ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

រដ្ឋបាល​ខណ្ឌ​ដូនពេញ​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ២៧

រដ្ឋបាល​ខណ្ឌ​ដូនពេញ​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ២៧
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កណ្តាល​)៖ នៅ​ថ្ងៃ​ចន្ទ ៧​រោច ខែ​ស្រាពណ៏ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​ថ្ងៃ​ចន្ទ ទី​៣០ ខែ​សីហា ឆ្នាំ​២០២១ វេលា​ម៉ោង​១៤,៣០​នាទី​រសៀល នៅ​រដ្ឋបាល​ខណ្ឌដូនពេញ​មានបេ​ី​កកិច្ចប្រជុំ​សាមញ្ញ​លេីក​ទី ២៧ ក្រោម​អធិបតីភាព​លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ និង​លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​។​
​របៀបវារៈ​អង្គប្រជុំ​៖
១.​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២៥ របស់​ក្រុមប្រឹក្សា​ខណ្ឌ​អាណត្តិ​ទី​៣​។​
២.​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាងរ​បាយ​ការណ៏​ស្តីពី​ការអនុវត្ត​ការងារ​ប្រចាំ​ខែ​កក្កដា និង​សីហា ឆ្នាំ ២០២១ របស់​រដ្ឋបាល​ខណ្ឌដូនពេញ​។​
៣.​ពិនិត្យ និង​អនុម័ត​សេចក្តីសម្រេច​ស្តីពី​ការកែសម្រួល​សមាសភាព​គណៈកម្មការ​ពី​គ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ​។​
៤.​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​តារាង​បែងចែក​ប្រាក់រង្វាន់​លេីកទឹកចិត្ត​ប្រចាំ​ខែ​កក្កដា និង​សីហា ឆ្នាំ​២០២១​ដែល​បានមកពី​ការផ្តល់​សេវា​រដ្ឋបាល​សម្រាប់​ឧបត្ថម​ជូន​មន្ត្រី​បុគ្គលិក​នៃ​រដ្ឋបាល​ខណ្ឌដូនពេញ​។​
៥.​ប្រជុំ​ពិនិត្យ សម្រេច​គម្រោង​ចំណូល​ចំណាយ​ថវិការ​របស់​រដ្ឋបាល​ខណ្ឌ​ដូនពេញ​សម្រាប់​គារ​គ្រប់គ្រង​ឆ្នាំ ២០២២​។​
៦.​ប្រកាស​ផ្ទេរ​ភារកិច្ច និង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រីរាជការ​របស់​រដ្ឋ​បាល​ខណ្ឌដូនពេញ​។​
៧.​ការងារ​ផ្សេងៗ​៖
-​ការងារ​សន្តិសុខ អនាម័យ​បរិស្ថាន សណ្តាប់ធ្នាប់ សាធារណ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​។​
-​វិធានការ​បង្កា និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​។​
-​ការងារ​មន្ត្រី និង​ការងារ​ពង្រឹង​របៀបរ​បប​ធ្វេី​ការ និង​យន្តការ​របស់​រដ្ឋបាល​ខណ្ឌ​។​
-​ការងារ​លទ្ធផល​អត្ត​សញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការ​ស្នេី​សុំ និង​ការកំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រុម​គោលដៅ​បិទ​ខ្ទប់​។​
-​ការងារ​ចុះ​អនុវត្ត​ការ​គូស​ផែនទី​មណ្ឌល​ជំរឿន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ ២០២១​។​
-​ការងារ​ចាក់​វ៉ាក់សាំង​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​៕

Filed in: ព័ត៌មានជាតិ