ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ចុះ​ពិនិត្យមើល​ការរៀបចំ​កន្លែង​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ បម្លែង​ថ្មី ប្រភេទ​ដែល​តា (Delta) នៅ​ស្រុក​កំពង់សៀម​

​ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ចុះ​ពិនិត្យមើល​ការរៀបចំ​កន្លែង​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ បម្លែង​ថ្មី ប្រភេទ​ដែល​តា (Delta) នៅ​ស្រុក​កំពង់សៀម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) នា​រសៀល​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០២១ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​ក្រុមការងារ​ខេត្ត និង​អាជ្ញាធរ​ស្រុក​កំពង់សៀម រួម​និង​មន្ត្រី​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ការរៀបចំ​កន្លែង​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ បម្លែង​ថ្មី ប្រភេទ​ដែល​តា (Delta) ស្ថិត​នៅក្នុង​បរិវេណ​មណ្ឌល​ពាណិជ្ជកម្ម ហ្គ្រី​ន​ត្រេ​ដ ដែល​មាន​អាគារ ចំនួន​២​ខ្នង​នៅ​ទំនេរ​មិន​ដំណើរការ ដែល​គ្រប់គ្រង​ដោយ​ក្រសួង​ពាណិជ្ជកម្ម ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ត្រពាំង​ចារ ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ។​

​គូសបញ្ជាក់​ផងដែរ​ថា រដ្ឋបាល​ខេត្ត​កំពង់ចាម មាន​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ កម្រិតធ្ងន់ ១​កន្លែង គឺ​មន្ទីរពេទ្យ​”​មេគង្គ​កំពង់ចាម​” ដែល​អាច​ផ្ទុក​អ្នកជំងឺ​បាន​ប្រមាណ​ជាង ៥០០​គ្រែ និង​កន្លែង​សម្រាក​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ កម្រិត​ស្រាល “​វិទ្យាល័យ​ព្រះសីហនុ​” ស្ថិតនៅ​ក្នុង​ក្រុង​កំពង់ចាម ដែល​អាច​ផ្ទុក​អ្នកជំងឺ​បាន​ប្រមាណ​ជាង ១.០០០​គ្រែ ។​

Filed in: ព័ត៌មានជាតិ