ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

រដ្ឋមន្ត្រីសុខា​ភិបាលថៃ ចង់ឱ្យបង្កើត​ក្រុមការងារកម្ពុជា-ថៃ ចុះចាក់វ៉ាក់សាំងជូ​នពលករខ្មែរ​តាមព្រំដែ​ន

រដ្ឋមន្ត្រីសុខា​ភិបាលថៃ ចង់ឱ្យបង្កើត​ក្រុមការងារកម្ពុជា-ថៃ ចុះចាក់វ៉ាក់សាំងជូ​នពលករខ្មែរ​តាមព្រំដែ​ន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(បាងកក,ប្រទេសថៃ)៖ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក Anutin Cha​rnvirakul បានបង្ហាញ​បំណងចង់ឱ្យបង្កើតក្រុមការងារខេត្តជាប់ព្រំដែនកម្ពុជាថៃ ចុះចាក់វ៉ាក់​សាំងបង្ការ​ជំងឺកូវីដ១៩ ជូនពលករខ្មែរដែលកំពុងធ្វើការងារនៅក្នុងប្រទេសថៃ។

 

បំណងរ​បស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងក្នុងពេលរូបលោក ជួបពិភាក្សាការងារជាមួ​យលោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជា​រដ្ឋលេ​ខាធិការក្រសួងទេសចរណ៍កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ នៅវិមាន​រដ្ឋាភិបា​លថៃ។​នៅក្នុងជំនួប​នេះ លោកបណ្ឌិត សុខ សុក្រឹត្យា និងលោករដ្ឋមន្ត្រីសុខាភិបាលថៃ បានជ​ជែកលើការចាក់វ៉ាក់សាំងជូនពលរដ្ឋខ្មែរដែលកំពុងធ្វើការ និងសិក្សានៅក្នុងប្រទេសថៃ។

 

លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានស្នើរដ្ឋាភិបាល ជួយចាក់វ៉ាក់សាំងជូនពលករចំណាកស្រុក និង​និ​ស្សិតកម្ពុជា កំពុងរស់នៅប្រទេសថៃ​ឲ្យបានគ្រប់ៗគ្នា។បើតាមលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បច្ចុប្បន្ន​ពលករខ្មែរដែលរស់នៅប្រទេសថៃទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រមាណ ៥២,០​០០នាក់។

 

លោករដ្ឋមន្ត្រីក្រសួងសុខាភិ​បាលថៃ បានបញ្ជាក់ថា រដ្ឋាភិបាលថៃ បានយកចិត្តទុកដាក់​ក្នុងការចា​ក់វ៉ា​ក់​សាំងបង្ការជំងឺកូវីដ១៩នេះ ជូនគ្រប់ជាតិសាសន៍ដែលរស់នៅ និងធ្វើការក្នុងប្រទេសថៃ។ ពាក់​ព័ន្ធការចាក់វ៉ា​ក់សាំងជូនពលករខ្មែរនេះ លោករដ្ឋមន្ត្រីសុខាភិបាល ចង់ឱ្យបង្កើតក្រុម​ការងាររវាង​ខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដើម្បីចាក់វ៉ាក់សាំងជូនពលករខ្មែរបានលឿន និងមិនលំបាក​ក្នុងការធ្វើដំ​ណើរចូលមកក្នុងប្រទេសកម្ពុជាវិញ។

 

នៅក្នុង​ជំនួបដ៏មាន​សារៈសំខាន់នេះ លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានជម្រាបជូនឧ​បនាយករដ្ឋម​ន្ត្រី រដ្ឋមន្ត្រីក្រសួ​ងសុខាភិបាលថៃអំពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យប្រ​ទេសកម្ពុជា ទទួល​បានសុខសន្តិភាពយ៉ាងពេញលេញ និងការអភិវឌ្ឍយ៉ាង​ឆាប់រហ័សលើគ្រប់​វិស័យ។

 

លោកក៏បានជម្រាបពីការទទួល​បានមេដាយមាសសន្តិភាពពិភពលោក World Summit Peace របស់​ស​ម្តេច​តេជោ ហ៊ុន សែន ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ របស់ស្ថាប័នស្រាវជ្រាវឆ្នាំ​២០២២ ក្រោមប្រធានបទ «សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក»។ទីប្រឹ​ក្សាសម្តេចតេ​ជោ ក៏បាន​ជម្រាបពី​ជោគជ័យដ៏ធំមួយទៀតរបស់កម្ពុជា លើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដូចជាជោគជ័យលើការ​ងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូ​នប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងសម្រេចបានជាង ១១លាននាក់ គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា។

