ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

រដ្ធមន្ដ្រី​កសិកម្ម បានបង្ហាញ​វឌ្ឍនភាព​នៃ​ការចរចារ​បើកផ្លូវ​ក្នុង​ការនាំ​ផ្លែ​តា​ង៉ែ​ន​ហៅ​ផ្លែ​មៀន​ប៉ៃលិន ទៅកាន់​ប្រទេស​ចិន​

រដ្ធមន្ដ្រី​កសិកម្ម បានបង្ហាញ​វឌ្ឍនភាព​នៃ​ការចរចារ​បើកផ្លូវ​ក្នុង​ការនាំ​ផ្លែ​តា​ង៉ែ​ន​ហៅ​ផ្លែ​មៀន​ប៉ៃលិន ទៅកាន់​ប្រទេស​ចិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សូម​ជម្រាប​ជូន​សាធារណជន​ជ្រាបថា ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ដាក់​សំណើ​ចរចា​បើក​ទីផ្សារ​សម្រាប់​ផ្លែ​មៀន​ស្រស់​ទៅកាន់ ទៅ​អគ្គ​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៩ ដោយ ភ្ជាប់​ជាមួយ​នូវ​ឯកសារ​បច្ចេកទេស​សម្រាប់​ភាគី​ចិន​ធ្វើការ​វិភាគ​ហានិភ័យ​សមាសភាព​ចង្រៃ ដើម្បី​ស្នើសុំ​បើក​ទីផ្សារ​នាំចេញ ផ្លែ​មៀន​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​។​

​ក្នុង​គោលបំណង​ពន្លឿន​ការងារ​ចរចារ​ពី​ល​ក្ខ​ខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំ​ចេញ​ផ្លែ​មៀន​ស្រស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន ក្នុង​ដំណាក់កាល​នៃ​ការរីក​រាលដាល​ជា​សកល​នៃ​ជំងឺ​កូ​វិដ ១៩ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​លើក​សំណើ​ផ្ញើរ​ជូន​ទៅ​ឯកឧត្ដម​ឧបនាយក​រដ្ឋ​មន្តី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​លើក​ទី​ពីរ ដើម្បី​ស្នើ​សុំឲ្យ​ជួយ​អន្តរាគម​ន៍​ទៅ​អគ្គ​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមរយៈ លោកជំទាវ ឯកអគ្គរាជទូត កម្ពុជា​ប្រចាំ​នៅ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ។​

​ជា​កិច្ច​ឆ្លើយតប នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២១ អគ្គ​រដ្ឋបាល​គយ​ចិន ដែល​មាន​នាយកដ្ឋាន​ភូតគាម​អនាម័យ និង​អនាម័យ​សត្វ បាន​គោរព​ជម្រាបជូន​លោក​ជំទាវ អគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ថា​៖ យើងខ្ញុំ​មាន​សេ​ក្តីរីករាយ​សូម​ជូនដំណឹង​ជ្រាបថា ការងារ​វិភាគ​ហានិភ័យ​ផ្លែ​មៀន​កម្ពុជា សម្រាប់ នាំ​ចូល​មក​ប្រទេស​ចិន​ទទួលបាន​ការវិវត្ត​មួយកម្រិត​។

​យោង​តាម​ការ​ផ្តល់​ឯកសារ​បច្ចេកទេស​របស់​ភាគី កម្ពុជា និង​ការស្រាវជ្រាវ​លើ​ឯកសារ ភាគី​ចិន​បាន​ធ្វើ​ការវាយតម្លៃ​សមាសភាព​ចង្រៃ​ដែល​កើតមាន​លើ ផ្លែ​មៀន​កម្ពុជា និង​ជា​បឋម​យើង​បាន​ជ្រើសរើស​នូវ​សមាសភាព​ចង្រៃ​ចំនួន​៨​ប្រភេទ ដែល​ភាគី​ចិន យកចិត្តទុកដាក់​៖ ១. Bactrocera dorsalis, ២) Bactrocera tau. ៣) Paracoccus interceptus, ៤) Planococcus lilacinus, ៥) Planococcus minor, ៦) Dysmiscoccus lepelleyi, ៧) Dysmicoccus lepelleyi, ៨)Pseudococcus jackbeardsleyi ។ ទន្ទឹមនឹងនេះ ភាគី​ចិន​បាន​ស្នើ​ឲ្យ​ភាគី​កម្ពុជា​ធ្វើ​បច្ចុប្បន្នភាព​បន្ថែម​លើ​ការស្រាវជ្រាវ និង​ការដាក់ចេញ​វិធានការណ៍​សម្រាប់​ទប់ស្កាត់​និង​កម្ចាត់​សមាសភាព​សត្វ​ចង្រៃ​ទាំង​៨​មុខ​ខាងលើនេះ​។

​ភាគី​ចិន​បាន​សន្យាថា​នឹង​បន្ត​ធ្វើ​ការវាយតម្លៃ នៅពេល​ភាគី​កម្ពុជា​ឆ្លើយ​តប​មក​វិញ​។ ជា​ចុងក្រោយ​នៃ​លិខិត​ឆ្លើយតប​របស់​ភាគ​គី​ចិន​បានបញ្ជាក់​ថា​៖ សង្ឃឹម​ថា​ភាគី​ទាំង​ពីរ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ដើម្បី​ជំរុញ​ការងារ​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំ​ចេញ​ផ្លែ​មៀន​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​ឲ្យទទួល​បាន​ជោគជ័យ ។​

 

Filed in: ព័ត៌មានជាតិ