ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម វេង សាខុន និង​ប្រធាន​ប្តូរ​វេន​រដ្ឋមន្ត្រី​កសិកម្ម​និង​ព្រៃឈើ​អាស៊ាន បាន​ធ្វើ​ជា សហប្រធាន​ជាមួយ ឯកឧត្តម Wang Lingjun អនុ​រដ្ឋមន្ត្រី​អគ្គ​រដ្ឋបាល​គយ (GACC)​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​-​ចិន លើក​ទី​៧ ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែកអនាម័យ និង​ភូតគាម​អនាម័យ (SPS)

ឯកឧត្តម វេង សាខុន និង​ប្រធាន​ប្តូរ​វេន​រដ្ឋមន្ត្រី​កសិកម្ម​និង​ព្រៃឈើ​អាស៊ាន បាន​ធ្វើ​ជា សហប្រធាន​ជាមួយ ឯកឧត្តម Wang Lingjun អនុ​រដ្ឋមន្ត្រី​អគ្គ​រដ្ឋបាល​គយ (GACC)​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​-​ចិន លើក​ទី​៧ ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែកអនាម័យ និង​ភូតគាម​អនាម័យ (SPS)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) នៅ​ថ្ងៃ​ទី ១៣ ខែ​កញ្ញា ឆ្នាំ​២០២១, ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​, ប្រធាន​ប្តូរ​វេន​រដ្ឋមន្ត្រី​កសិកម្ម​និង​ព្រៃឈើ​អាស៊ាន បាន​ធ្វើ​ជា សហប្រធាន​ជាមួយ ឯកឧត្តម Wang Lingjun អនុ​រដ្ឋមន្ត្រី​អគ្គ​រដ្ឋបាល​គយ (GACC)​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​-​ចិន លើក​ទី​៧ ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែកអនាម័យ និង​ភូតគាម​អនាម័យ (SPS)​។ ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ជម្រាបជូន​អង្គប្រជុំ​ពី​លទ្ធផល​នៃ​ជំនួប​ពិភាក្សា​រវាង​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ឯកភាពគ្នា​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ជាពិសេស​ការធ្វ​ពាណិជ្ជកម្ម​ក្នុង​វិស័យ​អោយ​កាន់តែ​ជឿនលឿន​មួយ​ក​ម្រឹត​ថែមទៀត​។ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ស្នើសុំ​ឯកឧត្តម Wang Lingjun អនុ​រដ្ឋមន្ត្រី​អគ្គ​រដ្ឋបាល​គយ (GACC)​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ជួយ​ពង្រីក និង​ពន្លឿន​លើ​ការចុះពិធី​សារលើ​មុខ​ដំណាំ​ផ្សេងៗ​ទៀត ដើម្បី​ជំរុញ​ការនាំ​ចេញ​កសិក​ផល​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​អោយ​កាន់តែ​ច្រើន ដើម្បី​ឆ្លើយតប ទៅតាម​ការប្តេជ្ញា​ចិត្តរ​បស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​២​។​

អង្គប្រជុំ​បាន​រំឭក​ពី​ផែនការ​សកម្មភាព ដើម្បី​អនុវត្ត​សេចក្តីប្រកាស​ជា​រួម​ស្តី​ពី​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​ចិន សម្រាប់​សន្តិភាព និង​វិបុលភាព ឆ្នាំ​២០២១-២០២៥ ដែល​ដាក់​ចេញ​កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុង អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​២៣​។ អង្គប្រជុំ​បាន​បញ្ជាក់​ជា​ថ្មី​អំពី​ការឯកភាព​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែកអនាម័យ និង​ភូតគាម​អនាម័យ (SPS) ព្រមទាំង​ការសម្រួល​ពាណិជ្ជកម្ម ស្បៀង និង​ផលិតផល​កសិកម្ម​។​

អង្គប្រជុំ​បាន​កត់សម្គាល់​លើ​ពិធីសារ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន (ACFTA) រួមបញ្ចូល​កម្មវិធី​ការងារ​នាពេល​អនាគត​របស់ខ្លួន ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​អាស៊ាន​-​ចិន​។​
​អង្គប្រជុំ​បាន​កត់សម្គាល់​សេចក្តីថ្លែងការណ៍​រួម​របស់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​-​ចិន ស្តីពី​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូរ៉ូណា​វីរុស (​កូវី​ដ​-19) និង​ការពង្រឹង​កិច្ចសហប្រតិបត្តិកា​រ​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន​(ACFTA) ដែល​បាន​ដាក់ចេញ​កាលពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២០ សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុង​ការកាត់បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត លើ​ពាណិជ្ជកម្ម ការវិនិយោគ​ក្នុង​តំបន់ និង​ពិភពលោក​។​

