ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ទទួល​ជំនួយ​ពី អគ្គលេខាធិការរង ក្រសួង​ការពារជាតិ និង​ក្រុមការងារ​

​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ទទួល​ជំនួយ​ពី អគ្គលេខាធិការរង ក្រសួង​ការពារជាតិ និង​ក្រុមការងារ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ -​ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០២១​នេះ អញ្ជើញ​ទទួល​ជំនួយ​ជា​បន្តបន្ទាប់​ពី​សប្បុរស​ជន​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ជំងឺ​កូវី​ដ​-១៩ ។​

​ជំនួយ​ដែល​រដ្ឋបាល​ខេត្ត​ទទួលបាន​នា​ពេល​នោះ រួមមានៈ​
-​ឧត្តមសេនីយ៍ឯក ឡាំង អូ​ណា អគ្គលេខាធិការរង​ក្រសួង​ការពារជាតិ និង​លោកជំទាវ ព្រមទាំង​ក្រុម​ការងារ ឧបត្ថម្ភ​ម៉ាស​ចំនួន ៤០.០០០​ម៉ាស -​អា​កុល ១០​កាន -​ឧបករណ៍​វាស់​កំដៅ ១០​ដើម និង​ជែល​លាងដៃ (២៥០ml) ចំនួន ១០០​ដប ។​

​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឧត្តមសេនីយ៍ឯក ឡាំង អូ​ណា អគ្គលេខាធិការរង​ក្រសួង​ការពារជាតិ និង​លោកជំទាវ ព្រមទាំង​ក្រុម​ការងារ ដែល​បាន​ឧបត្ថម្ភ​នូវ​សម្ភារៈ​មួយចំនួន ជូន​ដល់​គណៈកម្មការ​ខេត្ត​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ដើម្បី​បម្រើ​ឱ្យ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ ក្នុង​ខេត្ត​កំពង់ចាម ។​

​ឯកឧត្តម​អភិបាលខេត្ត ថ្លែងបន្ត​ថា អំណោយ​មនុស្សធម៌​នាពេលនេះ គឺ​ពិតជា​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ជាមួយ​រដ្ឋបាល​ខេត្ត​កំពង់ចាម ក្នុង​ការចូលរួម​ប្រយុទ្ធ​នឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ក្នុង​ក្របខណ្ឌ​ខេត្ត និង​ជា​ការឆ្លើយតប​ទៅនឹង​ស្ថានភាព​បច្ចុប្បន្ន ស្របពេល​ដែល​មេរោគ​ដ៏​កំណាច​នេះ​កំពុង​គម្រាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ នៅក្នុង​សហគមន៍​ក៏ដូចជា​ប្រជាពលរដ្ឋ​នៅក្នុង​ពិភពលោក​ជា​រៀងរាល់ថ្ងៃ​ផងដែរ​។​

Filed in: ព័ត៌មានជាតិ