ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម ហ៊ុន ម៉ានី នាំយកអំណោយ​​ជា​ស្បៀងអាហារ អាវ​ភ្លៀង និង​ថ្នាំពេទ្យ​ជូន​កងកម្លាំង​នគរបាលជាតិ​បាន​បំពេញ​បេសកកម្ម​ដ៏​ថ្លៃថ្លា​ក្នុង​ការ​ថែរ​រក្សា​សណ្តាប់ធ្នាប់ និង​សន្តិសុខ​សង្គម

ឯកឧត្តម ហ៊ុន ម៉ានី នាំយកអំណោយ​​ជា​ស្បៀងអាហារ អាវ​ភ្លៀង និង​ថ្នាំពេទ្យ​ជូន​កងកម្លាំង​នគរបាលជាតិ​បាន​បំពេញ​បេសកកម្ម​ដ៏​ថ្លៃថ្លា​ក្នុង​ការ​ថែរ​រក្សា​សណ្តាប់ធ្នាប់ និង​សន្តិសុខ​សង្គម
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ផុសចេញ​ពី​ទឹកចិត្ត ខ្ញុំ និង​ថ្នាក់ដឹកនាំ​ដែល​មក​ពី​ស្ថាប័ន​នានា រួម​ទាំង​ក្រុម​ការងារ សូម​ផ្ញើ​នូវ​សេចក្តី​នឹករឭក និង​ថ្លែងអំណរគុណ​ជូន​ចំពោះ អ៊ុ ពូ មីង បង ជា​កងកម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ទាំងអស់ តាមរយៈ​អំណោយ​ជា​ស្បៀងអាហារ អាវ​ភ្លៀង និង​ថ្នាំពេទ្យ​មួយចំនួន​នៅ​ពេល​នេះ​។​

​កងកម្លាំង​នគរបាលជាតិ​បាន​បំពេញ​បេសកកម្ម​ដ៏​ថ្លៃថ្លា​ក្នុង​ការ​ថែរ​រក្សា​សណ្តាប់ធ្នាប់ និង​សន្តិសុខ​សង្គម​។ សកម្មភាព​ទាំងនេះ ពិតជា​មាន​តម្លៃ​ណាស់​សម្រាប់​ភាពសុខសាន្ត​របស់​យើងទាំងអស់គ្នា​។ កងកម្លាំង នគរបាល​ជាតិ​របស់​យើង មិន​ថា​ក្នុង​ដំណាក់កាល​មុនកូ​វីដ ១៩ ក្នុងពេល កូវី​ដ ១៩ ឬ​ត​ទៅ​មុខ គឺ​បាន​លះបង់​កម្លាំងកាយ ពេលវេលា​ពី​គ្រួសារ មិន​ថា​ថ្ងៃ​ក្តៅ ភ្លៀង ឬ​ថ្ងៃ​សម្រាក ហើយ​មិន​ថា​ក្នុង​ពេល​ស្ងប់ស្ងៀម ឬ​ពេល​ចលាចល​ណាមួយ​ក្នុង​ការអនុវត្ត​ការងារ​ដើម្បី​ជួយ​សម្រួល​ចរាចរណ៍ ថែរក្សា​សណ្ដាប់ធ្នាប់ សុខ​សុវត្ថិភាព សុខដុមរមនា សម្រាប់​ប្រជាជន​ក្នុង​រាជធានី​ភ្នំពេញ​។​

​ពិតណាស់ នៅពេលនេះ យើង​ទាំងអស់​គ្នា​កំពុង​ជួប​ការលំបាក​ដោយសារ​វិបត្តិ​នេះ​។ ប៉ុន្តែ​យើង​ពិតជា​មាន​ភ​ព្វសំណាង ដោយ​យើងទាំងអស់គ្នា​ទទួលបាន​នូវ​ការការពារ និង​ភាពកក់ក្តៅ​ពី​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ឈ្លៀសវៃ​របស់​សម្តេច​តេជោ​។ ក្នុងនោះ ការទទួលបាន​នូវ​វ៉ាក់សាំង​បង្ការ​កូវី​ដ ១៩ ជូន​ដល់​អ៊ុ ពូ​មីង បងប្អូន និង​ក្រុមគ្រួសារ​បាន​បង្ហាញ​ពី​ការគិតគូរ​យ៉ាងខ្លាំងរ​បស់​រាជរដ្ឋាភិបាល​។ មិនតែប៉ុណ្ណោះ ទោះបីជា​ស្ថិត​ក្នុង​ការលំបាក ក៏​ជីវភាព​របស់​បងប្អូន​ត្រូវបាន​ដាក់​ជា​អាទិភាព ពោល​គឺ​ប្រាក់បៀវត្ស និង​ប្រាក់​បំណាច់​នានា​របស់​កងកម្លាំង​ទាំងអស់​ត្រូវបាន​រក្សា​ស្ថានភាព​ដដែល​។ ការដើរ​ឆ្លង​នូវ​វិបត្តិ​នេះ ដោយ​ខ្មែរ​ខ្លួនឯង ឆ្លុះបញ្ចាំង​ថា យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការដោះស្រាយ​បញ្ហា ទោះ​តូច ឬ​ធំ ឲ្យតែ​យើងទាំងអស់គ្នា រួម​ចិត្ត រួមគំនិត និង​មាន​នូវ​បេះដូង​ខ្មែរ​តែ​មួយ​ដូច​គ្នា​។

​អំណោយ​ដ៏​តិចតួច​របស់ខ្ញុំ និង​ក្រុមការងារ​នៅពេលនេះ គ្រាន់តែ​អាច​ជួយ​សម្រួល​ជីវភាព​អ៊ុ ពូ​មីង បងប្អូន បាន​មួយកម្រិត​តែប៉ុណ្ណោះ តែ​វា​ពិតជា​បាន​បង្ហាញថា គ្រប់ពេលវេលា យើង​ទាំងអស់​គ្នា​តែងតែ​គិតដល់ និង​អរគុណ​ចំពោះ​កិច្ច​ប្រឹងប្រែង​ទាំងនេះ​។​

Filed in: ព័ត៌មានជាតិ