អង្គប្រជុំ​បាន​កត់សម្គាល់​អំពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​អាស៊ាន​-​ចិន លើ​ផ្នែក​អនាម័យ និង​ភូតគាម​អនាម័យ (SPS) សម្រាប់​ឆ្នាំ​២០១៩-២០២០ ដោយ​ពិចារណា​ពី​បញ្ហា​ប្រឈម​ដែល​បាន​ជួបប្រទះ​ដោយ​ការ​រាតត្បាត​សកល​នៃ​ជំងឺ កូវី​ដ​-១៩​។ យើង​នៅតែ​ប្តេជ្ញាចិត្ត​បន្ត និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែកអនាម័យ និង​ភូតគាម​អនាម័យ (SPS) រវាង អាស៊ាន​និង​ចិន ដើម្បី​សម្រួល​ដល់​លំហូរ​ស្បៀង និង​ផលិតផល​កសិកម្ម ឆ្លង​ព្រំដែន​នៅក្នុង​បរិបទ​នៃ​ការ​រាតត្បាត​ជំងឺ​កូវី​ដ​-១៩​។​

អង្គប្រជុំ​បាន​ស្វាគមន៍​ចំពោះ​ការបញ្ចប់​នូវ​ការរៀបចំ​អនុស្សរណៈ​យោគយល់​ថ្មី ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែកអនាម័យ និង​ភូតគាម​អនាម័យ (SPS) ដើម្បី​ពង្រឹង​កិច្ច​ហ​ប្រតិបត្តិការ​ក្នុង​ការអនុវត្ត​វិធានការ​ពង្រឹង​អនាម័យ និង​ភូតគាម​អនាម័យ (SPS) និង​ធានា​ការធ្វើ​ពាណិជ្ជកម្ម ស្បៀង និង​ផលិតផល​កសិកម្ម​រវាង​អាស៊ាន​-​ចិន អនុលោម​តាម​តម្រូវការ និង​គោលការណ៍ នៃ​កិច្ចព្រមព្រៀង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ផ្នែក (WTO SPS) និង​គ្រោង​ចុះហត្ថលេខា​នៅក្នុង​ឆ្នាំនេះ​។ អនុស្សរណៈ​យោគយល់​គ្នា​នេះ​នឹង​រួមចំណែក​ដល់​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​ក្នុង​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន​។​

អង្គប្រជុំ​បាន​អនុម័ត​ផែនការ​សកម្មភាព​អាស៊ាន​-​ចិន ស្តី​ពី​អនាម័យ និង​ភូតគាម​អនាម័យ (SPS) សម្រាប់​ឆ្នាំ​២០២២-២០២៣ ដែល​រួមមាន សកម្មភាព​ក្នុង​ការពារ​សុវត្ថិភាព​ស្បៀង រុក្ខជាតិ និង​សុខភាព​សត្វ និង​ផ្តោត​សំខាន់​ទៅលើ i) ការបង្កើត​ប្រព័ន្ធ​ព័ត៌មាន​ជូន​ដំណឹង និង​ប្រព័ន្ធ​ទំនាក់ទំនង ii) ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​របស់​ភាគី​ពាក់ព័ន្ធ iii) រៀបចំ​ការបណ្តុះបណ្តាល​, សិក្ខាសាលា​, សន្និសីទ និង​សកម្មភាព​ស្រដៀង​គ្នា​សម្រាប់​ការកាត់បន្ថយ​គម្លាត​ការអភិវឌ្ឍ​នៅក្នុង​អាស៊ាន និង​ប្រទេស​ចិន iv) ការសិក្សា​ស្រាវជ្រាវ​រួមគ្នា និង v) ការបង្កើត​យន្តការ​សម្រាប់​ពិគ្រោះ​យោបល់​។​

អង្គប្រជុំ​បាន​ឯកភាព​ថា​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​-​ចិន លើក​ទី​៨ ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែកអនាម័យ និង​ភូតគាម​អនាម័យ (SPS) នឹង​ប្រព្រឹត្តទៅ​នៅ​ឆ្នាំ​២០២៣​។​

អង្គប្រជុំ​បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់អគ្គ​រដ្ឋបាល​គយ​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ចំពោះ​ការរៀបចំ​កិច្ចប្រជុំ​បាន​យ៉ាង​ល្អប្រសើរ​។​

Filed in: ព័ត៌មានជាតិ