ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ឯ​ក​ឧត្តម វេង សាខុន បាន​អញ្ជើញ​ជា​អធិបតី​បើក​សិក្ខាសាលា​ថ្នាក់ជាតិ​តាមរយ​:​ប្រព័ន្ធ Zoom ស្តីពី ” ការផ្សព្វផ្សាយ​ទិន្នន័យ​ភូមិសាស្ត្រ​សម្រាប់​កសិកម្ម និង​ទឹក​ក្នុង​កម្មវិធី​ទូរស័ព្ទដៃ Angkor SALAD App “

ឯ​ក​ឧត្តម វេង សាខុន បាន​អញ្ជើញ​ជា​អធិបតី​បើក​សិក្ខាសាលា​ថ្នាក់ជាតិ​តាមរយ​:​ប្រព័ន្ធ Zoom ស្តីពី ” ការផ្សព្វផ្សាយ​ទិន្នន័យ​ភូមិសាស្ត្រ​សម្រាប់​កសិកម្ម និង​ទឹក​ក្នុង​កម្មវិធី​ទូរស័ព្ទដៃ Angkor SALAD App “
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ម៉ោង ១៤:០០ រសៀល​ថ្ងៃ​អង្គារ ៨​រោច ខែ​ស្រាពណ៍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២១ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​អញ្ជើញ​ជា​អធិបតី​បើក​សិក្ខាសាលា​ថ្នាក់ជាតិ​តាមរយ​:​ប្រព័ន្ធ Zoom ស្តីពី ” ការផ្សព្វផ្សាយ​ទិន្នន័យ​ភូមិសាស្ត្រ​សម្រាប់​កសិកម្ម និង​ទឹក​ក្នុង​កម្មវិធី​ទូរស័ព្ទដៃ Angkor SALAD App ” ដោយ​មាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រី​ជំនាញ នាង​កញ្ញា ភ្ញៀវ​កិត្តិយស​ជាតិ​-​អន្តរជាតិ លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​គោលដៅ នាយក​ក្រុមហ៊ុន​អង្គរហ្គ្រី​ន អង្គការ ICCO-Cooperation ក្រុមហ៊ុន​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​។​

​ជាបឋម ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន​កិ​សកម្ម នាយកដ្ឋាន​គ្រប់គ្រង​ធនធាន​ដី​កសិកម្ម ក្រុមហ៊ុន​អង្គរហ្គ្រី​ន អង្គការ ICCO-Cooperation ក្រុមហ៊ុន​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដែល​បាន​ផ្តួច ផ្តើម​គំនិត​សហការ​គ្នា​រៀបចំ​សិក្ខាសាលា​នេះ​ឡើង ដោយ​មាន​ឆន្ទ​:​រួម​គ្នា​គឺ​ធ្វើការ​ផ្សព្វផ្សាយ​កម្មវិធី​តាមរយ​:​ទូរស័ព្ទដៃ​អំពី​ទិន្នន័យ​ភូមិសាស្ត្រ​សម្រាប់​កសិកម្ម និង​ទឹក​ដល់​កសិករ អាជីវករ​លក់​ជី​-​ថ្នាំ​កសិកម្ម អាជីវករ​ទិញ​-​លក់​បន្លែ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អង្គការ​ជាតិ​-​អន្តរជាតិ និង​ស្ថាប័ន​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ដូចដែល​បាន​រៀបរាប់​យ៉ាង​ក្បោះក្បាយ​ក្នុង​ចំណាប់អារម្មណ៍​របស់​កញ្ញា ឈុំ ចន្ទ​រចនា ប្រធាន​ទីផ្សារ​នៃ​អង្គការ ICCO ប្រចាំ​កម្ពុជា និង​លោកស្រី LenneKe Braam នាយិកា​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ ICCO​។ លោក​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែង​អរគុណ​ជូន​ចំពោះ​ការិយាល័យ​ស្ថានីយ​អវកាស​នៃ​ប្រទេស​ហូ​ឡង់ (Netherlands Space Office) ដែល​បាន​ផ្ដល់​ជំនួយ​គាំទ្រ​ដល់​គម្រោង​នេះ​តាមរយៈ​ក្រសួងការបរទេស​ហូ​ឡង់ ដើម្បី​បង្កើត​កម្មវិធី​ក្នុង​ទូរស័ព្ទដៃ​នេះ​ឡើង ប្រកប​ដោយ​គំនិត​ច្នៃប្រឌិត និង​នវានុវត្តន៍​សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រជាកសិករ ជា​ពិសេស​កសិករ​ដាំ​បន្លែ ដោយ​បាន​ដាក់បញ្ចូល​សេវាកម្ម​ចំនួន ៥ រួមមាន​៖ ១- សេវាកម្ម​ប្រព័ន្ធ​ស្រោចស្រព ២- សេវា កម្ម​ប្រើប្រាស់​ជី​-​ថ្នាំ​កសិកម្ម ៣- សេវាកម្ម​គ្រប់គ្រង​ដំណាំ​បន្លែ ៤- សេវាកម្ម​ពត៌មាន​ទីផ្សារ​កសិកម្ម និង​៥-​សេវាកម្ម​វិភាគ​គុណ​-​ភាព​/​សុវត្ថិភាព ការអនុវត្ត​កសិកម្ម​ល្អ កសិកម្ម​សរីរាង្គ​សម្រាប់​កសិករ អាជីវករ​លក់​ជី​-​ថ្នាំ​កសិកម្ម អាជីវករ​ទិញ​-​លក់​បន្លែ​ជាដើម​។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការអភិវឌ្ឍ​វិស័យ​កសិកម្ម ពិសេស​ក្នុង​កាលៈទេសៈ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ការអនុវត្ត​កម្មវិធី​ក្នុង​ទូរស័ព្ទដៃ Angkor SALAD App អំពី​ទិន្នន័យ​ភូមិសាស្ត្រ​សម្រាប់​កសិកម្ម និង​ទឹក ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​កសិករ អាជីវករ​លក់​ជី​-​ថ្នាំ​កសិកម្ម អាជីវករ​ទិញ​-​លក់​បន្លែ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អង្គការ​ជាតិ អន្តរជាតិ និង​អន្តរ​ស្ថាប័ន​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ក្នុង​វិស័យ​កសិកម្ម ព្រោះ​កម្មវិធី​នេះ​បាន​ជួយ​ជំរុញ និង​ពង្រីក​ការផ្សព្វផ្សាយ​អំពី​បច្ចេកទេស​ថ្មី​ឲ្យបាន​ទូលំទូលាយ​សម្រាប់ការ​គ្រប់គ្រង ការដាំដុះ​ដំណាំ​បន្លែ ក៏​ដូចជា​ការធ្វើ អាជីវកម្ម​ផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម​តាម​បែប​ទំនើបកម្ម Digital Platform ក្នុង​កាល​:​ទេស​:​ដែល​យើងទាំងអស់គ្នា​បាន​និង​កំពុង​យកចិត្តទុកដាក់​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជូន​នូវ​គោលការណ៍​ណែនាំ​របស់ស​ម្តេច​តេជោ ៣​កុំ ៣​ការពារ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩​។​

