ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​វិធានការ​បង្ការ និង​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ នៅតាម​ការដ្ឋាន​សំណង់​ក្នុង​រាជធានី​ភ្នំពេញ តាមរយៈ​កម្មវិធី Zoom Meeting

របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​វិធានការ​បង្ការ និង​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ នៅតាម​ការដ្ឋាន​សំណង់​ក្នុង​រាជធានី​ភ្នំពេញ តាមរយៈ​កម្មវិធី Zoom Meeting
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍ ១០​រោច ខែ​ស្រាពណ៍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធ​សករាជ​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០២ ខែ​កញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង ០៩,៣០​នាទី រដ្ឋបាល​ខណ្ឌដូនពេញ បាន​បើក​កិច្ចប្រជុំ​ណែនាំ ផ្សព្វផ្សាយ សេចក្តីជូនដំណឹង លេខ ០២០/២១ ចុះ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២១ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ដោយ​មាន​ការចូលរួម​ពី លោក​អភិបាលរង​ទទួលបន្ទុក ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល​ខណ្ឌ លោក ប្រធានការិយាល័យ​ពាក់ព័ន្ធ លោក លោកស្រី​ចៅសង្កាត់​ទាំង​១១ លោក នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១១ និង​តំណាង​ម្ចាស់​ការដ្ឋាន​សំណង់​ក្នុង​មូលដ្ឋាន​ខណ្ឌ ផងដែរ ។​

​កិច្ចប្រជុំ​បាន​ផ្តោត​សំខាន់​លើ​ការងារ​អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ និង​មាន​ប្រសិទ្ធភាព នៃ​សេចក្តីជូនដំណឹង របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចំពោះ​ការដ្ឋាន​សំណង់​សរុប​ចំនួន ៤៥​ការដ្ឋាន ក្នុង​មូលដ្ឋាន​ខណ្ឌ ដែល​កំពុង​ដំណើរការ និង មាន​បុគ្គលិក កម្មករ​កំពុង​បម្រើ​ការងារ តម្រូវឱ្យ​ម្ចាស់​ការដ្ឋាន​ទាំងអស់​រៀបចំ​យក​សំណាក​រក​មេ​រោគកូ​វីដ​-១៩ លើក​ម្មករ និយោជិត របស់​ខ្លួន​រៀងរាល់ ១០​ថ្ងៃ​ម្តង ដោយ​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ជំនាញ និង អាជ្ញាធរ​មូលដ្ឋាន រួច​ថតរូប ព្រមទាំង​រាយការណ៍​ជា​លាយលក្ខណ៍អក្សរ​មក​រដ្ឋបាល​ខណ្ឌ អំពី​ចំនួន​អ្នក​យក​សំណាក អ្នក​វិជ្ជមាន ឬ អវិជ្ជមាន ហើយ​ត្រូវ​គោរព​តាម​វិធានការ​សុខាភិបាល ចំពោះ​កិច្ចការ​ប្រចាំថ្ងៃ​របស់​ខ្លួន ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ ។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ លោក អភិបាល ក៏​បាន​ក្រើន​រំ​ឮ​ក​បន្ថែម ចំពោះ​ម្ចាស់ ឬ​អ្នក​គ្រប់គ្រង​ការដ្ឋាន​ទាំងអស់ឲ្យ​បង្កើន​ការយកចិត្តទុកដាក់ លើ​ការងារ​របស់​ខ្លួន​មួយចំនួន​ដូចជា​៖
-​ការដ្ឋាន​សំណង់ សូម​អនុវត្ត​ការសាងសង់​របស់ខ្លួន ឲ្យ​ត្រឹមត្រូវ​តាម​ប្លង់​ស្ថាបត្យកម្ម ពោល​គឺ​គោរព​អនុវត្តតាម ច្បាប់ ស្តី​ពី​សំណង់​ស៊ីវិល ជៀសវាង​ការ​លបលួច​សាងសង់​លើស​ជាន់ ខុស​បច្ចេកទេស ឬ ខុស​ប្លង់​អនុញ្ញាត ដែល​អាច​បង្ក​គ្រោះថ្នាក់​ជា​យថាហេតុ ក្នុងពេល​សាងសង់ និង​ពេលអនាគត ។​
-​ត្រូវ​ជៀសវាង​ឲ្យបាន​ជា​អតិប្បរមា ការបង្ក​សំលេង​រំខាន ផល​ប៉ះពាល់​ពី​ការសាងសង់ ដល់​លំនៅដ្ឋាន​អ្នកជិតខាង​ជាប់​ព្រំ បង្ក​បាក់ស្រុត​ផ្ទះ​អ្នកជិតខាង ។​
-​ជា​ពិសេស​ត្រូវ​យកចិត្ត​ទុកដាក់​លើ​បច្ចេកទេស​ហ៊ុព័​ទ្ធ​ការដ្ឋាន ឲ្យបាន​ត្រឹមត្រូវ និ​ធានា​សុវត្ថិភាព​របស់​កម្មក​រ និយោជិត ក្នុង​ការដ្ឋាន​របស់ខ្លួន ។​

Filed in: ព័ត៌មានជាតិ