ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប​សំណេះសំណាល​ជាមួយ​ក្មួយៗ​និស្សិត​ដែល​ទទួលបាន​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាធារណរដ្ឋ​ឆេក តាម​ប្រព័ន្ធ Zoom មុន​ចេញដំណើរ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​

​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប​សំណេះសំណាល​ជាមួយ​ក្មួយៗ​និស្សិត​ដែល​ទទួលបាន​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាធារណរដ្ឋ​ឆេក តាម​ប្រព័ន្ធ Zoom មុន​ចេញដំណើរ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅវេលា​ម៉ោង ៩:០០ ព្រឹក​ថ្ងៃ​ពុធ ២​រោច ខែ​ស្រាពណ៍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២១ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប​សំណេះសំណាល​ជាមួយ​ក្មួយៗ​និស្សិត​ដែល​ទទួលបាន​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាធារណរដ្ឋ​ឆេក តាម​ប្រព័ន្ធ Zoom មុន​ចេញដំណើរ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​។​

​មានមតិ​សំណេះ​ដំណាល​នាពេលនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ចូលរួម​អបអរសាទរ​ចំពោះ​ជ័យលាភី​ដែល​ក្មួយៗ​ទទួលបាន និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមត្ថភាព​របស់​ក្មួយៗ​ដែល​បាន​បង្ហាញ​ឲ្យឃើញ​អំពី​ការយកចិត្តទុកដាក់​ខិតខំ​តស៊ូ​រៀនសូត្រ​ទាំង​ចំណេះដឹង ចំណេះធ្វើ និង​បទពិសោធន៍ ដ៏​មាន​តម្លៃ​ដែល​អាច​និយាយបាន​ថា​ជា​ធនធាន​សម័យថ្មី​ប្រកបដោយ​សក្តានុពល​សម្រាប់​កសាង និង​អភិវឌ្ឍ​ប្រទេស សមស្រប​តាម​គោ​នយោបាយ​របស់​រាជរដ្ឋាភិបាល​។ ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ចែករំលែក​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​លោក​ទាក់​ទង​នឹង​ការសិក្សា​រៀន សូត្រ បទពិសោធន៍​ការងារ ការធ្វើ​ជា​មន្ត្រី​ល្អ បុគ្គល​ល្អ ពលរដ្ឋ​ល្អ រហូត​បាន​ក្លាយជា​ថ្នាក់ដឹកនាំ ល្អ​ម្នាក់ ស្ម័គ្រស្មោះ​បម្រើ​ជាតិ​មាតុភូមិ និង​ប្រជាជន​ក្នុង​ការកសាង និង​អភិវឌ្ឍ​ប្រទេស​ឲ្យមាន​ការរីកចម្រើន​។ ដោយឡែក ចំពោះ​ក្មួយៗ​និស្សិត​ដែល​នឹង​ត្រូវ​ទៅ​បន្ត​ការសិក្សា​ផ្នែក​វិស័យ​កសិកម្ម លោក​បាន​ចែករំលែក និង​ផ្តល់​មេរៀន​ល្អៗ​ដែល​មាន​តម្លៃ​សម្រាប់​ក្មួយៗ​យក​ទៅ​ពិចារណា​ទាក់ ទង​អំពី​សក្តានុពល​វិស័យ​កសិកម្ម បញ្ហា​ប្រឈម​ដែល​កម្ពុជា​កំពុង​ប្រឈម ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ដែល​ត្រូវ​កែលម្អ បច្ចេកវិទ្យា​ដែល​ត្រូវ​អភិវឌ្ឍ និង​ធនធានមនុស្ស​ដែល​ត្រូវ​កសាង​ពេញ ដោយ​សមត្ថភាព​។ ដើម្បី​ទទួលបាន​ជោគជ័យ​តាម​បំណងប្រាថ្នា​របស់​ក្មួយៗ និង​ជា​ពិសេស​តាម​មហិច្ឆតា​របស់​រាជរដ្ឋាភិបាល​ក្នុង​ការកសាង​ធនធានមនុស្ស ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ផ្តាំផ្ញើ​ក្មួយៗ ឲ្យ​យក​ឱកាស​នេះ​ខិតខំ​រៀនសូត្រ សិក្សា​ស្រាវជ្រាវ​លើ​មុខ​ជំនាញ​របស់​ខ្លួន ចែ​ករំ​លែង​បទពិសោធន៍​ទាំង​ចំណេះ​ជំនាញ ចំណេះដឹង​ទូទៅ អក្សរសាស្ត្រ ប្រពៃណី វប្បធម៌​របស់​ប្រទេស​គេ ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ពុទ្ធិ​សម្រាប់​កសាង​សមត្ថភាព​ផ្ទាល់ខ្លួន​។​ល​។ រួច​នាំ​យក​ធាតុ​ចូល​ដែល​ជា​ចំណេះ ជំនាញ និង​បទពិសោធន៍​ល្អៗ ថ្មីៗ​ទាំងនោះ​មក​មាតុភូមិ​វិញ​ដើម្បី​ចូលរួម​ថែរក្សា​ការពារ កសាង និង​អភិវឌ្ឍ​ប្រទេស​យើង​នាពេល​អនាគត​។ ត្រូវមាន​វិន័យ​ផ្ទាល់ខ្លួន គោរព​វិន័យ​សាលា និង​ច្បាប់​របស់​ប្រទេស​គេ​ឲ្យបាន​ខ្ជាប់ខ្ជួន ចៀសវាង​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​សុវត្តិភាព​ផ្ទាល់ ខ្លួន ការរៀនសូត្រ និង​កិត្តិយស​របស់​ជាតិ​។ ថែរក្សា​សុខភាព ជួយ​យក​អាសា​គ្នា​ទៅវិញទៅមក មាន​ទំនាក់ទំនង​គ្នា​ល្អ និង​ចែករំលែក​ព័ត៌មាន​ឲ្យបាន​ជាប់​ជាប្រចាំ​។​

