ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អភិបាលខេត្ត​កែប និង រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ឡ​ដុត​កម្ទេច​សំណល់​វិជ្ជសាស្ត្រ​

អភិបាលខេត្ត​កែប និង រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ឡ​ដុត​កម្ទេច​សំណល់​វិជ្ជសាស្ត្រ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ កាលពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២១ លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប និង លោក នេ​ត ភ​ក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​ចុះ​ពិនិត្យ​ការសាងសង់ ឡ​ដុត​កម្ទេច​សំណល់​វេជ្ជសាស្ត្រ ដែល​នាំ​មក​ពី​មណ្ឌល​ចត្តា​ឡី​ស័ក និង​មណ្ឌល​ព្យាបាល​ជំងឺ​កូវី​ដ​-១៩ ក្នុង​ខេត្ត ដែល​កំពុង​បើក​ដំណើរការ​សាងសង់ នៅ​ចំណុច​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។​

​លោក នេ​ត ភ​ក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បានឱ្យដឹងថា ការបំពាក់​ឡ​ដុត​កម្ទេច​សំណល់​រឹង​និង​សំរាម​ដែល​ជា​សំណល់​វិជ្ជសាស្ត្រ​នេះ ជា​វិធានការ​បន្ទាន់​ចំពោះមុខ រីឯ​ការគ្រប់គ្រង​សំរាម​ឬ​សំណល់​រឹង​ត្រូវអនុវត្ត​តាម​លក្ខណៈ​បច្ចេកទេស ដោយ​មាន​ធុងសំរាម​ដាក់​ត្រឹមត្រូវ មាន​មធ្យោបាយ​ដឹក​គ្រប់គ្រាន់ ពិសេស​ទីលាន​ចាក់​សំរាម​ត្រូវ​តែ​ធ្វើ​ទៅ​តាម​ខ្នាត​បច្ចេកទេស ទើប​ជា​វិធានការ​យុទ្ធសាស្ត្រ​នៃ​គោលនយោបាយ ស្តីពី​ការគ្រប់គ្រង​សំរាម​សំណល់​រឹង​នៅតាម​ទីប្រជុំជន​។ លោក​បាន​បន្ថែមថា ក្រសួង​បរិស្ថាន​នៅ​តែ​បន្ត​ការគាំទ្រ និង​ពង្រឹង​សមត្ថភាព​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​សំណល់​រឹង និង​សំរាម​ឱ្យបាន​ខ្លាំងក្លា​ថែម​ទៀត​។​

​លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​បញ្ជាក់​ផង​ដែរ​ថា ក្រសួង​បរិស្ថាន បាន​និង​កំពុង​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​គ្រប់គ្រង​សំណល់​រឹង នៅតាម​ទីប្រជុំជន ដោយ​ក្រសួង​បាន​ផ្តល់​និង​គាំទ្រ​នូវ​ផ្នែក​បច្ចេកទេស ក៏ដូចជា​ផ្តល់​ជា​មធ្យោបាយ​ដល់​រដ្ឋបាល​ខេត្ត ដើម្បី​អនុវត្ត​ឱ្យបាន​ជោគជ័យ លើ​ការគ្រប់គ្រង​សំរាម និង​សំណល់​នៅតាម​ទីប្រជុំជន នៃ​តំបន់​ខេត្ត​កែប​។​

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត បាន​បង្ហាញ​នូវ​មោទនភាព​ដែល​បានទទួល​ការយកចិត្តទុកដាក់​ខ្ពស់ ពិសេស​បង្ហាញ​មោទនភាព​ដែល​ខេត្ត​កែប​បាន​ទទួលពាន​រង្វាន់បិ​ស្ថាន​អាស៊ាន​ជា​បន្តបន្ទាប់ នា​ពេលកន្លងមក​។ ដោយឡែក ចំពោះ​ឡ​ដុត​សំណល់​រឹង​និង​សំរាម ពិតជា​មាន​សារប្រយោជន៍​សម្រាប់​ដុត​កម្ទេច​សំណល់​ផ្សេងៗ​មក​ពី​មណ្ឌល​ចត្តា​ឡី​ស័ក និង​មណ្ឌល​ព្យាបាល​ជំងឺ​កូវី​ដ​-១៩ ជាពិសេស​សំណល់​វិជ្ជសាស្ត្រក៏​ត្រូវបានយ​ក​ទៅ​ដុត​កម្ទេច​ក្នុង​ឡ​នេះ ដើម្បី​គ្រប់គ្រង​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​នូវ​សំណល់​ដ៏​គ្រោះថ្នាក់​នេះ​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