ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

អភិបាលខេត្ត​ប៉ៃលិន ប្រគល់​ត្រា​គំរូ​ថ្មី ដល់​មន្ទីរ​សុខាភិបាល ខេត្ត សម្រាប់​ប្រើប្រាស់​ជំនួស​ត្រា​ចាស់​

អភិបាលខេត្ត​ប៉ៃលិន ប្រគល់​ត្រា​គំរូ​ថ្មី ដល់​មន្ទីរ​សុខាភិបាល ខេត្ត សម្រាប់​ប្រើប្រាស់​ជំនួស​ត្រា​ចាស់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន នៅ​រសៀល ថ្ងៃ ទី ០១ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ ប្រគល់​ត្រា គំរូ​ថ្មី ដល់​មន្ទីរ​សុខាភិបាល​ខេត្ត សម្រាប់​ប្រើប្រាស់​ជំនួស​ត្រា​ចាស់ ដើម្បី​ឱ្យស្រប​ទៅ​នឹង​បទដ្ឋាន​នៃ​ការផ្ទេរ​មុខងារ​គ្រប់គ្រង​មក​ឱ្យ​រដ្ឋបាល​ខេត្ត​។​

​ពិធី​ប្រគល់​ត្រា​គំរូ​ថ្មី​នេះ មាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្ត នាយក​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស សាលាខេត្ត ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត លោក​ប្រធានការិយាល័យ​សុខាភិបាល ក្រុង ស្រុក​ប្រតិបត្តិ​ទាំង​០២ លោក​ប្រធាន​មន្ទីរពេទ្យ លោក លោកស្រី ប្រធាន មន្ទីរ អង្គភាព ពាក់ព័ន្ធ ក្នុង​ខេត្ត ប៉ៃលិន ។

​នា​ក្នុង​ឱកាស​នោះដែរ លោកជំទាវ អភិបាលខេត្ត បាន​ណែនាំ​ដល់​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន ថា​មន្ត្រី​ដែល​មាន​ភារកិច្ច​ក្នុងការ​រក្សាទុក និង​គ្រប់គ្រង​ត្រា គឺជា​មន្ត្រី​ដែល​ទទួលបន្ទុក ការងារ រដ្ឋបាល​ជៀសវាង​ប្រគល់​ជូន​មន្ត្រី​ដែល​គ្មាន​ភារកិច្ច​។​

​លោកជំទាវ បាន​បន្តថា ចាប់តាំងពី​ខេត្ត​ត្រូវបាន​ផ្ទេរ​មក​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ខេត្ត មកដល់ពេលនេះ គឺ​មន្ទីរ​សុខាភិបាល​ខេត្ត និង​អង្គភាព​ក្រោម​ឱវាទ នៅតែ​បន្ត​ប្រើប្រាស់​ត្រា​ចាស់​នៅឡើយ ប៉ុន្តែ​ដើម្បី​ឱ្យស្រប​ទៅ​នឹង​បទដ្ឋាន​នៃ​ការផ្ទេរ​មុខងារ​គ្រប់គ្រង​មក​ឱ្យ​រដ្ឋបាល​ខេត្ត​នៅ​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២១ កន្លងទៅនេះ ក្រសួងមហាផ្ទៃ និង​ក្រសួង​សុខាភិបាល បាន​ចេញប្រកាស ស្ដីពី​ការកំណត់​គំរូ​ត្រា​ថ្មី សម្រាប់​ប្រើប្រាស់​ជំនួស​ត្រា​ចាស់ ហើយ​ដែល​យើង​កំពុង​រៀបចំ​ពិធី​ប្រគល់​-​ទទួល​នាពេលនេះ​។​

​បន្ថែម​ពី​នេះ លោកជំទាវ បាន​ណែនាំ​អំពី​ចំណុច​សំខាន់ៗ​មួយចំនួន ក្នុង​ការប្រើប្រាស់​ត្រា​គំរូ​ថ្មី​នេះ​មាន​ដូចខាងក្រោម​៖

*​ទី​១៖ ត្រា​ត្រូវ​រក្សាទុក និង​គ្រប់គ្រង​ទុកដាក់​ឱ្យបាន​គង់វង្ស​ល្អ ជៀសវាង​ការបាត់បង់ និង​ការ​យក​ទៅ​ប្រើប្រាស់​ខុស​គោលដៅ​។​

