ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

លោកយាយ លោកតា​ចាស់ជរា​គ្មាន​ទីពឹង​ក្នុង​ខេត្ត​ប៉ៃលិន ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ពី​មូលនិធិ​ចាស់ជរា​របស់​ឯកឧត្តម អ៊ី ឈាន និង​លោកជំទាវ បាន ស្រីមុំ​

លោកយាយ លោកតា​ចាស់ជរា​គ្មាន​ទីពឹង​ក្នុង​ខេត្ត​ប៉ៃលិន ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ពី​មូលនិធិ​ចាស់ជរា​របស់​ឯកឧត្តម អ៊ី ឈាន និង​លោកជំទាវ បាន ស្រីមុំ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ថ្ងៃទី​០៥​ខែ​កញ្ញា ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ ប្រធាន​មូល​នីធិ​ចាស់ជរា និង​ជា​អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​ក្រុមការងារ បាន​អញ្ជើញ​សំណេះសំណាល​សួរសុខទុក្ខ ជាមួយ​លោកតា លោកតា​ចាស់ជរា​គ្មាន​ទីពឹង និង​មាន​ជីវភាព​ខ្វះខាត​ទូទាំង​ខេត្ត​ប៉ៃលិន ដែល​មក​ទទួល​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ ពី​ក្រុមការងារ​របស់​មូលនិធិ​។​

​លោកជំទាវ បាន ស្រីមុំ ប្រធាន​មូល​នីធិ បាន​មានប្រសាសន៍​នាំមក​នូវ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ឯកឧត្តម អ៊ី ឈាន​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន ជូន​ដល់​លោកយាយ លោកតា​ចាស់ជរា​ទាំងអស់ ដោយ​ជានិច្ចកាល​ឯកឧត្តម តែងតែ​គិតគូ​ពី​សុខទុក្ខ​របស់​ប្រជា​ពលរដ្ឋ​គ្រប់រូប គ្រប់​កាលៈទេសៈ និង​គ្រប់​ទី​កន្លែង​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន​។​

​លោក​ជំទាវ​ប្រធាន បាន​មានប្រសាសន៍​លើកឡើងថា​៖ មូលនិធិ​នេះ​បាន​បង្កើតឡើង​ក្នុង​គោលបំណង និង​ទិសដៅ​ជួយ ដល់​លោកយាយ លោកតា​ចាស់ជរា​គ្មាន​ទីពឹង មាន​ជីវភាព​ខ្សត់ខ្សោយ និង​មាន​អាយុ​ចាប់ពី ៧០​ឆ្នាំ​ឡើង​ទៅ ដែល​ពុំមាន​លទ្ធភាព​អាច​ចេញទៅ​ប្រកប​មុខរបរ​ដើម្បី​ចិញ្ជឹមជីវិត​បាន ក៍​ដូចជា ការជួយ​លើក​កំពស់​កម្រិតជីវភាព និង​បំប៉ន​ថែ​រទាំ​សុខភាព​លោកយាយ​លោកតា ដោយ​មិន ប្រកាន់​បក្សពួក និង​និន្នាការ​នយោបាយ​ឡើយ ព្រោះ​មនុស្ស​ចាស់ គឺ​មាន​គុណបំណាច់​ធំធេង​ណាស់ ក្នុង​ការជួយ​អប់រំ ប្រៀនប្រដៅ ដល់​កូនចៅ​ជំនាន់​ក្រោយៗ ឲ្យ​ប្រព្រឹត្តិតែ អំពើ​ល្អ​។​

​ក្នុងឱកាស​នោះ​ដែរ លោកជំទាវ បាន ស្រីមុំ ក៏​បាន​មានប្រសាសន៍​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​បង្ការ ទប់ស្កាត់ ការពារ​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូវី​ដ​–១៩ ដោយ​ត្រូវ​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​ចូលរួម​គោរព​អនុវត្តន៍​នូវ​វិធាន​ចាំបាច់​នានា​របស់​រាជរដ្ឋាភិបាល ជា​ពិសេស​បងប្អូន​ពល​ករ​ដែល​ទើប​ត្រលប់ មកពី ក្រៅប្រទេស ត្រូវធ្វើ​ចត្តា​ឡី​ស័ក នៅ​ដាច់​ដោយឡែក​ពី​សាច់ញាតិ​បងប្អូន​ក្រុមគ្រួសារ និង​មិត្ត​ភ័ក្តិ​រយ​:​ពេល ១៤​ថ្ងៃ​សិន​។​

​លោកយាយ លោកតា ដែល​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​មូល​នី​ធី​ចាស់ជរា បាន​ថ្លែង អំណរ គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ជំទាវ​ប្រធាន​មូល​នីធិ ដែល​បាន​ឧបត្ថម្ភ​ថវិកា ដល់​ពួកគាត់ ជា​រៀងរាល់​ខែ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​បានធូ​ស្រាល​មួយ​កម្រឹត​ផង​ដែរ​។​

​សូមបញ្ជាក់​ថា​៖ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​លោក​យាយ លោកតា ក្រុមការងារ​មូលនិធិ​ត្រូវបាន​បែងចែក​ជា ៣​ក្រុម គឺ​ក្រុម​ទី​១ បើក​ផ្តល់​ជូន​លោកយាយ​លោកតា​នៅ​ការិយាល័យ​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ក្រុមទី​២ នៅ​សាលាឃុំ​អូរអណ្តូង និង​ក្រុម​ទី​៣ នៅ​សាលាឃុំ​ស្ទឹងត្រង់ ដោយ​មូលនិធិ បាន​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ ដល់​លោកយាយ លោកតា ចាស់ជរា ចំនួន ៦៨​នាក់​ដោយ ក្នុង ម្នាក់ៗ​ទទួលបាន​ថវិកា ចំនួន ១០​ម៉ឺន​រៀល​។​

Filed in: ព័ត៌មានជាតិ