ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អាជ្ញាធរ​ខណ្ឌ​ដូនពេញ​បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​

អាជ្ញាធរ​ខណ្ឌ​ដូនពេញ​បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​អាទិត្យ ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២១ ដោយ​អនុវត្ត​តាម​គោលការណ៍​ដឹកនាំ​របស់ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ បាន​ចាត់​ឲ្យ​លោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ បាន​ដឹកនាំ​កម្លាំង​ចុះ​អនុវត្ត​ការងារ​ដូចខាងក្រោម​៖
១-​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​មហាវិថី ព្រះ​នរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះមុនីវង្ស តីរវិថី ព្រះស៊ីសុវត្ថិ ផ្លូវ​លេខ ៩០ ៩២ ៩៦ ៤៧ ១៥ ១០៦ ១០៨ ៩០០ ៩៣ ៧០ ៧២ ៥ ៤៧ ៧៤ ៧៦ ៨០ ៨៦ ផ្លូវជាតិ​លេខ​៥ ផ្លូវ​បេតុង​ទី​១ ២ ៣ ១៧២ ១៧៤ ១៤៤ ១៤៨ ១៣៦ ១៣ ជា​លទ្ធផល​៖
– ចាក់សោរ​កង់​រថយន្ត​ទុក​នៅ​នឹង​កន្លែង​ចំនួន ០៧​គ្រឿង​។​
– ស្ទូច​រថយន្ត​ចំនួន ០២​គ្រឿង យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​។​
– ឃាត់​ម៉ូតូ​ចំនួន ០១​គ្រឿង កង់​លក់ដូរ​ចល័ត​ចំនួន ០២​គ្រឿ ម៉ូតូ​កង់​បី​ចំនួន ០១​គ្រឿង យក​មក​រក្សាទុក​នៅ​សាលាខណ្ឌ​ដូនពេញ​។​
២-​ដាក់​កម្លាំង​ល្បាត និង​ពួនស្ទាក់​តាម​គោលដៅ​ឃាត់​រថយន្ត​ធុន​ធំ​ចូល​រា​ធានី​ភ្នំពេញ​ខុស​ម៉ោង​កំណត់ និង​តាមតម្រាយ​ផ្លូវ​ហាមឃាត់​បាន​ចំនួន ០២​គ្រឿង​។​
៣-​ដាក់​បទបញ្ជា​ឱ្យ​អធិការដ្ឋាន​នគរបាល​ខណ្ឌ បញ្ជាការដ្ឋាន​ខណ្ឌ និង​ប្រជា​ការពារ​ខណ្ឌ ដាក់​កម្លាំង​ចុះ​ល្បាត និង​ដាក់​គោលដៅ​ពួន​ស្ទាក់​ចាប់​ឃាត់​ទុក​រថយន្ត ម៉ូតូ កែ​បំពង់​សំឡេង​ខុស​លក្ខណៈ​បច្ចេកទេស ដែល​បណ្តាល​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​តាមតម្រាយ​ផ្លូវ​ដែល​បាន​ឆ្លងកាត់​បាន​ម៉ូតូ​ចំនួន ០០​គ្រឿង​។​
៤-​អនុវត្ត​ច្បាប់​ចរាចរណ៍​ជើងគោក​នៅ​គោលដៅ​វិមានឯករាជ្យ​ឃាត់​កង់​ចំនួន ០៥​គ្រឿង​។​
៥-​ចុះ​ផ្សពផ្សា​យ​ចែក​សេចក្តីជូនដំណឹង​ស្តីពី​ការរៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​ដងផ្លូវ​លេខ​៥ ចាប់​ពី​ផ្លូវ​លេខ​១១០ ដល់​ផ្លូវ​លេខ​១៤៨ ជា​លទ្ធផល បាន​ចូលរួម​ស្ម័គ្រចិត្ត​កាត់​សុះ​យ៉ាប​ដោយ​ខ្លួនឯង​ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៥ មាន​ចំនួន ១១​ទីតាំង​។​
៦-​ប្រមូល​ជនអនាថា​មក​យក​សំណាក និង​ធ្វើ​ចត្តា​ឡី​ស័ក នៅ​វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ បាន​ចំនួន ០២​នាក់​។​
៧-​ចុះ​ផ្សព្វផ្សាយ​សេចក្តីសម្រេច​លេខ ២៧៣/២១ សសរ ចុះ​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២១ ហាម​មិន​ឱ្យមាន​ការជួបជុំ​ហាត់ប្រាណ​នៅ​លើ​សួន CDC សួន​វិមានឯករាជ្យ សួន​នាគ​បាញ់​ទឹក និង​សួន​មុខ​ព្រះបរមរាជវាំង រហូត​ដល់​សួន​មុខ​ផ្សារ​រាត្រី ជា​លទ្ធផល ៖ ប្រជាពលរដ្ឋ​បាន​ចូលរួម​អនុវត្ត​តាម​សេចក្តីណែនាំ ការផ្សព្វផ្សាយ​របស់​ក្រុមការងារ និង​បាន​វិល​ត្រឡប់​ទៅផ្ទះ​វិញ​៕

Filed in: ព័ត៌មានជាតិ