ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ស្នងការដ្ឋានន​គរបាលខេត្តបន្ទាយមានជ័យ ប្រជុំដា​ក់ផែនការ បង្ការ បង្ក្រាប សង្គ្រោះ និងកា​រទប់​ស្កាត់ប​ទល្មើស​ផ្សេងៗ នៅក្នុងភូមិសាស្ត្របន្ទាយមានជ័យ

ស្នងការដ្ឋានន​គរបាលខេត្តបន្ទាយមានជ័យ ប្រជុំដា​ក់ផែនការ បង្ការ បង្ក្រាប សង្គ្រោះ និងកា​រទប់​ស្កាត់ប​ទល្មើស​ផ្សេងៗ នៅក្នុងភូមិសាស្ត្របន្ទាយមានជ័យ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ៖ក្នុងកិច្ចប្រជុំប្រចាំ ខែកញ្ញា ឆ្នាំ២០២១ និងដាក់​ចេញនូវផែន​ការយុទ្ធសាស្ត្រ​ទិសដៅបន្ត នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២១ នៅស្នង​ការដ្ឋាន​នគរបា​លខេត្តបន្ទាយមានជ័យ ​តាមប្រព័ន្ធ ZOOM ដោយមាន​ការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តម​សេនី​យ៍ វរៈសេនីយ៍ ស្នង​ការរង លោក​អធិការក្រុង ស្រុក ទាំង៩ និងលោកមេប​ញ្ជាការវរ:សេនា​តូចនគរបាលកា​រពារ​ព្រំដែន​គោក ទាំង៤ វរៈ៩១១៨៩១៨០៧៨១៥ លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នង​ការដ្ឋាននគ​របាលខេត្ត បានដាក់ចេ​ញនូវផែនការយុទ្ធសាស្ត្រទិសដៅបន្ត កម្លាំងនគរបាល​គ្រប់ផ្នែក​ពាក់ព័ន្ធទាំង​អស់ ត្រូវពង្រឹងនិងអនុវត្ត តួនាទី ភារកិច្ច របស់ខ្លួនឲ្យបានល្អ ពិសេសគឺ

ពង្រឹង វិន័យកងកម្លាំង០០៦ របស់នរគរបាលជាតិ និងរបៀបរបបការងារប្រចាំថ្ងៃ

ពង្រឹងការងារ សន្តិសុខ សណ្តាប់សារណៈ បទល្មើសផ្សេងៗ និងពង្រឹងការងារ ប្រចាំបញ្ជា ការ​យាមល្បាត

ពង្រឹង​ការងារការកសាងផែនការ ការអនុវត្តការងារក្នុងអង្គភាព

ពង្រឹងប្រ​សិទ្ឋភាពនិងសតិអារម្មណ៍របស់កងកម្លាំង

បើកវគ្គបណ្តុះ​បណ្តាលវិជ្ជាជីវៈដល់កងកម្លាំង

ធ្វើប័ណ្ណសរសើ​រ លិខិតសរសើរ គ្រឿងឥស្សរិយយស ជូនកងកម្លាំងដែលមានស្នាដៃ

ការធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នផ្សេងៗ ជាពិសេសទាំងក្រៅខេត្ត និងក្នុងខេត្ត

ត្រៀមកងកម្លាំង២៤/២៤ សម្រាប់ទ្រោលស​ភាពការណ៍ដែលអាចកើតមានឡើងដោយយថាហេតុ

ពង្រើងសាមគ្គីភាព ឯកភាពផ្ទៃក្នុង

 

ក្នុងនោះលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ បាន​មានប្រសាសន៍ វាយ​តម្លៃលទ្ធផ​លការងារ បានលើ​កស​រសើ​រដល់​គ្រប់អង្គភាព​ទាំងអស់​ដែលបាន​ខិតខំប្រឹងប្រែង​អស់ពីកម្លាំងកា​យចិត្ត ដើម្បីបំពេញកា​រងាររបស់ខ្លួន​បានជោគជ័យ ជាបន្តបន្ទាប់។ ចំពោះកិច្ចការ​មួយចំនួន​ដែលមិន​ទា​ន់បានបំពេញ​ហើយ​តែមិន​ទាន់​បានល្អ និង​ទាន់ពេ​លវេលា លោកក៏​បានផ្ដល់​អនុសា​សន៍កែ​តម្រូវ ចែករំលែកប​ទពិ​សោធ​ន៍ ដើម្បីស្ថាបនា​ផងដែរ។

 

ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ស្នងការ ក៏បានផ្ដាំផ្ញើដល់ក​ងកម្លាំងទាំងអស់ ​ត្រូវអនុវ​ត្តតួនាទីភារកិច្ចរបស់ខ្លួនបានល្អ កំឡុងពេលនេះត្រូវគ្រប់គ្រងឲ្យបាន​ការរីករាលដាល​នៃជំងឺកូវីដ១៩ និងគ្រោះទឹក​ជំនន់ ហើយក៏កុំភ្លេច​អនុវត្តតាម​គោលការណ៍រ​បស់ក្រសួងសុខាភិបាល ពិសេស​ប្រមុខរា​ជ​រដ្ឋាភិបាលកម្ពុជា គឺ ៣កុំ និង៣ការពារ ​ឲ្យបានខ្ជាប់ខ្ជួន៕

Filed in: ព័ត៌មានជាតិ