​តាមរយៈ​ប្រធានបទ​ដែល​នឹង​ត្រូវ​លើកយក​បង្ហាញ​នៅពេល​បន្តបន្ទាប់​នេះ លោក​រដ្ឋមន្ត្រី​សង្ឃឹម និង ជឿជាក់​យ៉ាង​មុតមាំ​ថា​អង្គសិក្ខាសាលា​ទាំងមូល​នឹង​ទទួលបាន​ចំណេះដឹង​ថ្មីៗ​បន្ថែមទៀត យក​ទៅ​ប្រើប្រាស់ ច្នៃប្រឌិត និង​កែសម្រួល​ផលិតកម្ម​កសិកម្ម​ឲ្យបាន​សមស្រប​ទៅតាម​ស្ថានភាព​ភូមិសាស្ត្រ ជាពិសេស​ទឹក និង​ដី ការប្រើប្រាស់​ពូជ ជី និង​ថ្នាំ​កសិកម្ម និង​ធាតុ​ចូល​កសិកម្ម​ផ្សេងៗ​ទៀត​ឲ្យបាន​ត្រឹមត្រូវ​តាម​បច្ចេកទេ​ស មាន​ប្រសិទ្ធភាព ទទួល​បាន​ប្រសិទ្ធ​ផល​ខ្ពស់ ដើម្បី​ចូលរួម​ធ្វើ​ទំនើបកម្ម​កសិកម្ម និង​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម សមស្រប​តាម​បរិបទ​ដែល​ពិភពលោក ក៏​ដូច​កម្ពុជា​យើង​កំពុង​ប្រឈម​។ ឆ្លៀត​យក​ឱកាស​នេះ លោក​រដ្ឋមន្ត្រី​នា​ន​ចែករំលែក​ទស្សនៈ​មួយ ចំនួន​ដើម្បី​ជា​មូលដ្ឋាន​គន្លឹះ​យកទៅ​អនុវត្ត​បន្ត មាន​ដូចខាងក្រោម​៖

