ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​សម្ដេច​ក្រឡាហោម ស ខេង ៖ បងប្អូន​ជនរួមជាតិ​ជាទីគោរព​!

​សម្ដេច​ក្រឡាហោម ស ខេង ៖ បងប្អូន​ជនរួមជាតិ​ជាទីគោរព​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បងប្អូន​ជនរួមជាតិ​ជាទីគោរព​!
​ថ្ងៃនេះ​ខ្ញុំ​សូម​ជម្រាប​ជូន​បងប្អូន​ជនរួមជាតិ​នូវ​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំ​ខែ​សីហា ឆ្នាំ​២០២១ ដែល​យើង​បាន​មើលឃើញ​ថា​ករណី​គ្រោះថ្នាក់​នេះ​បាន​បណ្តាល​ឲ្យ អត្រា​ជនរងគ្រោះ​បាត់បង់​ជីវិត​មាន​ការកើនឡើង​នៅពេល​ដែល​អត្រា​អ្នក​រង​របួស​មាន​ចំនួន​ថយ​ចុះ ធៀប​នឹង​ខែកក្កដា កន្លងទៅនេះ​។​

ជា​ប្រការ​គួរឱ្យ​សោកស្ដាយ​បំផុត​នោះ​ដ្បិតតែ​នៅក្នុង​ខែ​សីហា ឆ្នាំ​២០២១​នេះ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​បាន​កើតឡើង​ចំនួន​១៩៩​លើក ថយចុះ​ចំនួន​៩​លើក ហើយ​អ្នក​រង​របួស​មាន​ចំនួន​២៤១​នាក់ ថយចុះ​៤១​នាក់​។ ប៉ុន្តែ​ចំនួន​អ្នកស្លាប់ មាន​ដល់​ទៅ​១២៣​នាក់ ដែល​កើន​រហូត​ដល់​ទៅ​១៦​នាក់​ធៀប​នឹង​ខែ​កក្កដា​មុននេះ ដែល​មាន​អ្នកស្លាប់​ចំនួន​១០៧​នាក់​។​

​ជា​ការកត់សម្គាល់ កំណើន​អ្នក ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែ​សីហា​នេះ គឺ​ការធ្វើ​ដំណើរ នៅក្នុង​ឱកាស​នៃ​ពិធី​សែន​ក្បាល​ទឹក ដែល​មាន​ជនរងគ្រោះ​ស្លាប់​ចំនួន​១៥​នាក់ របួស ៣២​នាក់ និង​ការធ្វើដំណើរ​នៅ រៀងរាល់​ថ្ងៃ​ចុង​សប្ដាហ៍​ផងដែរ បន្ទាប់​ពី​ស្ថានភាព​ជំងឺ​កូវី​ដ​-១៩ បាន​ថមថយ ហើយ​ការធ្វើ​ច​រា ចរណ៍​មាន​កំណើន​ឡើងវិញ​។​

​ប៉ុន្តែ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែ​សីហា ឆ្នាំ​២០២១​នេះ បើ​ប្រៀបធៀប​ទៅនឹង​ខែ​សីហា ឆ្នាំ​២០២០​កន្លង​ទៅ​វិញ គឺ​បាន​ថយចុះ​ចំនួន​៧៩​លើក ស្មើនឹង ២០​ភាគរយ និង​របួស​បាន​ថយចុះ​ចំនួន​១៩៩​នាក់ ស្មើនឹង​៤៥​ភាគ រយ គឺ​កើន​តែ​អ្នកស្លាប់​ចំនួន​២ នាក់​ស្មើនឹង​២​ភាគរយ​។​
​ជាថ្មី​ម្ដងទៀត​ខ្ញុំ​សូម​អំពាវនាវ​ដោយ​ទទូច ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់ សូម​មាន​ស្មារតី​គោរព និង​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​គ្រប់​ពេលវេលា​នៃ​ការធ្វើ​ដំណើរ​លើ​ដងផ្លូវ និង​សូម​មាន​ស្មារតី​ប្រុងប្រយ័ត្ន បើកបរ​មាន​ការយោគយល់​អធ្យាស្រ័យ​ឱ្យ​គ្នា ដើម្បី​ការពារ​សេចក្ដីសុខ​ខ្លួន​យើង អ្នកដំណើរ​ផ្សេង​ទៀត​លើ​ដងផ្លូវ ដើម្បី​ចៀសផុត​ពី​គ្រោះថ្នាក់​។​

ក្នុង​នាម​ប្រធាន គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ខ្ញុំ​ក៏​សូម​ក្រើនរំលឹក​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​ដឹកនាំ និង​ប្រតិបត្តិ​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាច​រណ៍​ផ្លូវគោក​ទាំងអស់ សូម​បន្ត​រឹតបន្តឹង​ការអនុវត្ត​ឱ្យ​បាន​សកម្ម គ្មាន​ការលើកលែង ឬ​យោគយល់​អ្វី​ទាំងអស់ ពី​ព្រោះនេះ​ជា​ភារកិច្ច​ការពារ​សេចក្ដី​សុខ សុវត្ថិភាព និង​អាយុជីវិត​ប្រជាពលរដ្ឋ​យើង​។​

យើងទាំងអស់គ្នា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ដើម្បី​សុវត្ថិភាព​របស់​យើង​តាម​ពាក្យស្លោក​៖
– ថ្ងៃនេះ ថ្ងៃស្អែត​កុំឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​
– គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជា​កាតព្វកិច្ច​របស់​អ្នកប្រើប្រាស់​ផ្លូវ​គ្រប់រូប​
– បើកបរ​លើស​ល្បឿន​ដែល​ច្បាប់​កំណត់ ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​
– បើ​ស្រវឹង សូម​កុំ​បើកបរ​
– គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក គឺ​គោរព​ជីវិត​ខ្លួនឯង និង​អ្នក​ដទៃ​
– គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក គឺ​លើកកម្ពស់​កិត្យានុភាព​ជាតិ​
– ការពារ​ជីវិត​អ្នក ត្រូវ​ពាក់​មួកសុវត្ថិភាព​
​សូម​អរគុណ​!

Filed in: ព័ត៌មានជាតិ