ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ​ព្រមាន​ធ្ងន់ៗ​ថា និង​ចាត់វិធានការ​លើ​អ្នក​នេសាទ​ខុសច្បាប់​តែ​មិន​ហ៊ាន​ប្រមាន​មន្ដ្រី​ក្រោម​ឃ្លៀក​ដែល​បើកដៃ​អោយ​មាន​បទល្មើស​នោះ​

លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ​ព្រមាន​ធ្ងន់ៗ​ថា និង​ចាត់វិធានការ​លើ​អ្នក​នេសាទ​ខុសច្បាប់​តែ​មិន​ហ៊ាន​ប្រមាន​មន្ដ្រី​ក្រោម​ឃ្លៀក​ដែល​បើកដៃ​អោយ​មាន​បទល្មើស​នោះ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កំពង់ធំ ៖ លោក ប៉ែន វណ្ណា​រិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​កំពង់ធំ និង​ជា​ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា​(​ក​១៥៧)​សាខា​ខេត្ត​កំពង់ធំ បាន​ប្រមាន​ធ្ងន់ៗ​នៅ​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ប្រសិន​ជា​មាន​ជនខិលខូច​នៅតែ​បន្ត​លួច​ប្រមូល​ផល​នេសាទ​ទៀត យើង​នឹង​ចាត់ការ​នូវ​វិធានក្តៅ​ដោយ​ចាប់បញ្ជូន​មក​តុលាកា​រ​តាម​ច្បាប់​ជា​ធរមាន​តែ​មិន​ហ៊ាន​ប្រមាន​មន្ដ្រី​ក្រោម​ឃ្លៀក​ដែល​បើកដៃ​អោយ​មាន​បទល្មើស​នោះ​ទេ ។​

​ជាក់ស្តែង​ថ្មីៗ​នេះ កម្លាំង​ជំនាញ​បាន​ចុះ​ប្រតិបត្តិ​ការណ៍​បង្ក្រាប់ និង​ធ្វើ​ការអបរំ​ព្រមទាំង​ផ្សព្វផ្សាយ​ថែម​ទៀត ដល់​ប្រជា​នេសាទ ក្នុង​រដូវ​បិត​នេសាទ​ដោយ​អនុញ្ញាត ឱ្យ​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​ឧបករណ៍​នេសាទ​លក្ខណៈ​គ្រួសារ​!​តែ​ចំពោះ​សម្រាប់​ឧបករណ៍​មោង​អាច​ធ្វើការ​នេសាទ​បាន​តែ​ប្រវែង​១០០​ម៉ែត្រ​ប៉ុណ្ណោះ ។ ដោយឡែក ឧបករណ៍​ដូចជា​អួន​ម៉ាញ់​ចៃរ៉ា​ជន​សាប​នាម​និង​ឈ្នុក​ហាម​មិន​អោយ​ប្រើ​ក្នុង​រដូវ​បិទ​នេសាទ​ឡើយ ។ សង្ឃឹមថា សាធារណជន​និង​អ្នកនេសាទ​ទាំងអស់​នឹង​អនុវត្តតាម​សេចក្ដីជូនដំណឹង​នេះ​ដើម្បី​ចូលរួម​ចំណែក​ថែរក្សា​និង​ការពារ​ធនធាន​ជលផល​ឲ្យបាន​គង់វង្ស ។​

​លោក ប៉ែន វណ្ណា​រិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ បានបញ្ជាក់​ថា យោង​លិខិត​បញ្ជា​បេសកម្ម​លេខ​១៣១៤ មកសិ​.​ខ​លបប ចុះ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២១ សង្កាត់​រដ្ឋបាល​ជលផល​កំពង់ស្វាយ ក្រោម​សហការ​ជាមួយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្តា​យ​ក្រុមអធិការកិច្ច​រដ្ឋបាល​ជលផល​និង​អធិការដ្ឋាន​រដ្ឋបាល​ជ​ល​ផល​ខាងជើង​បឹង​ទន្លេសាប​ចុះ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ជលផល​នៅ​ចំណុច​ចាប់ពី​ជ្រោយ​វែង​ដល់​ជ្រោយ​តា​សោម​ឃុំ​ផាត់​សណ្តាយ​ស្រុក​កំពង់ស្វាយ​ខេត្តកំពង់ធំ​ទទួលបាន​លទ្ធផល​ដូចខាងក្រោម​៖​បាន​រុះរើ​បំផ្លាញចោល​ឧបករណ៍​នេសាទរ​បាំងសាច់​អួន​នៅនឹងកន្លែង​រួម​មាន​(​បង្ករ​សំណុំរឿង​ដោយ​រដ្ឋបាល​ជលផល​)–​របាំង​សាច់​អួន​ចំនួន​០៦​របាំង​ប្រវែង​១៨០០​ម៉ែត្រ​–​ឡុក​ចំនួន​១២​គ្រឿង​–​លូ​ចំនួន​១២​មាត់​–​បង្គោល​ចំនួន​៥០០​ដើម​–​លែង​ត្រី​ចំនួន​៣០​គ​.​គ្រ​-​កម្លាំង​សរុប​ចំនួន​២៤​នាក់​-​កាណូត​ចំនួន​០៥​គ្រឿង ។​

​មហាជន​រងចាំ​មើលថា តើ​មន្ដ្រី​ជលផល​ណាខ្លះ​ហ៊ាន​ប្រព្រឹត្ត​បើកដៃ​អោយ​ក្រុម​បំផ្លាញ​ធនធាន​មច្ឆា​ជាតិ​ខុសពី​សេចក្ដីជូនដំណឹង​របស់​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខ​ប្រមាញ​និង​នេសាទ​ខេត្ត​កំពង់ធំ​និង​រង​ចាំ​មើល​តើ​លោក​ប្រធាន​មន្ទីរ​កសិកម្ម​មាន​ចំណាត់ការ​លើ​មន្ដ្រី​គ្រាប់​ល្ពៅ​ដែល​តែងតែ​ធ្វើ​របាយការណ៍​កុហក​ភូតភរ​ទាំងនោះ​!​តើ​មាន​ប្រសិទ្ធិភាព​ប៉ុណ្ណា​? ៕

Filed in: ព័ត៌មានជាតិ