ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទាន រាជធានី​ភ្នំពេញ បញ្ជាក់ថា សេវា​ជួយ​ដល់​កុមារ និង​គ្រួសារ​រងគ្រោះ ដែល​ជួប​ហានិភ័យ ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់​ពី​រដ្ឋាភិបាល​កម្ពុជា

លោក មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទាន រាជធានី​ភ្នំពេញ បញ្ជាក់ថា សេវា​ជួយ​ដល់​កុមារ និង​គ្រួសារ​រងគ្រោះ ដែល​ជួប​ហានិភ័យ ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់​ពី​រដ្ឋាភិបាល​កម្ពុជា
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទាន រាជធានី​ភ្នំពេញ បាន​ថ្លែងថា ការផ្ដល់​ជំនួយ​និង​សេវា​ជួយ​ទៅ​ដល់​កុមារ និង​គ្រួសារ​រងគ្រោះ​, ងាយ​រងគ្រោះ ដែល​ជួបប្រទះ​ហានិភ័យ ត្រូវបាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​រដ្ឋាភិបាល​កម្ពុជា ដោយ​មាន​ការចូលរួម​គាំទ្រ​អនុវត្ត​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ព្រមទាំង​កិច្ចសហការ ចូលរួម​ក្នុង​ភាព​ជា​ដៃគូរ​អភិវឌ្ឍន៍ ពី​តាម​បណ្ដារ​អង្គការ​សមាគម អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន និង​សប្បុរសជន​នានា​។​

​លោក មុំ ចាន់​ដា​នី បានបញ្ជាក់​ដូចនេះ​នា​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២១ ក្នុងឱកាស​ដែល​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទាន​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​អង្គការ​មិត្ត​សម្លាញ់ ដើម្បី​ប្រឹក្សា​យោបល់​ផ្ដល់​សេវា​បន្ត និង​សមាហរណកម្ម​កុមារ និង​គ្រួសារ​កុមារ​អនាថា​ចំនួន ១០​គ្រួសារ ដែល​មាន​សមាជិក​សរុប ២៥​នាក់ (​កុមារ ១៦​នាក់ និង​កុមារកំព្រា​គ្មាន​ឪពុក​ម្ដាយ​ចំនួន ០១​នាក់​) ដើម្បី​ផ្ដល់​ជំនួយ​ឧបត្ថម្ភ​គាំទ្រ​លើ​សេវា​ការបង្ការ​ទប់ស្កាត់​, សេវា​ជំនួយ​សង្គ្រោះ​បន្ទាន់ និង​ចាំបាច់​, សេវា​ស្ដារនីតិសម្បទា និង​សមាហរណកម្ម​។​

​លោក មុំ ចាន់​ដា​នី បាន​បញ្ជាក់ទៀតថា កុមារ​អនាថា និង​គ្រួសារ​រងគ្រោះ ងាយ​រងគ្រោះ​ទាំងនេះ ត្រូវបាន​ទទួល​ពី​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​សង្គ្រោះ​និង​បញ្ជូន​ឱ្យទៅ មន្ទីរ​សង្គមកិច្ច ដើម្បី​ផ្ដល់​សេវា​បន្ត​ក្រោយពេល​បាន​យក​សំណា​កកូ​វីដ​-១៩ នឹង​ធ្វើ​ចត្តា​ឡី​ស័ក​២១ ថ្ងៃ​រួចរាល់​។​

​លោកស្រី​បាន​បន្ថែមថា ក្រោយ​ចប់​ការពិគ្រោះ​យោបល់ ដោយ​មាន​ការចូលរួម​គាំទ្រ និង​លើកកម្ពស់​ផ្នែក​ជីវភាព​របស់​គាត់ ពី​គ្រប់ភាគី​ពាក់ព័ន្ធ ក្នុងនោះ​បាន​ធ្វើ​សមារ ណ​កម្ម​ដូចជា​៖ សហគមន៍​មាន​ជ័យ ០៤​គ្រួសារ​, សហគមន៍​ខេត្តកណ្ដាល ០៣​គ្រួសារ​, ខេត្ត​កណ្ដាល ០១​គ្រួសារ​, ខេត្ត​កំពង់ស្ពឺ ០១​គ្រួសារ​, កំពង់ចាម ០១​គ្រួសារ , កុមារកំព្រា​ចំនួន ០១​នាក់ ទទួលបាន​ការថែទាំ​ជំនួស​ក្នុង​មណ្ឌល​នៃ​អង្គការ​មិត្តសម្លាញ់​៕

 

Filed in: ព័ត៌មានជាតិ