ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អភិបាលខេត្ត​ឧត្តរមានជ័​យ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បន្ត​ចូលរួម​អនុវត្តន៍​វិធានការ​រដ្ឋបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ រយៈពេល​១​សប្តាហ៍​ទៀត​

​អភិបាលខេត្ត​ឧត្តរមានជ័​យ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បន្ត​ចូលរួម​អនុវត្តន៍​វិធានការ​រដ្ឋបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ រយៈពេល​១​សប្តាហ៍​ទៀត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ឧត្តរមានជ័យ​)៖ លោក ប៉ែន កុសល្យ អភិបាលខេត្ត​ឧត្តរមានជ័​យ បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត បន្ត​ចូលរួម​អនុវត្តន៍​វិធានការ​រដ្ឋបាល​ខេត្ត ដែល​បាន​ដាក់ចេញ​ដើម្បី​ការពារ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ រយៈពេល​១​សប្តាហ៍​ទៀត​។​

ការ​ថ្លែង​អំពាវនាវ​បែប​នេះ​របស់​លោក​អភិបាលខេត្ត​ឧត្តរមានជ័​យ ក្នុងឱកាស​ដែល​លោក​ដឹកនាំ​ក្រុមការងារ ចូលរួម​ក្នុង​ពិធី​ផ្តល់​ទុន​សហ​វិនិយោគ ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ហៅ​កាត់​ថា «ASPIRE» អា​ស្ពាយ នៅក្នុង​បរិវេណ​មន្ទីរ​កសិកម្ម​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ​។​

​អភិបាលខេត្ត​ឧត្តរមានជ័​យ បានបញ្ជាក់​ថា ក្នុងទិសដៅ​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩ រដ្ឋបាលខេត្ត បាន​ចេញ​សេចក្តីសម្រេច​បន្ត​អនុវត្តន៍​វិធានការ​រដ្ឋបាល​ជា​បន្តបន្ទាប់ ប៉ុន្តែ​បងប្អូន​មួយចំនួន មិន​បាន​មើល​លម្អិត​ពី​ខ្លឹមសារ នៃ​វិធានការ​ដែល​បាន​ដាក់​ចេញ​នោះ​ទេ គឺ​គាត់​មើល​តែ​ថ្ងៃ​ខែ​តែ​ប៉ុណ្ណោះ​។ ករណី​នេះ​ធ្វើឲ្យប៉ះពាល​ដល់​ការអនុវត្តន៍​វិ​ធាន​ការ​រដ្ឋបាល ក៏ដូចជា​ប៉ះពាល់​ដល់​ខ្លួនឯង និង​អ្នក​ដ៏​ទៃ​ផងដែរ​។​

​នៅក្នុង​ឱកាស​នេះ​ដែរ លោក ប៉ែន កុសល្យ បាន​អរគុណ​មន្ទីរ​កសិកម្ម និង​អង្ក​ការ​ដៃគូរ​នានា ដែល​បាន​សហការ​គ្នា​ជួយ​ជំរុញ​ឲ្យ​ជីវភាព​បងប្អូន​ប្រជាកសិករ​នៅក្នុង​ខេត្ត មាន​ការរីកចម្រើន ពិសេស​នៅក្នុង​បរិបទ​នៃ​ជំងឺ​កូវី​ដ​១៩​។​
​ដោយឡែក​លោក សូត្រ ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ឧត្តរមានជ័យ បាន​ថ្លែងថា សម្រាប់​ឆ្នាំ​២០២១​នេះ មន្ទីរ​កសិកម្ម​ខេត្ត បាន​ចូលរួម​ក្នុង​ការអនុវត្តន៍​កម្ម​វិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់​ទៅនឹង​ការ ប្រែប្រួល​អាកាសធាតុ ហៅ​កាត់​ថា «​អា​ស្ពាយ​» មាន​កសិករ​ទទួលផល​សរុប​ចំនួន​១.០២៥​នាក់​។​

​លោក​បន្តថា គោលបំណង​សំខាន់​របស់​កម្មវិធី ASPIRE គឺ​ដើម្បី​បង្កើត​ដំណើរការ​មួយ ដែល​នឹង​ផ្តល់​សិទ្ធិ​អំណាច​ដល់​កសិករ ដើម្បី​ឆ្លើយតប​បាន​យ៉ាង​វិជ្ជមាន ចំពោះ​ការផ្លាស់ប្តូរ​ឆាប់រហ័ស​ក្នុង​ទីផ្សារ​កសិកម្ម ដោយ​បង្កើត លក្ខខណ្ឌ​អនុគ្រោះ និង​ការគាំទ្រ​ដល់​ការធ្វើ​ពិពិធ​កម្ម​ប្រព័ន្ធ​កសិកម្ម បង្កើន​ផលិតភាព​កសិកម្ម បង្កើន​គុណភាព​ផលិត និង​សម្រេចបាន​នូវ​ឱកាស​តម្លៃបន្ថែម​។​

​លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ការអនុវត្ត​កម្មវិធី ASPIRE របស់​មន្ទីរ​កសិកម្ម គឺ​ផ្តោតលើ​អនុវិស័យ​ចំនួន​៤​រួមមាន​៖
*​ទី​១៖ អនុវិស័យ​ផ្នែក​ដំណាំ​
*​ទី​២៖ អនុវិស័យ​ផ្នែក​ផលិតកម្ម​សត្វ​
*​ទី​៣៖ អនុ​វស័យ​ផ្នែក​ជលផល​
*​ទី​៤៖ អនុវិស័យ​ផ្នែក​ព្រៃឈើ​។​
​លោក​បន្តថា មន្ទីរ​បាន​ប្រើប្រាស់​វិធីសាស្ត្រ​ផ្សព្វផ្សាយ​ចំនួន​៣​យកមកអនុវត្ត​រួមមាន​៖
*​ទី​១៖ ការគាំទ្រ​សហគមន៍​កសិកម្ម ឬ​អង្ក​ការ​កសិករ​
*​ទី​២៖ ការរៀនសូត្រ​ពី​កសិករ​ទៅ​កសិករ​
*​ទី​៣៖ សេវា​ផ្សព្វផ្សាយ​ជា​សាធារណៈ​៕

Filed in: ព័ត៌មានជាតិ