ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

មុខសញ្ញា​លួច​កាត់​យក​ខ្សែភ្លើង​នៅ​ក្រុង​បាត់ដំបង​ចំនួន​០៦​នាក់​ត្រូវ​បា ន​សមត្ថកិច្ច​ស្រាវជ្រាវ​បង្ក្រាប​អនុវត្ត​តាម​ផ្លូវច្បាប់​

មុខសញ្ញា​លួច​កាត់​យក​ខ្សែភ្លើង​នៅ​ក្រុង​បាត់ដំបង​ចំនួន​០៦​នាក់​ត្រូវ​បា ន​សមត្ថកិច្ច​ស្រាវជ្រាវ​បង្ក្រាប​អនុវត្ត​តាម​ផ្លូវច្បាប់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កាលពី​ថ្ងៃ​ទី ២៨ ខែ សីហា ឆ្នាំ ២០២១ វេលា ម៉ោ ង ១០​និង​០៣ នាទី នៅ ចំណុច ភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត បាត់ដំបង អនុវត្តតាម ការដឹកនាំ របស់លោក ឧត្ដមសេនីយ៍ ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​រួមជាមួយ​យោបល់​របស់​លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​និង​ដោយ​បាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី ឯកឧត្តម កែវ សុ ជាតិ ព្រះរាជអាជ្ញា នៃ អយ្យការ អម​សាលាដំបូង​ខេត្ត​បាត់ដំបង ផង​នោះ​លោក វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ដឹកនាំ​កម្លាំង ក្រុម​អន្តរាគមន៍ បង្ការ​បង្ក្រាប​សហការណ៍​ជាមួយ​កម្លាំង​ការិយាល័យ​នគ​របាល​ព្រហ្មទណ្ឌ​កម្រិត ធ្ងន់ ចុះ ប្រតិបត្តិការ បង្ក្រាប ករណី លួច ( កាត់ យក ខ្សែភ្លើង​)០១​ករណី​និង​បាន​ធ្វើការ​នាំខ្លួន ជនសង្ស័យ ចំនួន ០៦​នាក់ មក កាន់ ស្នងការដ្ឋាន ដើម្បី​ធ្វើ​ការសាកសួរ​ស្រាវជ្រាវ​។
១-​ឈ្មោះ ខា សុ​វណ្ណា ហៅ ស្វា ភេទ​ប្រុស អា យុ ១៥ ឆ្នាំ មាន​ទីលំនៅ ភូមិ ចំការ​ឫស្សី សង្កាត់ ព្រែក​ព្រះស្តេច ក្រុង បាត់ដំបង ខេត្ត​បាត់ដំបង ។
២-​ឈ្មោះ ហែម វុត្ថា ហៅ គក់ ភេទ​ប្រុស អាយុ ៣១ ឆ្នាំ មាន​ទីលំនៅ ភូមិ កម្មករ សង្កាត់ ស្វាយ ប៉ោ ក្រុង​បាត់ដំបង ខេត្ត បាត់ដំបង ។
៣-​ឈ្មោះ ព្រាប សត្ថា ឫ​ទ្ធា ហៅ កុក ភេទ​ប្រុស អាយុ ២២ ឆ្នាំ មាន​ទីលំនៅ ភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត បាត់ដំបង ។
៤-​ឈ្មោះ ផាត់ រក្សា ហៅ វូ ភេទ​ប្រុស អាយុ ២២ ឆ្នាំ មាន​ទីលំនៅ ភូមិ បោះ​ពោធិ៍ ឃុំ អូរ​ដំបង ១ ស្រុក​សង្កែ ខេត្ត បាត់ដំបង ។
៥-​ឈ្មោះ ចេង រ៉ី ភេទ​ប្រុស អាយុ ៤០ ឆ្នាំ មាន​ទីលំនៅ ភូមិ អូរ​តា​នប់ សង្កាត់ ក្តុល​ដូនទាវ ក្រុង​បាត់ដំបង ខេត្ត បាត់ដំបង ។
៦-​ឈ្មោះ រឺ​ន ចន្ទ រស្មី ភេទ​ប្រុស អាយុ ២៩ ឆ្នាំ មាន​ទីលំនៅ ភូមិ វត្ត​គរ សង្កាត់ វត្ត​គរ ក្រុង​បាត់ ដំ បង ខេត្ត បាត់ដំបង ។

-*​វត្ថុតាង ដកហូត រួម មាន ៖
– ម៉ូតូ ម៉ាក ស៊ូ​ស៊ូ​គី វីវ៉ា ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ ២០១៣ ពាក់​ស្លាក​លេខ បាត់ដំបង 1S-5587
– សំបក ជ័រ​ខ្សែ ភ្លើង មួយ ចំនួន ដែល​នៅសល់​ក្រោយ​ពី​ហែក​យក​ខ្សែ​បណ្តូល​ទង់ដែង​ទៅ​លក់​អស់​។

​សូម​ជម្រាប​ជូន​ថា ក្នុង​មួយ​រយៈពេល​ចុងក្រោយ​នេះ​បាន​លេច​ឡេីង​នូវ​ករណី​ចោរកម្ម​លួចកាត់​យក ខ្សែភ្លើង​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន មួយចំនួន ជាពិសេស​ក្នុង​ក្រុង​បាត់ដំបង​ករណី នេះ​ក្រុម​ជនសង្ស័យ​បាន​យក​ខ្សែភ្លើង​ដែល​លួច បាន​ទៅ​ដុត​បំផ្លាញ​ជ័រ​ខាង​ក្រៅ​ចេញ ឬ​ហែក​ជ័រ​ខាងក្រៅ​ចេញ រួច​យក ខ្សែ​ទង់ដែង​នៅ​ខាងក្នុង​ថ្លឹង​លក់​ជា​របស់​(​អេតចាយ​) ដើម្បី​បាន​ប្រាក់​។

​ក្នុង​សកម្មភាព​បែបនះ លោក​ឧត្តមសេនីយ៍ ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្ត​បាត់ដំបង បាន​ជម្រុញ​ដល់​មន្ត្រី​នគរ បាល​ក្នុង​ផែន​ជំនាញ និង​គ្រប់​អធិការដ្ឋាន​នគរ បាល​ក្រុង ស្រុក ពង្រឹង​ការងារ​ជំនាញ​របស់​ខ្លួន​បន្ថែម​ទៀត ពិសេស​ការ​ល្បាត និង​ស្រាវជ្រាវ​រក​ក្រុម​លួច ខ្សែភ្លើង​នេះ យក​មក​ផ្តន្ទាទោស​តាម ច្បាប់​។

​ជាមួយគ្នានេះ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ តាម​មូលដ្ឋាន​ចូលរួម​សហកា​រណ៍​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ក្នុងពេល​ជួបប្រទះ​ករណី​ខាងលើ ដើម្បី​មាន​វិធានការ បង្ក្រាបបាន​ទាន់​ពេលវេលា​។

​បច្ចុប្បន្ន ការិយាល័យ​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ តាមច្បាប់ ៕

Filed in: ព័ត៌មានជាតិ