ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ខេត្ត​កំពត​អញ្ជើញ​បញ្ចុះ​បឋម​សីលា​សាងសង់​បុស្បុក តម្កល់ រូប​សំណាក​ព្រះ​សព​ព្រះ​ពុទ្ធវង្ស ឯម ភឿង អតីត​ព្រះ​មេគណ​ខេត្តកំពត​

ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ខេត្ត​កំពត​អញ្ជើញ​បញ្ចុះ​បឋម​សីលា​សាងសង់​បុស្បុក តម្កល់ រូប​សំណាក​ព្រះ​សព​ព្រះ​ពុទ្ធវង្ស ឯម ភឿង អតីត​ព្រះ​មេគណ​ខេត្តកំពត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ដើម្បី​ការ​នឹករលឹក​ដឹងគុណ និង​បាន​ជា​មរតក​មួយ​ដ៏​មាន​តម្លៃ​ទុក​ជាទី​គោរព​សក្ការៈបូជា​របស់​ពុទ្ធបរិស័ទ​គ្រប់​មជ្ឈដ្ឋាន នៅ​រសៀល​ថ្ងៃ​ចន្ទ ១៤​រោច ខែ​ស្រាពណ៍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​កញ្ញា​ឆ្នាំ​២០២១ នៅ​វត្ត​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្ត​កំពត បាន​ធ្វើ​ពិធី​តាម​ព្រះពុទ្ធ​សាសនា​ដើម្បី បញ្ចុះ​បឋម​សីលា​សាងសង់ បុស្បុក​តម្កល់​រូបសំណាក ព្រះ​សព ព្រះ​ពុទ្ធវង្ស ឯម ភឿង អតីត​ព្រះ​មេគណ​ខេត្តកំពត ក្រោម​ការអញ្ជើញ​និង​និមន្ត​ចូលរួម​ពី​សំណាក់ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត និង​លោកជំទាវ លាង ហៃ ជាវ តា​យ ឯកឧត្តម​ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពត និង​លោកជំទាវ ថុង ធា​រី ជឹង ផល្លា មន្ត្រីរាជការ ប្រជា​ពុទ្ធបរិស័ទ និង​ព្រះ​មន្ត្រី​សង្ឃ គ្រប់​ឋានានុក្រម​ក្នុង​ខេត្ត​។​

​នៅក្នុង​ពិធី​នា​ឱកាស​នោះ​ព្រះ​តេជគុណ ញ៉ែ​ត ចន្ទ​តារា ព្រះ​មេគណ​ខេត្ត និង​ជា​ព្រះចៅអធិការ​វត្ត​ជុំ​ក្រៀល បាន​មាន​សង្ឃដីកា​ឱ្យ​ដឹង​អំពី​គម្រោង​នៃ​ការសាងសង់ សំណង់​បុស្បុក តម្កល់​រូបសំណាក​នេះ គឺ​មាន​ខឿន​ក្រោម ទំហំ​៨,៤០​ម៉ែត្រ គុណ​នឹង​៨,៤០​ម៉ែត្រ និង​តួ​បុស្បុក​មាន​ទំហំ ៣,៣៦​ម៉ែត្រ គុណ​នឹង​៣,៣៦​ម៉ែត្រ មាន​កម្ពស់​១២,១៥​ម៉ែត្រ រី​ឯ​ចំណែក​រូប​សំណាក​វិញ ធ្វើ​អំពី​ស្ពាន់​ទ្រង់​ព្រះ​ភ្នែន មាន​ទំហំ​១,២០​ម៉ែត្រ ដែល​សំណង់​ទាំងពីរ​នេះ​ត្រូវ​ចំណាយ​ថវិកា​អស់​ចំនួន​ប្រមាណ​៤៥.០០០​ដុល្លារ​។​

​មានប្រសាសន៍​សំណេះសំណាល​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​ថ្លែងអំណរគុណ កោត​ស​សើរ ដល់​ទឹកចិត្ត​ដ៏​ប្រពៃ ប្រកប​ដោយ​ជ្រះថ្លា​ក្នុង​ផ្លូវ​គោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា ដែល​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ប្រជា​ពុទ្ធបរិស័ទ​រួម​នឹង​សប្បុរសជន​នានា ដែល​បាន​ចូលរួម បច្ច័យ​ក្នុង​ការកសាង បុស្បុក​តម្កល់​រូបសំណាក​ព្រះ​សព ព្រះ​ពុទ្ធវង្ស ឯម ភឿង អតីត​ព្រះ​មេគណ​ខេត្តកំពត​ដើម្បី​បាន​ជា​មរតក​មានតម្លៃ​មួយ ទុក​ជាទី​គោរព​សក្ការ​បូជា របស់​ពុទ្ធបរិស័ទ​គ្រប់​មជ្ឈដ្ឋាន​។

​ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ឧទ្ទិស​កុសលផល​បុណ្យ ដែល​កើតចេញ​ពី សទ្ធា​ជ្រះថ្លា​របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជា​ពុទ្ធបរិស័ទ និង​សប្បុរសជន ឲ្យទទួល​បាន​នូវ ចំរុងចំរើន និង​ភាពជោគជ័យ​គ្រប់​ភារកិច្ច​រៀងៗ​ខ្លួន និង​ជៀសផុត​ពី​ជំងឺ​កូវី​ដ​-១៩​ទាំងអស់គ្នា​។ តែ​ទោះបីយ៉ាងណា ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត ក៏បាន អំពាវនាវ​នឹង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ និង​បន្ត​ពង្រឹង​ការអនុវត្ត​វិធានការ​សុខាភិបាល ៣​កុំ ៣​ការពារ​ឲ្យបាន​ខ្ជាប់ខ្ជួន តាម​ការអំពាវនាវ​ណែនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ដើម្បី យើង​រួម​គ្នា​បង្ការ​ទប់ស្កាត់​និង​កាត់ផ្ដាច់​ជំងឺ​ដ៏​កាច​សាហាវ​នេះ​កុំឲ្យ​ចូល​ក្នុង​សហគម​ន៍​បន្តទៀត​។​

​ក្នុងឱកាស​នោះ​ឯកឧត្តម ជាវ តា​យ​អភិបាលខេត្ត ក៏​បាន​ចូលរួម​បច្ច័យ​បង្គ្រប់​ចំនួន​១​ម៉ឺន​ដុល្លារ លើ​បច្ច័យ​ដែល​ប្រមូលបាន​ក្នុង​ពិធី​នេះ​មាន​ចំនួន ៥ លាន​៥៥ ម៉ឺន​រៀល ព្រមទាំង​បាន​ជូន​ថវិកា​សរុប​ចំនួន ១,៨០០,០០០​រៀល ជូន​ដល់​តាជី យាយជី​ចំនួន​៥៦​នាក់ ក្នុង​ម្នាក់ៗ​ថវិកា ២០,០០០៛ ស្មើ​១,១២០,០០០៛ និង​កងកម្លាំង​ចំនួន​៣៤​នាក់ ក្នុង​ម្នាក់ៗ​២០,០០០៛ ស្មើ​៦៨០,០០០៛៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