ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់​រទេះរុញ និង​ស្បៀងអាហារ​ជូន​ដល់​ជនពិការ ចំនួន​១៥​គ្រួសារ តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់​រទេះរុញ និង​ស្បៀងអាហារ​ជូន​ដល់​ជនពិការ ចំនួន​១៥​គ្រួសារ តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​ជា​អភិបាលខេត្ត​ប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន និង​ជា​អនុប្រធាន​សាខា​កាកបាទក្រហម​ខេត្ត ព្រមទាំង​លោក លោកស្រី ជា​ប្រធាន អនុប្រធាន អនុសាខា​កាកបាទក្រហម​កម្ពុជា​ក្រុង​-​សង្កាត់ យុវជន​ស្ម័គ្រ​កាកបាទ​ក្រហម យុវជន​ស​.​ស​.​យ​.​ក​ខេត្ត បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ​ដល់​ជនពិការ​ចំនួន ១៥​គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះខាត ដោយសារ​ការអូសបន្លាយ​វិបត្តិកូ​វីដ​-១៩ នៅ​សង្កាត់​បរ​យ៉ាខា សង្កាត់​អូរ​តា​វ៉ៅ និង ឃុំ​ស្ទឹងត្រង់ ខេត្ត​ប៉ៃលិន និង​បាន​នាំយក​រទេះរុញ (​សម្រាប់​ជនពិការ​) ស្បៀងអាហារ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ជូន​ដល់​ពួកគាត់ ដែល​ជានិច្ចកាល​សម្តេច​តែងតែ​គិតគូរ​ពី​ជីវភាព និង​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ ស្ត្រី​មាន​ផ្ទៃពោះ កុមារ ជាពិសេស​ជនពិកា​រនា​ឱកាស​នេះ ។​

​មានប្រសាសន៍​នាឱកាស​នោះដែរ លោកជំទាវ បាន ស្រីមុំ បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដោយ​ក្ដី​នឹករលឹក និង​អាណិតអាសូរ​បំផុត​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​លំបាក​នាពេលនេះ ។ លោកជំទាវ​បាន​បន្តថា សម្ដេច​តែង​មាន​ការគិតគូរ​ជានិច្ច អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទូទៅ នៅ​គ្រប់​ពេលវេលា និង​ថែម​ទាំង​បាន​ណែនាំ​ជាប្រចាំ​ដល់ មន្ត្រី​កាកបាទក្រហម​នៅ​ថ្នាក់​មូលដ្ឋាន​ទាំងអស់ ត្រូវ​ពិនិត្យ​មើល​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ចុះ​សុខទុក្ខ​ដល់​ចាស់ជរា​ឥត​ទីពឹង ជនទីទ័លក្រ ស្រី្ត​មេម៉ាយ​មាន​កូន​ច្រើន​ក្រីក្រ អ្នក​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍ អ្នក​ជំងឺអេដស៍ អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ​ហើយ​មាន​ជីវភាព​ទីទ័លក្រ កុមារកំព្រា ស្រី្ត​ឆ្លងទន្លេ និង​អ្នករងគ្រោះ​ផ្សេងៗ ដោយ​មិន​ប្រកាន់​ពូជសាសន៍ សាសនា ប្រពៃណី ឬ​និន្នាការ​នយោបាយ​ឡើយ គឺ​ក្នុង​គោលបំណង​ជួយ​ដោះស្រាយ​សម្រាល​នូវ​ការលំបាក​ចំពោះ​មុខ​ឱ្យបាន​ទាន់​ពេលវេលា និង​មិន​ទុកឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​ការ​ដាច់​ស្បៀងអាហារ​ឡើយ ។​
​ក្នុងឱកាស​នោះ​ដែរ​លោកជំទាវ​ក៏​បាន​លើកទឹកចិត្ត​ដល់​គ្រួសារ​ជនពិការ​ទាំងអស់ មិនត្រូវ​អស់សង្ឃឹម​ឡើយ ត្រូវខិតខំ​ប្រកប​របរ​ចិញ្ចឹមជីវិត តាម​លទ្ធភាព​របស់​ខ្លួន និង​ខិតខំ​មើលថែ​កូន​ចៅ​ឲ្យបាន​ល្អ ពិសេស​ត្រូវ​ចូលរួម​បង្ការ​ការពារ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​–១៩ តាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល​។​

​អំណោយ​ដែល​ផ្ដល់​ជូន​គ្រួសារ​ជនពិការ ក្នុង​មួយ​គ្រួសារៗ ទទួលបាន​៖ រទេះរុញ​១ អង្ករ ,​មី ,​ត្រីខ ,​ទឹក​សុទ្ធ​,​ទឹកស៊ីអ៊ីវ , ម៉ាស់ , ឃី​ត​មួយ​(​មុង ក្រមា សា​រ៉ុង ភួយ ខ្នើយ កន្ទេល​) ថវិកា​ចំនួន​។​

Filed in: ព័ត៌មានជាតិ