ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​

​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​សុក្រ ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០២១ ដោយ​អនុវត្ត​តាម​គោលការណ៍​ដឹកនាំ​របស់ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ លោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ បាន​ដឹកនាំ​កម្លាំង​ចុះ​អនុវត្ត​ការងារ​ដូចខាងក្រោម​៖
១-​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​មហាវិថី ព្រះ​នរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះមុនីវង្ស តីរវិថី ព្រះស៊ីសុវត្ថិ ផ្លូវ​លេខ ៩០ ៩២ ៩៦ ៤៧ ១៥ ១០៦ ១០៨ ៩០០ ៩៣ ៧០ ៧២ ៥ ៤៧ ៧៤ ៧៦ ៨០ ៨៦ ផ្លូវជាតិ​លេខ​៥ ផ្លូវ​បេតុង​ទី​១ ២ ៣ ១៧២ ១៧៤ ១៤៤ ១៤៨ ១៣៦ ១៣ ជា​លទ្ធផល​៖
– ចាក់សោរ​កង់​រថយន្ត​ទុក​នៅ​នឹង​កន្លែង​ចំនួន ០៤​គ្រឿង​។​
– ស្ទូច​រថយន្ត​ចំនួន ០០​គ្រឿង យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​។​
– ឃាត់​ម៉ូតូ​ចំនួន ០១​គ្រឿង កង់​បី​ឥណ្ឌា​ចំនួន ០១​គ្រឿង រទេះ​លក់ដូរ​ចល័ត​ចំនួន ០៣​គ្រឿង រទេះ​អេតចាយ​ចំនួន ០១​គ្រឿង យក​មក​រក្សាទុក​នៅ​សាលាខណ្ឌ​។​
២-​ដាក់​កម្លាំង​ល្បាត និង​ពួនស្ទាក់​តាម​គោលដៅ​ឃាត់​រថយន្ត​ធុន​ធំ​ចូល​រា​ធានី​ភ្នំពេញ​ខុស​ម៉ោង​កំណត់ និង​តាមតម្រាយ​ផ្លូវ​ហាមឃាត់​បាន​ចំនួន ០១​គ្រឿង​។​
៣-​ដាក់​បទបញ្ជា​ឱ្យ​អធិការដ្ឋាន​នគរបាល​ខណ្ឌ បញ្ជាការដ្ឋាន​ខណ្ឌ និង​ប្រជា​ការពារ​ខណ្ឌ ដាក់​កម្លាំង​ចុះ​ល្បាត និង​ដាក់​គោលដៅ​ពួន​ស្ទាក់​ចាប់​ឃាត់​ទុក​រថយន្ត ម៉ូតូ កែ​បំពង់​សំឡេង​ខុស​លក្ខណៈ​បច្ចេកទេស ដែល​បណ្តាល​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​តាមតម្រាយ​ផ្លូវ​ដែល​បាន​ឆ្លងកាត់​បាន​ម៉ូតូ​ចំនួន ០៧​គ្រឿង យក​មក​អប់រំ​ណែនាំ​ឱ្យ​កែតម្រូវ​បំពង់​សំឡេង​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​លក្ខណៈ​បច្ចេកទេស​រួច​ទើប​អនុញ្ញាត​ឱ្យ​ទៅ​វិញ​។​
៤-​អនុវត្ត​ច្បាប់​ចរាចរណ៍​ជើងគោក​នៅ​គោលដៅ​វិមានឯករាជ្យ​ឃាត់​ម៉ូតូ​បាន​ចំនួន ០២​គ្រឿង និង​កង់​មួយ ០១​គ្រឿង​។​
៥-​ចុះ​ផ្សពផ្សា​យ​ចែក​សេចក្តីជូនដំណឹង​ស្តីពី​ការរៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​ដងផ្លូវ​លេខ​៥ ចាប់​ពី​ផ្លូវ​លេខ​១១០ ដល់​ផ្លូវ​លេខ​១៤៨ បាន​ចំនួន ១៨​ទីតាំង និង​ធ្វើ​កំណត់​ហេតុ​បាន​ចំនួន ០១​ទីតាំង​។​
៦-​ប្រមូល​ជនអនាថា​មក​យក​សំណាក និង​ធ្វើ​ចត្តា​ឡី​ស័ក នៅ​វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ បាន​ចំនួន ០០​នាក់​។​
៧-​ចុះ​ផ្សព្វផ្សាយ​សេចក្តីសម្រេច​លេខ ២៧៣/២១ សសរ ចុះ​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២១ ហាម​មិន​ឱ្យមាន​ការជួបជុំ​ហាត់ប្រាណ​នៅ​លើ​សួន CDC សួន​វិមានឯករាជ្យ សួន​នាគ​បាញ់​ទឹក និង​សួន​មុខ​ព្រះបរមរាជវាំង រហូត​ដល់​សួន​មុខ​ផ្សារ​រាត្រី ជា​លទ្ធផល​÷ ប្រជាពលរដ្ឋ​បាន​ចូលរួម​អនុវត្ត​តាម​សេចក្តីណែនាំ ការផ្សព្វផ្សាយ​របស់​ក្រុមការងារ និង​បាន​វិល​ត្រឡប់​ទៅផ្ទះ​វិញ​។​

Filed in: ព័ត៌មានជាតិ