*​ទី​២៖ ត្រា​ត្រូវតែ​រក្សាទុក​នៅក្នុង​ការិយាល័យ​ជំនាញ​ដែល​មាន​ភារកិច្ច (​ការិយាល័យ​រដ្ឋបាល​)

*​ទី​៣៖ ត្រា​គឺ​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ទុក​នៅ​ក្រៅ​ពី​ការិយាល័យ​ខាងលើនេះ ឬ​យក​តាម​ខ្លួន​របស់ អ្នក​ហត្ថលេខី ឬ​ប្រធាន​អង្គភាព ឬ​អ្នក​ដែល​មាន​ភារកិច្ច​គ្រប់គ្រង ឬ​បោះត្រា​ឡើយ​។​

*​ទី​៤៖ ការប្រើប្រាស់​ត្រា​របស់​អង្គភាព ត្រូវមាន​ការប្រុងប្រយ័ត្ន ត្រា​ត្រូវតែ​បោះ​លើ​ឯកសារ​ផ្លូវការ​ស្រប​តាម​តួនាទី​ភារកិច្ច និង​បម្រើ​ឱ្យ​ប្រយោជន៍​ស្របច្បាប់​របស់​អង្គភាព ជៀសវាង​ការប្រើប្រាស់​លើ​ឯកសារ​បម្រើឱ្យ​ផលប្រយោជន៍​បុគ្គល នាំឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់​អង្គភាព​។​

*​ទី​៥៖ ត្រា​គំរូ​ថ្មី ត្រូវ​ចាប់ផ្ដើម​ប្រើប្រាស់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២១​តទៅ មានន័យ​ថា​ត្រា​ចាស់ ក៏​ត្រូវ​អស់​សុពលភាព​អនុវត្ត ចាប់ពី​ថ្ងៃនេះ​តទៅ​ផងដែរ (​រាល់​ឯកសារ​ដែល​ចុះ​កាលបរិច្ឆេទ​ថ្ងៃទី​១ ខែ​កញ្ញា តទៅ គឺ​ប្រើប្រាស់​ត្រា​គំរូ​ថ្មី​)​។​

*​ទី​៦៖ ត្រា​ចាស់​ទាំង​អស់ ត្រូវ​ប្រគល់ជូន​មក​រដ្ឋបាល​ខេត្ត​ដើម្បី​ផ្ញើជូន​ក្រសួង​មហាផ្ទៃ​រក្សាទុក​។​

*​និង​ទី​៧៖ អំពី​ការ​ប្រើប្រាស់​ត្រា​ថ្មី​នេះ សូមឱ្យ​លោកនាយក​រដ្ឋបាល ចាត់ចែង​រៀបចំ​សេចក្ដីជូនដំណឹង​ទៅដល់​គ្រប់​អង្គភាព និង​អ្នកពាក់ព័ន្ធ ពី​កាលបរិច្ឆេទ​នៃ​ការបញ្ឈប់​ការប្រើប្រាស់ ត្រា​ចាស់ និង​កាលបរិច្ឆេទ នៃ​ការចាប់ផ្ដើម​ប្រើប្រាស់​ត្រា​ថ្មី (​ដោយ​មាន​ភ្ជាប់​នូវ​គំរូ​ត្រា​ថ្មី​)​។​

​ជាមួយគ្នានេះ លោកជំទាវ អភិបាលខេត្ត​បានបញ្ជាក់​ថា ក្នុង​បរិបទ​នៃ​ជំងឺ​កូវី​ដ​១៩​នេះ មន្ទីរ​សុខាភិបាល​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ចូលរួម​សហការ​អនុវត្ត​ការងារ​ចាក់​វ៉ាក់សាំង​ដែល កំពុង​ប្រតិបត្តិការ​ឱ្យ​មាន​ដំណើរ​ការ​ល្អ​ប្រកបដោយ​ប្រសិទ្ធភាព និង​រួម​សហការ​គ្រប់​ភាគី​ពាក់ព័​ន្ធ​ដេ​ី​ម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​នេះ និង​សូម​ឱ្យ​មន្ទីរពេទ្យ​ទាំងអស់ ត្រូវ​បន្ត​ធានា​និរន្តរភាព​ក្នុង​កិច្ច​ការ​ផ្ដល់​សេវា​សុខាភិបាល ជូន​ដល់​គ្រប់​អ្នកជំងឺ​ដែល​មក​ទទួល​សេវា នៅក្នុង​មូលដ្ឋាន​សុខាភិបាល ។​

Filed in: ព័ត៌មានជាតិ