ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លោក ហ៊ុន ម៉ា​នី​៖ វ៉ាក់សាំង​កំពុង​ចាក់​ជូន​ប្រជាពលរដ្ឋ រកបាន​ដោយ​កិច្ច​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល

​លោក ហ៊ុន ម៉ា​នី​៖ វ៉ាក់សាំង​កំពុង​ចាក់​ជូន​ប្រជាពលរដ្ឋ រកបាន​ដោយ​កិច្ច​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ អ្នកតំណាងរាស្ត្រ​វ័យក្មេង​នៅ​កម្ពុជា លោក ហ៊ុន ម៉ា​នី នៅ​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​សីហា ឆ្នាំ​២០២១ បាន​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ដូសទី​៣ ឬ​ដូស​ជំរុញ​។ លោក ហ៊ុន ម៉ា​នី បានសម្រេច​ចាក់​វ៉ាក់សាំង​ស៊ីណូ​វ៉ាក់ (Sinovac) របស់​ចិន ជា​វ៉ាក់សាំង​ជំរុញ​។​

ជាមួយនឹង​ការចាក់​វ៉ាក់សាំង​ជំរុញ​ជា​វ៉ាក់សាំង​ស៊ីណូ​វ៉ា​ក់​នេះ លោក ហ៊ុន ម៉ា​នី ក៏បាន​លើកឡើង​ដែរ​ថា មិន​ថា​ការចាក់​វ៉ាក់សាំង​ស៊ីណូ​ហ្វាម (Sinopharm), ស៊ីណូ​វ៉ាក់​, អា​ស្ត្រា​ហ្សេ​នីកា (AstraZeneca) ឬ​ទៅ​ថ្ងៃមុខ​មាន​វ៉ាក់សាំង​អ្វី​ផ្សេង​ទៀត​នោះ​ទេ តែ​វ៉ាក់សាំង​ទាំងនេះ គឺ​សុទ្ធតែ​ជារ​ក​បាន​មក​ដោយ​ការប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​ពី​ការ​រាតត្បាត​មេ​រោគកូ​វីដ​១៩​។​

​លោក ហ៊ុន ម៉ា​នី បាន​លើក​ឡើង​យ៉ាង​ដូច្នេះ «​ការទទួលបាន​នូវ​វ៉ាក់សាំង​ទាំងនោះ កើត​ចេញ​មកពី​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​។ ជាពិសេស​ពី​សម្តេច​នាយករដ្ឋមន្ត្រី ដែល​ការប្រឹងប្រែង​ទាំងនោះ ធានា​ឱ្យ​កម្ពុជា​មាន​នូវ​វ៉ាក់សាំង​គ្រប់គ្រាន់​ក្នុង​ដៃ​សម្រាប់​ចាក់​ជូន​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់ ទាំង​ដូសទី​១ ដូសទី​២ និង​ដូសទី​៣ ដើម្បី​ការពារ​អាយុជីវិត​ប្រជាជន​យើង​»​។​

​អ្នកតំណាងរាស្ត្រ​វ័យក្មេង​រូបនេះ ក៏បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់គ្នា ដើម្បី​សុវត្ថិភាព​ពី​ការយាយី​ដោយ​ជំងឺ​កូវី​ដ​១៩​។​

ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ជូន​ប្រជាពលរដ្ឋ ជា​យន្តការ​ដ៏​ចម្បង​មួយ​របស់​រាជរដ្ឋាភិបាល បន្ថែម​ពីលើ​យន្តការ​នៃ​ការអនុវត្ត​វិធាន​សុខាភិបាល ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩​។ រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន បាន​ប្រឹងប្រែង និង​ស្វះស្វែង​ជាខ្លាំង ដើម្បី​រក​វ៉ាក់សាំង​មកចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។​

​មកដល់ពេលនេះ​កម្ពុជារ​ក​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ បាន​ប្រមាណ​ជា ២៥​លាន​ដូ​សហើយ​។ វ៉ាក់សាំង​ដែល​កម្ពុជា រក​បាន​មក​ចាក់​ជូន​ប្រជាពលរដ្ឋ​រួម​មាន​៖ ស៊ីណូ​ហ្វាម​, ស៊ីណូ​វ៉ាក់​, អា​ស្ត្រា​ហ្សេ​នីកា និង​ច​ន​សុន​&​ច​ន​សុន​។​

​តាមរយៈ​វត្តមាន​វ៉ាក់សាំង​ដែល​រកបាន​នេះ កម្ពុជា បាន​ចាក់​ជូន​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី ១២​ឆ្នាំ​ឡើង សរុប​ជាង ១០​លាន​នាក់​ហើយ​។ កម្ពុជា បាន​ក្លាយទៅជា​ប្រទេស​មួយ ក្នុងចំណោម​ប្រទេស​តិចតួច​ប៉ុណ្ណោះ ដែល​សម្រេច​បាន​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ជូន​ប្រជាពលរដ្ឋ​បាន​លឿន​។​

មិន​ត្រឹមតែ​ប្រជាពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ ដែល​បាន​កោតសរសើ​រលើ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​លើ​ការងារចាក់​វ៉ាក់សាំ​ង​បង្ការ​ជំងឺ​កូវី​ដ​១៩​នេះ អង្គារ​សុខភាព​ពិភពលោក ប្រទេស​ជា​មិត្ត និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា សុទ្ធតែ​បាន​កោតសរសើ​រលើ​លទ្ធផល​កម្ពុជា​សម្រេចបាន​។​

លទ្ធផល​ចាក់​វ៉ាក់សាំង​ដែល​កម្ពុជា​សម្រេចបាន ត្រូវបាន​គេ​មើលឃើញថា ប្រទេស​ចិន ជា​អ្នក​រួម​ចំណែក​ដ៏​សំខាន់ ព្រោះ​ចិន បាន​ធានា​ដល់​ការផ្គត់ផ្គង់​វ៉ាក់សាំង តាម​តម្រូវការ​របស់​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