​ជា​ចុងក្រោយ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​រំលឹក​ក្មួយៗ​ឲ្យ​ចងចាំ​ជានិច្ច​នូវ​គុណូបការ​:​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ដែល​បាន​ធ្វើ​ពលិកម្ម​គ្រប់​បែបយ៉ាង​ដើម្បី​ដឹក នាំ​ប្រទេស​ឆ្ពោះ​មក​កាន់​សន្តិភាព និង​ការអភិវឌ្ឍ ដូច​ដែល​ក្មួយៗ​មាន​នាពេល​បច្ចុប្បន្ន ហើយ​ពិត​ណាស់​ចំណេះដឹង និង​បទពិសោធន៍​ដែល​ក្មួយៗ​បាន​ប្រមូល និង​យក​ត្រឡប់​មក​មាតុប្រទេស​វិញ​ក្រោយ​បញ្ចប់​ការសិក្សា​វា​នឹង​ចូលរួម​កសាង និង​អភិវឌ្ឍ​ប្រទេស​ឲ្យមាន​ការរីកចម្រើន​ទាំង​សេដ្ឋ កិច្ច និង​សង្គម​ឈាន​ឆ្ពោះ​ទៅ​សម្រេច​ឲ្យបាន​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិបាល​នា​ឆ្នាំ​២០៣០ និង ២០៥០​។​

​សូម​អនុញ្ញាត​ជម្រាបជូន​ថា សម្រាប់​ឆ្នាំ​២០២១-២០២២ មាន​និស្សិត​ចំនួន ១៣​នាក់ ត្រូវ​បាន​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឆេក ធ្វើការ​ជ្រើសរើស​ផ្តល់​អាហារូបករណ៍ឲ្យ​ទៅប​ន្ត​ការសិក្សា​ថ្នាក់ អនុបណ្ឌិត និង​បណ្ឌិត​ទៅតាម​មុខជំនាញ និង​សាកលវិទ្យាល័យ​ផ្សេងៗ​នៅ​សា​ធាណ​:​រដ្ឋ​ឆេក ហើយ​ពួកគេ នឹង​ចេញ​ដំណើរ​ក្នុង​ខែ​កញ្ញា​ខាងមុខនេះ​។​

Filed in: ព័ត៌មានជាតិ