ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​កម្លាំង​អាវុធហត្ថ​ឈរជើង​ការពារ មណ្ឌល​សម្រាក​ព្យាបាល កូវី​ដ​-១៩ ចំនួន​២​គោលដៅ​

​កម្លាំង​អាវុធហត្ថ​ឈរជើង​ការពារ មណ្ឌល​សម្រាក​ព្យាបាល កូវី​ដ​-១៩ ចំនួន​២​គោលដៅ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​រសៀល ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២១ លោក​វរសេនីយ៍ឯក សៀ ទីន នាយរង​សេនាធិការ និង​ជា​ប្រធាន​ក្រុមការងារ​ប្រតិបត្តិ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩ របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ក្រុមការងារ​ចុះ សួរសុខទុក្ខ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ឈរជើង​ការពារ មណ្ឌល​សម្រាក​ព្យាបាល​កូវី​ដ​-១៩ ចំនួន​២​គោលដៅ ក្នុងនោះ​គឺ គោលដៅ​មណ្ឌល​សម្រាក​ព្យាបាល​កូវី​ដ​-១៩ វិទ្យាល័យ ជា ស៊ីម សាមគ្គី និង គោលដៅ​មណ្ឌល​សម្រាក​ព្យាបាល​កូវី​ដ​-១៩ ដឹព្រេ​មៀរ សែន សុខ​។​

​ក្នុងឱកាស​ចុះ​សួរសុខទុក្ខ​នោះ​ផង​ដែរ ក្រុម​ការងារ​ក៏​បាន​នាំយក​នូវ អាហារសម្រន់ និង​ភេសជ្ជៈ ជូន​ដល់​កងកម្លាំង និង​ឆ្លៀត ត្រួតពិនិត្យ​ទីកន្លែង​ប្រតិបត្តិ​ការងារ និង​ស្នាក់នៅ​ប្រចាំថ្ងៃ ក៏​ដូច​ជា​សម្ភារៈ​គ្រឿង​បំពាក់​សម្រាប់​ត្រៀម អន្តរាគមន៍​ចាប់​បង្ខំ បុគ្គល​ដែល​គេចវេស​មិន​ធ្វើ​ចត្តា​ឡី​ស័ក និង​មិន​ព្រម​អនុវត្តន៍​តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល នៅ​តាម​ទីតាំង​ឈរជើង​ការពារ​មណ្ឌល​សម្រាក​ព្យាបាល​ទាំងពីរ ដើម្បី​ត្រៀម​អនុវត្ត​បទបញ្ជា​របស់​ថ្នាក់លើ​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕

Filed in: ព័ត៌មានជាតិ