ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

គម្រោង​អទិភាព​ទាំង​១៩​នៅ​ខេត្ត​កែប នឹង​ត្រូវ​អនុវត្ត​ជា​បន្តបន្ទាប់ ក្នុង​ឆ្នាំ​២០២១ និង​ឆ្នាំ​២០២២

គម្រោង​អទិភាព​ទាំង​១៩​នៅ​ខេត្ត​កែប នឹង​ត្រូវ​អនុវត្ត​ជា​បន្តបន្ទាប់ ក្នុង​ឆ្នាំ​២០២១ និង​ឆ្នាំ​២០២២
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ បើទោះជា​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ជំងឺ​កូវី​ដ​-១៩ កំពុង​វាយប្រហារ ប៉ុន្តែ​រដ្ឋបាល​ខេត្ត​កែប​នៅតែ បន្ត​រៀបចំ​គម្រោង​អាទិភាព​ថ្មីៗ​ជាច្រើន ដើម្បី​អភិវឌ្ឍន៍​នៅ​គ្រប់​តំបន់​-​ភូមិសាស្ត្រ ពិសេស​ក្នុង​ទីប្រជុំជន​ក្នុង​ខេត្ត ឱ្យ​កាន់តែ​មាន​ភាព​លេចធ្លោ និង​ស្រស់បំព្រង​គ្រប់​រដូវ​កាល​។​

​ជា​ការឆ្លើយតប​ជាមួយ​អ្នកយក​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​កញ្ញា ឆ្នាំ​២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​មានប្រសាសន៍ថា សម្រាប់​ឆ្នាំ​២០២១-២០២២ ខេត្ត​កែប​នឹង​អនុវត្ត​គម្រោង​អាទិភាព ថ្មីៗ ចំនួន​១៩​គ្រោង ក្នុង​នោះ​ឆ្នាំ​២០២១​ចំនួន​១០​គ្រោង និង​ឆ្នាំ​២០២២​ចំនួន​៩​គម្រោង ដូចជា​៖

១-​គម្រោង​ជួសជុល​ផ្លូវ​អ៊ុត​កៅស៊ូ​(AC) ស្ថិតក្នុង​សង្កាត់​កែប ដែល​មាន​ប្រវែង​សរុប​៥៥០​ម៉ែត្រ ទ​ទឺង​៨​ម៉ែត្រ ដោយ​ចំណាយ​ថវិកា​ប្រហែល​២​ពាន់​លាន​រៀល​។​
២-​គម្រោង​រៀប​ច្រាំង​សមុទ្រ និង​ចាក់​ខ្សាច់​បំពេញ​ប្រវែង​១៣៥​ម៉ែត្រ ទទឹង​៩០​ម៉ែត្រ និង​ចាក់​ខ្សាច់​បំពេញ មាន​ខឿន​២២៥​ម៉ែត្រ និង​ជណ្តើរ​ចុះ​៨​កន្លែង ស្ថិតនៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ដោយ​ចំណាយ​ថវិកា​ប្រហែល​៣​ពាន់​លាន​រៀល​។​
៣-​គម្រោង​ជួសជុល​ផ្លូវ​ក្រាល​កៅស៊ូ DBST ចំនួន​២​ខ្សែ ប្រវែង​៦៨០​ម៉ែត្រ ទទឹង​១០​ម៉ែត្រ និង​វី​ហ្គ៊ា​២៣​កន្លែង នៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ដោយ​ចំណាយ​ថវិកា​ប្រហែល​២​ពាន់​លាន​រៀល​។​
៤-​គម្រោង​ជួសជុល​ផ្លូវ​ក្រាល​កៅស៊ូ DBST ១​ខ្សែ​ប្រវែង​៩០០​ម៉ែត្រ ទទឹង​១០​ម៉ែត្រ (​ចំណុច វត្តភ្នំ​ព្រូស​)​និង​ដាក់លូ​ចំនួន​៥​កន្លែង នៅ​ភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ដោយ​ចំណាយ​ថវិកា ប្រហែល​១​ពាន់​លាន​រៀល​។​
៥-​គម្រោង​ជួសជុល​ពង្រីក​ទទឹងផ្លូវ​ក្រាល​កៅស៊ូ DBST ១​ខ្សែ​ប្រវែង​២០៥៥​ម៉ែត្រ ទទឹង​១០​ម៉ែត្រ និង​ដាក់លូ​មុខកាត់​១​ម៉ែត្រ ចំនួន​៣​កន្លែង ស្ថិតក្នុង​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ចំណាយ​ថវិកា​ប្រហែល​៣​ពាន់​លាន​រៀល​។​
៦-​ជួសជុល​ផ្លួវ​បេតុង​អា​មេ​ចំនួន​១​ខ្សែ ប្រវែង​១២៥០​ម៉ែត្រ ទទឹង​១០​ម៉ែត្រ នៅ​ភូមិ​កែវ​ក្រសាំង សង្កាត់​កែប ក្រុងកែប ដោយ​ចំណាយ​ថវិកា​ប្រហែល​៣​ពាន់​លាន​រៀល​។​
៧-​គម្រោង​ជួសជុល​ផ្លូវ​បេតុង​អា​មេ ១​ខ្សែ ប្រវែង​១០៦៥​ម៉ែត្រ ទទឹង​៦​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ចំណាយ​ថវិកា ប្រហែល​២​ពាន់ លាន​រៀល​។​
៨-​ជួសជុល​ផ្លូវ​ចាក់​បេតុង​អា​មេ ១​ខ្សែ ប្រវែង​១២០០​ម៉ែត្រ ទទឹង​៨​ម៉ែត្រ ចិញ្ចើម​ក្រួស​ក្រហម ដាក់លូ​មុខកាត់​ទទឹងផ្លូវ​៣​កន្លែង និង​ដា​ឡូ​១​កន្លែង ស្ថិតក្នុង​ភូមិ​អំពេ​ង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ចំណាយ​ថវិកា ប្រហែល ៣​ពាន់​លាន​រៀល​។​
៩-​គម្រោង​សាងសង់​រូបសំណាក​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ធ្វើ​អំពី​ថ្ម​ភក់ នៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ចំណាយ​ថវិកា​ប្រហែល​៤​រយ​លាន​រៀល​។​
១០-​គម្រោង​សាងសង់​ឈាបនដ្ឋាន​បណ្តោយ​២៥​ម៉ែត្រ ទទឹង​២០​ម៉ែត្រ កម្ពស់​២១,៥​ម៉ែត្រ ស្ថិតនៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ចំណាយ​ថវិកា​ប្រហែល​៨​រយ​លាន​រៀល​។​

​ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត បាន​បញ្ជាក់បន្ថែម​ថា ចំពោះ​គម្រោង​ដែល​ត្រូវ​អភិវឌ្ឍន៍​បន្ត​នៅ​ឆ្នាំ​២០២២ ទាំង​៩​គម្រោង រួមមាន​៖
១-​គម្រោង​ជួសជុល​ផ្លូវ​ចាក់​បេតុង​អា​មេ ប្រវែង​១៥០០​ម៉ែត្រ ទទឹង​១០​ម៉ែត្រ ស្ថិតនៅ​ភូមិ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ដោយ​ចំណាយ​ថវិកា ប្រហែល​៣​ពាន់​លាន​រៀល​។​
២-​គម្រោង​ជួសជុល​ផ្លូវ​ចាក់​បេតុង​អា​មេ ប្រវែង​១៥០០​ម៉ែត្រ ទទឹង​១០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​កែប សង្កាត់​កែប ក្រុង​/​ខេត្ត​កែប ចំណាយ​ថវិកា​ប្រហែល​៣​ពាន់​លាន​រៀល​។​
៣-​គម្រោង​ជួសជុល​ផ្លូវ​បេតុង​អា​មេ ប្រវែង​១២០០​ម៉ែត្រ ទទឹង​១០​ម៉ែត្រ ស្ថិតនៅ​ភូមិ​កែវ​ក្រសាំង សង្កាត់​កែប ក្រុងកែប ចំណាយ​ថវិកា​ប្រហែល​២​ពាន់​លាន​រៀល​។​
៤-​គម្រោង​សាងសង់​រូបសំណាក​នាង​មច្ឆា​នុប ស្ថិតក្នុង​ភូមិ​អំពេ​ង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ចំណាយ​ថវិកា​ប្រហែល​២​ពាន់​លាន​រៀល​។​
៥-​គម្រោង​រៀប​ខឿន​ច្រាំង​សមុទ្រ ប្រវែង​២០០​ម៉ែត្រ ជម្រៅ​៩០​ម៉ែត្រ នៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ចំណាយ​ថវិកា​ប្រហែល​៥​ពាន់​លាន​រៀល​។​
៦-​គម្រោង​ជួសជុល​ផ្លូវ​ក្រាល​កៅស៊ូ DBST ប្រវែង​១៣០០​ម៉ែត្រ នៅ​ភូមិ​កែវ​ក្រសាំង សង្កាត់​កែប ក្រុងកែប ចំណាយ​ថវិកា​ប្រហែល​៣​ពាន់​លាន​រៀល​។​
៧-​គម្រោង​ជួសជុល​ផ្លូវ​ចាក់​កៅស៊ូ AC ប្រវែង​២៥០០​ម៉ែត្រ ស្ថិតនៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ចំណាយ​ថវិកា​ប្រហែល ៣​ពាន់​លាន​រៀល​។​
៨-​គម្រោង​សាងសង់​បញ្ចប់​សាលប្រជុំ​មុខ​សាលាខេត្ត ស្ថិតនៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ដោយ​ចំណាយ​ថវិកា​ប្រហែល ២​ពាន់​លាន​រៀល​។​
៩-​គម្រោង​សាងសង់​ក្លោងទ្វារ​ព្រំប្រទល់​ខេត្ត ស្ថិតនៅ​ភូមិ​អូរ​ក្រសារ សង្កាត់​អូរ​ក្រ​សារ ក្រុងកែប និង​ភូមិ​ចំការចេក ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ដោយ​ចំណាយ​ថវិកា​ប្រហែល ៤​ពាន់​លាន​រៀល​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