បន្តធ្វើទំនើបកម្មវិស័យ​កសិកម្ម ដើម្បីលើកកម្ពស់ខ្សែច្រវាក់តម្លៃបន្ថែម កសាង និងកែលម្អហេ​ដ្ឋារចនាសម្ព័ន្ធគាំទ្រដែលបម្រើដល់ផលិតកម្មដំណាំផ្លែឈើ ការកែច្នៃ និងការនាំចេញ ជាមួយនឹងកា​រលើកកម្ពស់ការផ្តល់សេវាផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ការសិក្សាស្រាវជ្រាវ និងផលិតពូជ សំដៅ​បង្កើន​ទិន្ន​ផល ការគ្រប់គ្រង និងការប្រើប្រាស់ជី ថ្នាំកសិកម្ម ព្រមទាំងការកសាង និងពង្រឹងស​មត្ថភាព​ធនធាន​មនុស្ស និងសមត្ថភាពមន្ទីរពិសោធន៍ជាតិ។ កិច្ចការដ៏សំខាន់ និងចាំបាច់​ទាំងអ​ស់នេះ ទាមទារឲ្យក្រសួង និង​ភាគីពាក់ព័ន្ធខិតខំ និងពង្រឹងភារកិច្ចរបស់ខ្លួនឲ្យអស់លទ្ធភាព ដើម្បី​ឈានឆ្ពោះទៅសម្រេចឲ្យបាន​នូវចក្ខុវិស័យរបស់រាជរដ្ឋាភិ​បាលក្នុងការនាំចេញក​សិផលកម្ពុជា​ទៅកាន់ទីផ្សារអន្តរជាតិ។

ទី៣ការអភិវឌ្ឍវិស័យវារីវប្បកម្ម សំដៅលើកកម្ពស់ផលិតភាពផលិតកម្ម ធានាបានគុណភាព សុវតិ្ថភា​ព ពង្រឹង និងពង្រីកកា​រងារស្រាវជ្រាវ បង្កាត់ និងផ្សព្វផ្សាយពូជត្រី និងចំណីឲ្យបានទូលំទូ​លាយ រួមទាំងការបណ្តុះ​បណ្តាលធនធានមនុស្សផងដែរ។ ជាងនេះទៅទៀត ការកសាង ខ្សែច្រវា​ក់ផលិត​កម្ម តម្លៃបន្ថែម ទីផ្សារ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗនៅតែជាអាទិភាព។

 

ឯកឧត្តមរដ្ឋមន្ត្រី ជាថ្មីម្តងទៀតស្នើសុំឲ្យធ​នាគារពិភពលោកជួយពិនិត្យ ពិចារណា និងផ្តល់កា​រគាំ​ទ្រតាមរយ:គម្រោងដែលក្រសួងចង់បានដើម្បីបង្កើនផលិតភាពផលិតកម្ម លើកកម្ពស់គុណ ភា​ព សុវត្ថិភាព ពង្រឹងខ្សែច្រវាក់ផលិតកម្មកែច្នៃ ឆ្លើយតបតាមតាមស្តង់​ដារនាំចេញកសិផ​លកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថានឹងបន្តពង្រឹង​កិច្ចសហការជាមួយធ​នាគារ ពិភពលោក ដើម្បីអភិវឌ្ឍវិស័យកសិកម្មឲ្យមានការរីកចម្រើននាពេលអនាគត។

 

ក្នុងការឆ្លើយតបលោកជំទាវMaryamSalimបានបញ្ជាក់ថា៖នឹងយកសំណើនេះទៅពិ​និត្យពិចារ​ណាឲ្យបា​នលម្អិតជាមួយក្រុ​មជំនាញ និងដៃគូ​ពាក់ព័ន្ធផ្សេងទៀត​ហើយសង្ឃឹមថាធ​នាគារនឹ​ងបន្តកិច្ចស​ហការឲ្យកាន់តែរឹងមាំជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យកាន់តែល្អប្រ​សើរថែមទៀត៕

Filed in: ព័ត៌មានជាតិ