ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អភិបាល​ខេត្ត​កំពត ដឹកនាំ​កិច្ចប្រជុំ​គម្រោង​បង្កើត​តំបន់​គ្រប់គ្រង​ជលផល​សមុទ្រ​នៅ​សង្កាត់​ព្រែក​ត្នោត និង​សង្កាត់​កោះ​តូច ក្រុង​បូកគោ ខេត្ត​កំពត​

អភិបាល​ខេត្ត​កំពត  ដឹកនាំ​កិច្ចប្រជុំ​គម្រោង​បង្កើត​តំបន់​គ្រប់គ្រង​ជលផល​សមុទ្រ​នៅ​សង្កាត់​ព្រែក​ត្នោត  និង​សង្កាត់​កោះ​តូច  ក្រុង​បូកគោ  ខេត្ត​កំពត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ ពុធ ២ កើត ខែ​ភទ្របទ ឆ្នាំ ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០២១ ឯកឧត្ដម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​ដឹកនាំ​កិច្ចប្រជុំ​គម្រោង​បង្កើត​តំបន់​គ្រប់​គ្រប​ជលផល​សមុទ្រ​នៅ​សង្កាត់​ព្រែក​ត្នោត និង​សង្កាត់​កោះ​តូច ក្រុង​បូកគោ ខេត្ត​កំពត ដែល​មាន​ការ​អញ្ចេ​ី​ញ​ចូលរួម​ពី ឯកឧត្ដម អភិបាលរង​ខេត្ត ប្រតិភូ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ នាយក​រដ្ឋបាល​សាលាខេត្ត មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ជុំវិញ ខេត្ត និង​រដ្ឋបាល​ក្រុង​បូកគោ​។​

​តំបន់​គ្រប់គ្រង​ជលផល​សមុទ្រ គឺជា​ដែន​នេសាទ​ដែលមាន​ព្រំប្រទល់​ទំហំ​និង​មាន​និយាម​កា​ព្រមទាំង​មាន​ផែនការ​គ្រប់គ្រង​ច្បាស់លាស់​ដើម្បី​ការនេសាទ​ជា​លក្ខណៈ​គ្រួសារ​ប្រកបដោយ​និរន្តរភាព ការពារ​ជីវៈចម្រុះ​ប្រកបដោយ​ប្រសិទ្ធភាព​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជា​នេសាទ​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​និង​លើកកម្ពស់​វិស័យ​អេកូ​ទេសចរណ៍​។

​បន្ទាប់ពី​បាន​ស្តាប់​នូវ​បទ​បង្ហាញ និង​មតិ​ចូលរួម​ក្នុង​កិច្ចប្រជុំ​រួចមក ឯកឧត្ដម ជាវ តា​យ មានប្រសាសន៍ៈ​
១.​គាំទ្រ​គម្រោង​បង្កើត​តំបន់​គ្រប់គ្រង​ជលផល​សមុទ្រ ក្នុង​ភូមិសាស្ត្រ​សង្កាត់​ព្រែក​ត្នោត និង​សង្កាត់​កោះ​តូច ក្រុង​បូកគោ
២.​ចាត់​អភិបាលរង​ទទួលបន្ទុក​បង្កើត​ក្រុមការងារ​ចុះ​ពិនិត្យ​ទីតាំង ដេ​ី​ម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី ដើម្បី​ឈាន​ទៅ​ធ្វើ​ការចុះហត្ថលេខា​
៣. គាំទ្រ​ការលើកឡើង​គ្រប់​ជំនាញ​ពាក់ព័ន្ធ​នឹង​ធ្វើ​ការបែងចែក​ច្បាស់លាស់​តំបន់​វិនិយោគ​និង​តំបន់​អភិរក្ស​ដែល​ជា​ចំណុច​សំខាន់​ក្នុង​កិច្ចប្រជុំ​ជា​ពិសេស​ត្រូវ​ចូលរួម​ទាំងអស់​គ្នា​ដើម្បី​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ទាំងអស់នេះ ដើម្បី​ធ្វើ​ការទាក់ទាញ​អ្នកវិនិយោគ ជា​កន្លែង​ទេសចរណ៍​និង​អភិរក្ស​ធនធានធម្មជាតិ​ដើម្បី​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ក៏​ដូចជា​ខេត្ត​កំពត​ទាំងមូល​។

​ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​សំណូមពរ​ដល់​ជំនាញ​ក៏​ដូចជា​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចូលរួម​សហការ​គ្នា​ឲ្យបាន​ល្អ​ពន្លឿ​នកិច្ចការ​នេះ​ឲ្យបាន​ឆាប់រហ័​សដូច​អ្វី​ដែល​បាន​លើកឡើងដើ​ម្បី​ឈាន​ទៅដល់​ការចុះហត្ថលេខា​កំណត់​លើ​ប្លង់​ដែល​យើង​បាន​ធ្វើការ​អភិរក្ស​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