ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឃាត់ខ្លួន​ជនសង្ស័យ ០២ ក្រុម​មាន​ចំនួន​១០​នាក់ ក្រោយបង្កហិង្សារហូតដល់ជនរងគ្រោះត្រូវបាត់បង់ជីវិត ខណៈពេលបញ្ជូនមកមន្ទីរពេទ្យ

ឃាត់ខ្លួន​ជនសង្ស័យ ០២ ក្រុម​មាន​ចំនួន​១០​នាក់ ក្រោយបង្កហិង្សារហូតដល់ជនរងគ្រោះត្រូវបាត់បង់ជីវិត ខណៈពេលបញ្ជូនមកមន្ទីរពេទ្យ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​អនុវត្តន៍​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម​ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​មាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី​ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង​០៨:៣០​នាទី នៅ​ចំណុច​ភូមិ​ព្រែក​តា​តន់​សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដោយសា​រ​មរណៈភាព​នៃ​ជនរងគ្រោះ​០១​ករណី​និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​០២​ក្រុម​មាន​ចំនួន​១០​នាក់​មកកាន់​ស្នងការដ្ឋាន​។​

1-​ឈ្មោះ ថាវ វុត្ថា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​តន់ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​
២-​ឈ្មោះ សែម វិរ​: ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អញ្ចាញ​សង្កាត់​អូរ​ចារ​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​។​
៣-​ឈ្មោះ មាស​គ្រឹ​ស្នា ហៅ​បារាំង ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំចេក​៤​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​។​
៤-​ឈ្មោះ វី ចិន្តា ហៅ​ខ្មៅ ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រាង​ឃុំ​អូរ​តា​គី​ស្រុក​ថ្មគោល​ខេត្ត​បាត់ដំបង​។​
៥-​ឈ្មោះ ដៀប សុខ​ឡេង ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ទួល​តា​ឯក​សង្កាត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​។​
៦-​ឈ្មោះ លី ថុ​នា ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​គោក​ក្តួច​ឃុំ​តាពូង​ស្រុក​ថ្មគោល​ខេត្ត​បាត់ដំបង​។​
៧-​ឈ្មោះ សុក ប៊ុន​ទិត្យ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ទួល​តា​ឯក​សង្កាត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​។​
៨-​ឈ្មោះ វ៉ាន់ ហុក​ហេង ហៅ​ស្រួច ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ទួល​តា​ឯក​សង្កាត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​។​
៩-​ឈ្មោះ ឆិល ឡង់ឌី ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ទួល​តា​ឯក​សង្កាត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​។​
១០-​ឈ្មោះ សឺ​ន សិទ្ធិ​សក័ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​អូរ​តា​គាំ​២​សង្កាត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​។​

?​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល​២២:៤០​នាទី​នៅ​ចំណុច​ក្រុមទី​២២ ភូមិ​អញ្ចាញ​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ជនសង្ស័យ​ទាំង​០២​ក្រុម​ខាងលើ​បាន​ធ្វើ​សកម្មភាព​ប្រើប្រាស់​កាំបិត​ដំបង និង​ដុំថ្ម​កាប់​វាយ និង​គប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ អ៊ាង វិសាល ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​តា​ឯក​សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង បណ្តាលឲ្យ​ស្លាប់​នៅពេល​ដែល​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ៕

?​វត្ថុតាង​ដកហូត​រួមមាន​៖
-​ដំបង​ដែក​មាន​រាង​បួន​ជ្រុង​ប្រវែង​៧០​សង់ទីម៉ែត្រ ០១ ដើម​
-​កាំបិតដែក​មានដង​ឈើ​ប្រវែង​៩០​សង់ទីម៉ែត្រ​០១​ដើម​
-​ម៉ូតូ​ម៉ាក​ហុងដា​វេវពណ៌​សគ្មាន​ស្លាក​លេខ​ចំនួន​០១​គ្រឿង​

​បច្ចុប្បន្ន ការិយាល័យ​ជំនាញ​កំពុងតែ​ធ្វើ​ការកសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