ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ចិន​នៅ​តែ​ឈរ​ក្នុង​លំដាប់​លេខ​១ ក្នុង​ការគាំទ្រ​ដល់​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់

​ចិន​នៅ​តែ​ឈរ​ក្នុង​លំដាប់​លេខ​១ ក្នុង​ការគាំទ្រ​ដល់​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ​៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា​បាន​មានប្រសាសន៍ថា ប្រទេស​ចិន​នៅ​តែ​ឈរ​ក្នុង​លំដាប់​លេខ​១ ក្នុង​ការផ្តល់​ប្រាក់កម្ចី និង ជំនួយ​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​កម្ពុជា​។ យ៉ាងណាក៏ដោយ ឯកឧត្តម​បាន​គូសបញ្ជាក់ថា កម្ពុជា​មិន​រើសអើង​ប្រភព​ថវិកា​ដែល​ផ្តល់ឱ្យ ក្នុង​ការអភិវឌ្ឍន៍​វិស័យ​សាធារណការ​នោះទេ ប៉ុន្តែ​ជំនួយ​និង​កម្ចី​ពី​មិត្ត​ចិន​មិន​ចំណាយពេល​យូរ​ក្នុង​ការទទួលបាន ខុស​ពី​ប្រទេស​ផ្សេង​។​

​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន តាមរយៈ​បណ្តាញ​ទំនាក់ទំនង សង្គម កាលពី​ថ្ងៃ​ទី​៣០​ខែ​សីហា​ឆ្នាំ ២០១១ ឯកឧត្តម​បាន​លើកឡើង​ថា ប្រទេស​ចិន​គឺជា​ប្រទេស​លំដាប់​ទី​១​ដែល​បាន​ផ្តល់​ប្រាក់​កម្ចី​ជិត​៣ ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​គាំទ្រ​ដល់​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​កម្ពុជា​។ កម្ចី និង ជំនួយ​ទាំងនេះ កម្ពុជា​មិន​អាច​ខ្វះ​បាន និង មិន​អាច​ពន្យារ​ពេល​ទ​ទួលបាន​នោះទេ ព្រោះ​កម្ពុជា​ត្រូវការ​ការអភិវឌ្ឍន៍​។​បើ​ទោះ​ជា​ទំហំ​នៃ​ការទទួល​កម្ចី និង ជំនួយ​ពី​ចិន​មាន​ទំហំ​ធំ យ៉ាងណាក្តី ក៏​កម្ពុជា​មិន​រើសអើង​ប្រភព​ថវិកា​ដែល​ប្រទេស និង ដៃគូ​អភិវឌ្ឍន៍​ចង់​ផ្តល់​ឱ្យ​កម្ពុជា​នោះ​ទេ ដើម្បី​ធ្វើ​យ៉ាងណា​ចូល​រួមការ អភិវឌ្ឍន៍ និង កសាង​ប្រទេស​ឱ្យ​កាន់តែ​រីកចម្រើន​។​

​ជាមួយនឹង​ការបកស្រាយ​បែបនេះ ឯកឧត្តម ស៊ុន ចាន់ថុល បាន​លើកឡើង​ទៀត​ថា ចំពោះ ប្រាក់កម្ចី និង ជំនួយ ដែល​បាន​ផ្តល់ឱ្យ​កម្ពុជា ទាន់​ពេលវេលា​ដើម្បី​មក​កសាង​ផ្លូវ ស្ពាន​នោះ កម្ពុជា​នឹង​ទទួល ដោយ​មិន​រង់ចាំ​នោះទេ ខណៈ​កម្ចី​និង​ជំនួយ​ពី​ប្រទេស​ខ្លះ​ត្រូវការ​ការសិក្សា ច្រើន​ឆ្នាំ ដែល​កម្ពុជា​មិនអាច​រង់ចាំ​បាន​នោះឡើយ ។​បើ​កម្ពុជា​រង់ចាំ​៥​ឆ្នាំ​ទើបបាន​ប្រាក់កម្ចី​មក​កសាង ផ្លូវ ឬ ស្ពាន គឺ​កម្ពុជា​ខាតបង់​ច្រើន ណាស់ ។ ដូច្នេះ​កម្ពុជា​មិន​ដែល​បដិសេធ​ប្រាក់កម្ចី​មកពី​ប្រភព​ណា​នោះ​ទេ​។​

​ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ចិន​និង​កម្ពុជា​លើ​វិស័យ​ហេដ្ឋារចនាសម្ពន្ធ​នេះ​ដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជម្រាប ជូន​ផង​ដែរ​ថា វិទ្យាស្ថាន​តេជោ​សែន​សាធារណការ​និង​ដឹក​ជញ្ជូន​ឆ្នាំ ថ្មីៗ​នេះ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ជាមួយ សាកលវិទ្យាល័យ​ល្បីៗ​នៅ​ប្រទេស​ចិន​ដោយ​ឯកឧត្តម​សង្ឃឹមថា យុវជន​កម្ពុជា​នឹង​មាន​ឱកាស​បង្កើន​ចំណេះដឹង​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ និង​មាន​ឆន្ទៈ​រៀន​ខ្លួនឯង ដាក់ចិត្ត​ដាក់​កាយ​រៀនសូត្រ​ឱ្យ​ពូកែ ដើម្បី​យក​ចំណេះដឹង​លើ​វិស័យ​ហេដ្ឋារចនាសម្ពន្ធ​នេះ ទៅ​បម្រើ​ប្រទេសជាតិ មាតុភូមិ​៕

Filed in: ព័ត៌មានជាតិ