ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ករណី​អះអាងថា PM ចាប់​គេ​វាយខ្នោះ កៀបស៊ី​ពលរដ្ឋ​រហូត​បែកធ្លាយ​ដល់​អ្នកសារព័ត៌មាន ត្រូវបាន​បកអាក្រាត​!

ករណី​អះអាងថា PM ចាប់​គេ​វាយខ្នោះ កៀបស៊ី​ពលរដ្ឋ​រហូត​បែកធ្លាយ​ដល់​អ្នកសារព័ត៌មាន ត្រូវបាន​បកអាក្រាត​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​កាលពី​វេលា​ម៉ោង ១១​និង​៣០​នាទី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២១ មាន​ករណី​ជនខិលខូច​មួយក្រុម បាន​ធាក់​ទ្វារ បន្ទប់​ជួល របស់​កម្មករ​ពី​រនា​ក់​ប្តី​ប្រពន្ធ ទាំង​កណ្តាលយប់ ដោយ​ចោទ​ថា​ជា​អ្នកលក់​គ្រឿងញៀន និង​ជំរិត​ទារប្រាក់ ពលរដ្ឋ នៅ​ចំណុច ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ បន្ទាប់​ពី​ហេតុ​ការ នេះ​កើតឡើង ក៏​មាន​ព័ត៌មាន​ជាច្រើន​បាន​ចុះ​ទៅ​កន្លែងកើតហេតុ និង​បាន​ផ្សព្វផ្សាយ​ថា ក្រុម​ជនខិលខូច​ទាំងនោះ គឺជា​ក្រុម​បង្ក្រាប​គ្រឿងញៀន ខ្លះ​ផ្សាយ​ថា ជា​មន្ត្រី​កងរាជអាវុធហត្ថ និង​រៀបរាប់​ថា ក្រុម​ជនខិលខូច​ទាំងនោះ មាន​គ្នា​៥​នាក់ ក្នុងនោះ​មាន​ម្នាក់ អួតខ្លួន​ថា​ជា PM ចំណែក​៤​នាក់​ទៀត ជា​សន្តិសុខ​យាម​នៅ​គោលដៅ​នោះ បាន​សម្រុកចូល​ទៅក្នុង​បន្ទប់​ពួកគាត់ ហើយក៏​បាន​យក​គ្រឿងញៀន​១​កញ្ចប់ ចេញពី​ហោ​ប៉ាវ​ខោ រួច​ចាប់​បុរស​ជា​ប្តី​វាយខ្នោះ​មក​ខាងក្រោយ ហើយ​យក​គ្រឿងញៀន​ដាក់​ពីមុខ​ជនរងគ្រោះ ដោយ​ចោទ​ថា ប្តី​ប្រពន្ធ​ទាំង​២​នាក់ ជា​អ្នកលក់​គ្រឿងញៀន ហើយ​ក៏​គម្រាម​ចាប់វាយ​ខ្នោះ បញ្ជូនប្តី​ទៅ​ដាក់គុក​ព្រៃស ទាំងយប់ បើ​គ្មាន​លុយ​ឲ្យ​ពួកគេ​។ និង​ក្រោយមក​ដោយ​ជនរងគ្រោះ​ពុំ​មាន​លុយ ជនសង្ស័យ​ក៏​បាន​បង្ខំ ឲ្យ​ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់ យក​ម៉ូតូ​របស់​ខ្លួន ទៅ​បញ្ចាំ​នៅ​ឃ្លាំង​រំ​សែ​វ ចំនួន​៥០០​ដុល្លារ ហើយ​យក​ក្រដាស​បញ្ចាំ យក​មក​ឲ្យ​ជនរងគ្រោះ​វិញ ទើប​ដោះ​ខ្នោះ​ប្តី​ចេញ លុះ​ព្រឹក​ឡើង មាន​សន្តិសុខ​ម្នាក់ ក្នុងចំណោម​បក្ខពួក​ទាំង​៥​នាក់​នោះ បាន​មក​យក​ក្រដាស​បញ្ចាំ ពី​ជនរងគ្រោះ​ទៅ​បញ្ចាំ​បន្ថែម​១០០​ដុល្លារ​ទៀត​។​

​បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​មន្ត្រី​ជំនាញ ឲ្យ​ចុះ​ស្រាវជ្រាវ​ជា​បន្ទាន់ រហូត​រកឃើញថា ជនខិលខូច​ទាំងនោះ គ្មាន​អ្វី​ពាក់ព័ន្ធ​នឹង PM ណា​ម្នាក់​ឡើយ ហើយក៏ ប្តេជ្ញា​តាម​ចាប់​ជន​ខិលខូច​ដែល​គេ​អះអាងថា ជា​PM​នោះ​ឲ្យខាងតែបាន​។​

​តាមរយៈ​វិធានការ​ដ៏​ម៉ឹងម៉ាត់ របស់​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ រួម​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ ខណ្ឌមានជ័យ បានលឺ​ដល់​ក្រុមគ្រួសារ​របស់​ជនសង្ស័យ ថា​នឹង​មិន​អាច​គេច​ទៅ​ណា​រួច ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ ចូល​មក​សារភាព នៅ​ចំពោះមុខ​អាវុធហត្ថ​ខណ្ឌមានជ័យ នា​រសៀល​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០២១​។​

​ជនសង្ស័យ​ដែល​ត្រូវបាន​គេ​អះអាងថា​ជា PM មានឈ្មោះ រ៉ូ ថា​រ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ពិតប្រាកដ ជា​អ្នកបើកបរ​រថយន្ត មាន​ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​៩៥៧ ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​បន្ទាប់ពី​ទទួលបាន​ចម្លើយ​សារភាព​រួម​មក កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​បញ្ជូន​ជនសង្ស័យ ទៅកាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​បន្ត​។ រហូតដល់​ព្រឹក​ថ្ងៃទី​០២ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ រីឯ​បក្ខពួក​ផ្សេងទៀត​សមត្ថកិច្ច​ជំនាញ​កំពុង​ស្វែងរក​ចាប់ខ្លួន​បន្ត​៕

Filed in: ព័ត៌មានជាតិ