ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រា​រព​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អតីត​ស្នងការ ស្នងការរងចូលនិវត្តន៍

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រា​រព​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អតីត​ស្នងការ ស្នងការរងចូលនិវត្តន៍
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ព័ត៌មាន​ជាតិ​សម្រាប់ ថ្ងៃ​ពុធ ២ កើត ខែ​ភទ្របទ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២១
​ខេត្ត​បន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល ខេត្ត​បន្ទាយមានជ័យ នឹង​លោក​លោកស្រី ឧត្តមសេនីយ៍ត្រី​ស្នងការរង នៅ​ព្រឹក​ថ្ងៃ​អង្គារ ១ កើត ខែ​ភទ្របទ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធ​សករាជ ២៥៦៥ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី ៧ ខែ​កញ្ញា ឆ្នាំ​២០២១​បាន​ប្រា​រព​ពិធី​ជួប​សំណេះសំណាល​ជាមួយ និវត្តន៍​ជន​ដែល​ជា​អតីត​ស្នងការ ស្នងការរង ចំនួន​០៦​នាក់ ដែល​ធ្លាប់​ជា​អ្នកដឹកនាំ​កន្លងទៅ ដើម្បី​ជជែក​អំពី​ការដឹកនាំ ទទួល​ការចែករំលែក​ចំណេះដឹង​និង​បទពិសោធន៍​ពីរ​អ្នក​ជំនាន់​មុន ។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​មានប្រសាសន៍ថា ពិធី​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ផ្សាភ្ជាប់​មនោសញ្ចេតនា​ទំនាក់ទំនង​រវាង​ថ្នាក់ដឹកនាំ​ជំនាន់​មុន​និង​ជំនាន់​ក្រោយ បាន​ជួប​ជជែក​ពិភាក្សា​ការងារ​និង​ជា​ឱកាស​ទទួលបាន​នូវ​ការរៀនសូត្រ ចំណេះ ជំនាញ យុទ្ធសាស្ត្រ និង​បទពិសោធន៍​ផ្សេងៗ ដើម្បី​ធ្វើ​យ៉ាងណាឲ្យ​ការដឹកនាំ​ក្នុងពេល​បច្ចុប្បន្ន​មាន​និរន្តរភាព​និង​ប្រកប​ទៅ​ដោយ​ភាពជោគជ័យ ។​

​ឆ្លើយតប​ជាមួយ​និង​ការគោរព​ដឹងគុណ​នេះ លោក​ឧត្តមសេនីយ៍​ស្នងការ ក៏​បាន​ជូន​នូវ​ការដូរ​អនុស្សាវរីយ៍ ក្នុង​១​នាក់​ទទួលបាន ទឹក​ភេសជ្ជៈ​ទឹក​ត្រចៀកកាំ​មួយ​កន្ត្រក កន្សែងពោះគោ​០១ អំណោយ​ថវិការ ៣៦ ម៉ឺន​រៀល និង​១០០​ដុល្លា ៕

Filed in: ព័ត៌មានជាតិ