 

លោកបណ្ឌិត ​សុខ សុក្រឹត្យា ក៏បានរំលឹកពីទំនាក់ទំនងល្អរវាងរដ្ឋាភិបាលកម្ពុជាថៃ និងការជឿ​ជាក់លើវិស័យសុខាភិបា​លថៃពីសំណាក់ប្រជាជនកម្ពុជា ដែលនៅតែបន្តទៅព្យាបាល​ជំងឺនៅប្រ​ទេសថៃ ទោះបីជាក្នុងអំឡុងពេលកូវីដ១៩ កំពុងរាតត្បាតក៏ដោយ។

 

ឧបនាយ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសុ​ខាភិបាលថៃ ក៏បានថ្លែងអំណរគុណ និងសម្តែងសេចក្តីសោមន​ស្សរី​ករាយដែលបានជួបតំ​ណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដោយផ្ទាល់ និងសូមផ្តាំ​ផ្ញើសេចក្តីនឹករលឹកជូនសម្តេចតេជោ ព្រមទាំងក្រុមគ្រួសារ។លោ​ករដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ បាន​សម្តែងការកោតសរសើរចំពោះវិធានការដោះស្រាយវិបត្តិកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា​ដែលដឹកនាំដោយស​ម្តេចតេជោនាយករដ្ឋមន្ត្រី។ចំពោះ​ការគ្រោងបើកប្រទេ​សទទួលទេសចរ​អន្តរជាតិនៅត្រីមា​សទី៤ ឆ្នាំ២០២១ របស់កម្ពុជា ឧបនាយករដ្ឋមន្ត្រីថៃ បានបង្ហាញការគាំទ្រ និងមា​ន​សុទិដ្ឋិនិយមថា កម្ពុជា គឺជាប្រទេសឈានគេមុខក្នុងតំបន់អាស៊ាន ដែលមានវិធានសុវត្ថិភាព​ច្បាស់លាស់​ក្នុងការបើកទទួលទេសចរអន្តរជាតិ។ លោកសង្ឃឹមជឿជាក់ថា នឹងទទួលបានទេសច​រអន្តរជាតិយ៉ាងច្រើនមកកម្ពុជា ព្រោះប្រជាជននៅលើ​ពិភពលោកកំពុងស្ត្រេ​សនៅក្នុងការបិទ​ខ្ទប់អស់​រយៈពេលជាច្រើនខែមកហើយ។

 

សូមបញ្ជាក់ថា នៅក្នុងជំនួបខាងលើនេះ លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានបានស្នើឧបនា​យករ​ដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងសុខា​ភិបាលថៃលើកិច្ចការសំខាន់ៗចំនួន៣រួមមាន៖

១៖ ពង្រឹង និងបង្កើនចំណងមិត្តភាពរវាងកម្ពុជាថៃ ឱ្យកាន់តែល្អប្រសើរ និងស្អិតរមួតថែមទៀត ទាំងទំនាក់ទំនងកិច្ចការរាជរដ្ឋាភិបាល និងកិច្ចការគណបក្ស។

២៖ បន្តជំរុញ និងលើ​កកម្ពស់កិច្ចសហការគ្នាឱ្យកាន់តែជិតស្និទ្ធ និងកាន់តែមា​នប្រសិទ្ធភាព​ថែម​ទៀត ជាពិសេស ជំនួយទៅវិញទៅមកផ្នែកសុខាភិបាល។

៣៖ ស្នើបន្តផ្តល់អាហារូបករណ៍ដល់និស្សិត និងមន្ត្រីកម្ពុជា លើជំនាញវិជ្ជាជីវៈសុខាភិបាល និងការ​ហ្វឹកហាត់នៅតាមមន្ទីរពេទ្យធំៗនៃប្រទេសថៃ។ ជាពិសេសអាហារូបករណ៍ព្រះអម្ចាស់ក្សត្រី មហាច​ក្រីសិរិន​ថន និងអាហារូបករណ៍របស់រាជរដ្ឋាភិបាលថៃតាមរយៈក្រសួងការបរទេសជាដើម៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី