ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ចុះ​ពិនិត្យ​សិក្សា​គម្រោង​ផ្លូវ​បេតុង​អា​មេ ជា​ច្រើន​ខ្សែ នៅក្នុង​សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម​

អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ចុះ​ពិនិត្យ​សិក្សា​គម្រោង​ផ្លូវ​បេតុង​អា​មេ ជា​ច្រើន​ខ្សែ នៅក្នុង​សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ បាន​ដឹកនាំ​អភិបាលរង​ខេត្ត មន្ត្រី​បច្ចេកទេស និង​អាជ្ញាធរ​មូលដ្ឋាន អញ្ជើញ​ចុះ​ពិនិត្យ​សិក្សា គម្រោង​ផ្លូវ​បេតុង​អា​មេ ជា​ច្រើន​ខ្សែ នៅក្នុង​សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ដើម្បី​ធ្វើ​ការអភិវឌ្ឍ ស្រប​ទៅ​ទៅតាម​កំណើន​របស់​ប្រជាពលរដ្ឋ​។​

​គូសបញ្ជាក់ថា សង្កាត់​បឹង​កុក បច្ចុប្បន្ន បាន​នឹង​កំពុង​ធ្វើ​ការស្ថាបនា​ជា​ផ្លូវ​ក្រាល​បេតុង​អា​មេ ដែល​មាន​ប្រវែង​ប្រមាណ​ជាង ១៥០០ ម៉ែត្រ និង​ប្រព័ន្ធ​លូបង្ហូរទឹក​ផងដែរ ។
​ក្នុង​នោះ​ផ្លូវ​ក្រាល​បេតុង​មួយ​ខ្សែ ប្រវែង​ជាង​១ ៣០០​ម៉ែត្រ ទទឹង ៦​ម៉ែត្រ និង​មួយ​ខ្សែ​ទៀត ប្រវែង​ជាង ២០០ ម៉ែត្រ ទទឹង ៥​ម៉ែត្រ និង​បាន​ស្ថាបនា​លូ​រំដោះ​ទឹក ប្រវែង​ជាង ១.០០០​ម៉ែត្រ និង​លូ ដែល​ត្រូវ​ជួសជុល ប្រវែង​ជាង ៤០០​ម៉ែត្រ បន្ថែមទៀត ដោយ​ប្រើប្រាស់​ប្រភព​ថវិកា របស់​រដ្ឋបាល​ខេត្ត​សម្រាប់ ឆ្នាំ ២០២២
​ទន្ទឹម​និង​ការអភិវឌ្ឍ​ផ្លូវ និង​លូ កំពុង​ស្ថាបនា​នេះ ឯកឧត្តម អភិបាលខេត្ត បាន​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់ នឹង​មាន​គម្រោង បន្ត​ស្ថាបនា​ផ្លូវ​បេតុង​អា​មេ បន្ថែមទៀត នៅក្នុង​សង្កាត់​បឹង​កុក នៅ​តាម​ភូមិ​មួយចំនួន នាពេល​ខាងមុខ​នេះ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ និង​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យមាន​ភាព​ប្រសើរ​ឡើង​៕

Filed in: ព័ត៌មានជាតិ