ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ចោរ​គាស់​ផ្ទះ​លួច​បាន​សម្ភារៈ​មានតម្លៃ គេច​ខ្លួន​ជិត​១​ខែ នៅតែ​អាវុធហត្ថ​រកឃើញ​!

​ចោរ​គាស់​ផ្ទះ​លួច​បាន​សម្ភារៈ​មានតម្លៃ គេច​ខ្លួន​ជិត​១​ខែ នៅតែ​អាវុធហត្ថ​រកឃើញ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ជនសង្ស័យ​ចំនួន​០៣​នាក់ បានធ្វើ​សកម្មភាព​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​មួយ​កន្លែង​នៅ​ចំណុច ផ្ទះ​លេខ​២១៦ ផ្លូវ​វត្ត​ចាស់ ក្រុមទី​១ ស្ថិត​ភូមិ​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ៣៖០០​នាទី​ទៀបភ្លឺ ថ្ងៃទី​០៤ ខែ​សីហា ឆ្នាំ​២០២១ ដោយ​យក​បាន​ទូរស័ព្ទ​ទំនើប​ចំនួន​០២​គ្រឿង នាឡិកាដៃ​ទំនើប ០១​គ្រឿង ខ្សែក ០១​ខ្សែ ហើយ​លាក់ខ្លួន​អស់​ជិត​១​ខែ ស្រាប់តែ​ត្រូវ​បាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ធ្វើការ​ស្រាវជ្រាវ រកឃើញ​មុខសញ្ញា និង​ធ្វើ​ការឃាត់ខ្លួន​ជា​បន្តបន្ទាប់​រហូត តាម​ទៅ​ឃាត់​ខ្លួន​ដល់​ខេត្ត​កំពង់ចាម និង​បាន​ដកហូត​យក​ទ្រព្យសម្បត្តិ​ជនរងគ្រោះ​ត្រឡប់មក​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ផងដែរ​។​

​ជនសង្ស័យ​ទី​១ ឈ្មោះ ឯល រ៉ូនី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​រត់​ម៉ូតូ មាន​ទីលំនៅ ភូមិ​២ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ និង ជនសង្ស័យ​ទី​២​ឈ្មោះ​ស៊ុន ម៉ាលី​គី ហៅ​កី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​រត់​កង់​បី ទីលំនៅ​ភូមិ​២ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ត្រូវបាន​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២១​។ ជនសង្ស័យ​ទី​៣ ឈ្មោះ ពេ​ជ មុន្នី​ភក្ដី ហៅ​និច ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​លេខ​២៥៨ ផ្លូវ​ពេទ្យសត្វ ក្រុមទី​១៣ ភូមិ​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ បាន​គេចខ្លួន​ទៅ​ខេត្ត​កំពង់ចាម ត្រូវបាន កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ បន្ត​សហការ​ជាមួយ​កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្ត​កំពង់ចាម តាម​ចាប់ខ្លួន​ជនសង្ស័យ​បាន នៅវេលា​ម៉ោង​១៤៖៤៧​នាទី ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ទី​៩ ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម​។​

​ក្រុមចោរ​ទាំង​នេះ បាន​សារភាព​ថា កន្លងមក​ពួកគេ តែងតែ​ប្រើប្រាស់​គ្រឿងញៀន និង ធ្លាប់​ធ្វើ​សកម្មភាព​លួច​ជាច្រើនលើក ច្រើនសារ​ដោយ​មិន​រើសមុខ ពោល​គឺ​ដូចជា​៖ លួច​ទាក់​ឆ្កែ​ប្រជាពលរដ្ឋ​, លួច​ទូរស័ព្ទ​, លួច​មាន់​, លួច​បេះ​ផ្លែស្វាយ​ប្រជាពលរដ្ឋ​ទាំង​បាវៗ​, លួច​ដែក​ក្នុង​ការដ្ឋាន​សំណង់​, លួច​កាត់​ខ្សែភ្លើង និង​លើក​ចុងក្រោយ​លួច​ផ្លោះ​របង​ចូល​គាស់​ផ្ទះ យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ក៏​ត្រូវ​អស់​លក្ខ​ជាប់​ខ្នោះ​សមត្ថកិច្ច​អាវុធហត្ថ តែម្តង​។

​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២១​នេះ ជនសង្ស័យ​ទាំង​០៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ៕

Filed in: ព័ត៌មានជាតិ