​ទី​១. ត្រូវ​បន្ត​ពង្រឹង​ភាពជា​ដៃគូ​រវាង​រដ្ឋ ឯកជន និង​អ្នក​ផលិត តាមរយៈ​ការកសាង និង​អនុវត្ត​គម្រោង​កិច្ចសហប្រតិបត្តិការ​នា​នា​ដែល​ទាក់ទង​នឹង​ការធ្វើ​នវានុវត្តន៍​បច្ចេកវិទ្យា​កសិកម្ម​។​
​ទី​២. ស្នើ​ក្រុមហ៊ុន​អង្គរហ្គ្រី​ន និង​អង្គការ ICCO-Cooperation បន្ត​កិច្ចសហការ​ជាមួយ​អង្គភាព​ជំនាញ និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ បង្កើត​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​លើ​ការប្រើប្រាស់ Angkor SALAD App ជូន​ដល់​អ្នកប្រើប្រាស់​ឱ្យបាន​ទូលំទូលាយ ធ្វើ​ការតាមដាន និង​វាយតម្លៃ​លើ​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​កម្មវិធី​។​
​ទី​៣. បន្ត​ជំរុញ​លើកទឹកចិត្ត​ដល់​កសិករ និង​សហគមន៍​កសិកម្ម​ក្នុង​ការផលិត​បន្លែ​តាម​ស្តង់ដារ​សុវត្ថិភាព​។ ការប្រើប្រាស់​ជី​-​ថ្នាំ​កសិកម្ម​ត្រូវអនុវត្ត​តាម​បទដ្ឋាន​បច្ចេកទេស​ឱ្យបាន​ម៉ឹងម៉ាត់​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន សុខភាព​មនុស្ស សត្វ​មាន​ប្រយោជន៍ និង​ជៀសវាង​ឥទ្ធិពល​អវិជ្ជមាន​ដល់​ការនាំ​ចេញ​កសិផល​។​
​ទី​៤. ត្រូវ​បន្ត​ពង្រឹង​យន្តការ​ផ្តល់​សេវាកម្ម​ត្រួតពិនិត្យ​និង​បញ្ជាក់​គុណភាព​សុវត្ថិភាព​ផលិតផល​កសិកម្ម ដែល​ផលិត​តាម​ស្តង់ដារ CamGAP&CamOrg ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ត​។ ត្រូវ​បន្ត​ជំរុញ​ការបញ្ជ្រាប​ការអនុវត្ត CamGAP&CamOrg ឱ្យបាន​កាន់តែ​ទូលំទូលាយ​។​
​ទី​៥. ស្នើ​ដល់​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​គ្រប់​ភាគី​ពាក់ព័ន្ធ ចូលរួម​ផ្សព្វផ្សាយ និង​គាំទ្រ​ការអនុវត្ត CamGAP&CamOrg ឱ្យបាន​ទូលំទូលាយ ព្រមទាំង​ត្រូវ​បន្ត​ជំរុញ​ការដាំដុះ​បន្លែ និង​ផ្លែឈើ ដែល​មាន​ឧត្តមភាព​ប្រកួតប្រជែង​ឱ្យបាន​គ្រប់​រដូវ គោរព​តាម​ស្តង់ដារ​ភូតគាម​អនាម័យ​ខ្ពស់ ដើម្បី​ឆ្លើយតប​ទៅនឹង​លក្ខខណ្ឌ​នៃ​ប្រទេស​នាំចូល លើកកម្ពស់​ផលិតផល​ក្នុងស្រុក បង្កើន​ទំនុកចិត្ត​ដល់​អ្នក​បរិភោគ​លើ​គុណភាព សុវត្ថិភាព និង​ភាព​ប្រកួតប្រជែង​ទីផ្សារ ព្រមទាំង​ចូលរួម​គាំទ្រ​ការធានា​ចីរភាព​បរិស្ថាន​ស្រប​តាម​គោលការណ៍ “​អភិវឌ្ឍន៍​បៃតង​” និង​ការរៀបចំ​ខ្លួន​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​។​

​ជាទី​បញ្ចប់ លោក​រដ្ឋមន្ត្រី​បាន​ផ្ញើ​ក្តីសង្ឃឹម​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ថា ត្រូវ​ខិតខំ​សហការ​គ្នា​ឲ្យ​កាន់ តែ​ស៊ីជម្រៅ ទូលំទូលាយ និង​ទទួលបាន​ផលប្រយោជន៍​ខ្ពស់​ដល់​គ្រប់​តួអង្គ​ពាក់ព័ន្ធ ស្រប​តាម​អភិក្រម “​រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​” ដែល​ជា​យន្តការ​គន្លឹះ​មួយ​ក្នុង​ការចូលរួម​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ដែល​កសិករ​ជួបប្រទះ ក្រោម​ការជួយ​សម្របសម្រួល​គាំទ្រ​ពី​អង្គភាព​ជំនាញ ក្នុង​ស្មារតី​យកចិត្តទុកដាក់​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​រួមចំណែក​លើកកម្ពស់​សង្គម​-​សេដ្ឋកិច្ចជាតិ ក្នុងអំឡុង​និង​ក្រោយ​ពី​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩​នេះ​។​

Filed in: ព័ត៌មានជាតិ